រដ្ឋមន្ត្រី ៖ សមភាពយេនឌ័រនៅកម្ពុជា មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងរយៈពេល ៣ទសវត្សរ៍ចុងក្រោយ

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកជំទាវ អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា ប្រទេសកម្ពុជា បានមើលឃើញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យអប់រំស្ត្រី ការពង្រឹងសេដ្ឋកិច្ច សុខភាព ការទប់ស្កាត់អំពើហិង្សាផ្អែកលើយេនឌ័រ (GBV) និងការដឹកនាំក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ។

លោកជំទាវមានប្រសាសន៍ថា កម្ពុជាបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការជំរុញសមភាពយេនឌ័រ ដោយឈរលើឆន្ទៈនយោបាយដ៏រឹងមាំពីកម្រិតខ្ពស់បំផុត នៃការដឹកនាំ វិធីសាស្ត្ររដ្ឋាភិបាលទាំងមូល និងភាពជាដៃគូរួមបញ្ចូលនៅក្នុងសង្គមស៊ីវិល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍។

ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតចិន ស៊ីនហួរ លោកជំទាវ បានមានប្រសាសន៍ថា «ស្ដ្រី និងក្រុមគ្រួសាររបស់ពួកគេបានទទួលអត្ថប្រយោជន៍ពី សន្តិភាពប្រកបដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ចខ្ពស់។»

លោកជំទាវមានប្រសាសន៍បន្ថែមទៀតថា សមភាពយេនឌ័រត្រូវបានកំណត់ជាស្នូលនៃយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។»

លោកជំទាវបានបន្ថែមថា រដ្ឋាភិបាលបច្ចុប្បន្នបានបន្តប្តេជ្ញាចិត្តចំពោះកេរ្តិ៍ដំណែលនេះ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដែលសង្កត់ធ្ងន់លើការវិនិយោគបន្តលើសមភាពយេនឌ័រ និងការកសាងសង្គមស៊ីវិល័យកម្រិតខ្ពស់ ទាំងសីលធម៌ សមធម៌ និងបរិយាប័ន្ន ដែលមាន «ស្ត្រីជាស្នូល» ។

លោកជំទាវរដ្ឋមន្ត្រីក៏បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗរបស់កម្ពុជា ក្នុងការអភិវឌ្ឍស្ត្រីផងដែរ។ ដោយលោកជំទាវសង្កត់ធ្ងន់ថា ក្នុងវិស័យអប់រំ ប្រទេសកម្ពុជាស្ទើរតែសម្រេចបានសមភាពយេនឌ័រ នៅកម្រិតអប់រំបឋមសិក្សា (មានសិស្សស្រី ៤៨ភាគរយ សម្រាប់ឆ្នាំាសិក្សា ២០២៤-២០២៥) និងមធ្យមសិក្សា (មានសិស្សស្រី កម្រិតបឋមភូមិ៥២,១ភាគរយ និងទុតិយភូមិ ៥៥,៦ភាគរយ) ដោយមានការពង្រឹងជាបន្តបន្ទាប់នៅថ្នាក់ឧត្តមសិក្សា និងការសិក្សាក្រោយឧត្តមសិក្សា។

លោកជំទាវបន្តថា បច្ចុប្បន្ននិស្សិតស្រីមានចំនួន ៥២,៥១ភាគរយ នៃចំនួនសិស្សថ្នាក់ឧត្តមសិក្សាទូទាំងប្រទេស។ នៅកម្រិតបណ្ឌិត តួលេខស្ត្រីមានចំនួន ១០,៣២ ភាគរយ នៃបេក្ខជនបណ្ឌិតសរុប ១៤៥នាក់ ក្នុងចំណោម ១,៤០៤ នាក់។

ក្នុងការពង្រឹងអំណាចសេដ្ឋកិច្ច លោកជំទាវមានប្រសាសន៍ថា ស្ត្រីដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាអ្នករកប្រាក់ចំណូលចិញ្ចឹមគ្រួសារ។

លោកជំទាវមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានអត្រាចូលរួមកម្លាំងពលកម្មពីសំណាក់ស្រ្តីខ្ពស់បំផុតមួយនៅអាស៊ាន ដែលត្រូវបានគាំទ្រដោយកំណើនសេដ្ឋកិច្ច និងការផ្ដល់ប្រព័ន្ធអេកូឡូស៊ីសម្រាប់ការងារសមរម្យ ភាពជាសហគ្រិន និងសេវាថែទាំ (កម្មវិធីគាំពារសង្គម និងកន្លែងថែទាំងកុមារ)។

ក្នុងវិស័យសុខាភិបាល លោកជំទាវលើកឡើងថា អត្រាមរណភាព មាតាបានធ្លាក់ចុះពី ៤៣៧នាក់ ក្នុងចំណោម ២,០០០នាក់ មក ១៥៤នាក់ ក្នុងចំណោម ១០ម៉ីននាក់ នៅក្នុងឆ្នាំ២០២២ ដោយសារលទ្ធភាពទទួលបានសេវាសុខភាពមាតា និងបន្តពូជកាន់តែប្រសើរឡើង។

នៅក្នុងការទប់ស្កាត់ GBV លោកស្រីបាននិយាយថា អត្រាប្រេវ៉ាឡង់អំពើហិង្សារក្នុងគ្រួសារបានធ្លាក់ចុះពី ២៩ភាគរយ ក្នុងឆ្នាំ២០១៤ មកនៅត្រឹម ២១ភាគរយ នៅឆ្នាំ២០២១ តាមរយៈការពង្រឹងការឆ្លើយតបពហុវិស័យ និងសេវាដែលផ្ដោតលើជនរងគ្រោះនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នៅក្នុងភាពជាអ្នកដឹកនាំ លោកជំទាវ បានថ្លែងថា ស្រ្តីមានចំនួន ៤២ភាគរយ ក្នុងការងារជាមន្ត្រីរាជការស៊ីវិល និងកាន់កាប់ ២៧ភាគរយនៃតួនាទីជាអ្នកសម្រេចចិត្ត។ ស្ត្រីមិនមែនគ្រាន់តែជាអ្នកផលិតប៉ុណ្ណោះទេ ពួកគេក៏ជាអ្នកជំរុញការផ្លាស់ប្ដូរ ការបង្កើតថ្មី និងភាពធន់នៃសង្គមផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ