ចែករំលែកកិច្ចការ​ផ្ទះ ជួយ​ពង្រឹងទំនាក់ទំនង និង​បង្កើនសុភមង្គលក្នុងគ្រួសារ

ការចែករំលែកកិច្ចការផ្ទះគឺមិនត្រឹមតែជួយសម្រាល​បន្ទុក​ដល់ស្រ្តីជាមេផ្ទះ ក្នុង​កិច្ចការ​ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងដល់ទំនាក់ទំនង និងអប់រំសមាជិកគ្រួសារឱ្យក្លាយជាមនុស្សមានទំនួលខុសត្រូវ និងចេះចែករំលែកជាមួយអ្នកដទៃ។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗ នៃសកម្មភាពជួយ​កិច្ចការផ្ទះរបស់សមាជិកគ្រួសារទាំងអស់៖

ការទទួលខុសត្រូវលើកិច្ចការ ៖ ការបែងចែកភារកិច្ច ក្នុងផ្ទះឱ្យ​សមស្របទៅលើសមាជិកគ្រួសារទាំងអស់ ជួយសម្រាលបន្ទុកសមាជិកគ្រួសារដែលជាមេផ្ទះ។

ការធ្វើការងារជាក្រុម និងការគាំទ្រ ៖ ជួយឱ្យ​ទំនាក់ទំនងរវាងសមាជិកគ្រួសាររឹងមាំឡើង ដោយលើកកម្ពស់ការធ្វើការជាក្រុម និងការគាំទ្រដល់គ្រួសារទាំងមូល។

ទំនាក់ទំនងកាន់តែប្រសើរឡើង ៖ ការបែងចែកការងារ និងនិយាយគ្នាអំពីការងារផ្ទះជាទៀងទាត់អាចធ្វើឱ្យ​ទំនាក់ទំនងប្រសើរឡើង និងការគោរពគ្នាទៅវិញទៅមកនៅក្នុងគ្រួសារ។

ការអភិវឌ្ឍជំនាញទន់សម្រាប់កុមារ ៖ កុមារធ្វើកិច្ចការផ្ទះ បង្រៀនពួកគេនូវជំនាញដ៏មានតម្លៃដូចជាការទទួល ខុសត្រូវ ចេះសហការ និងការគ្រប់គ្រងពេលវេលា។

បរិយាកាសរស់នៅប្រសើរឡើង ៖ ធ្វើឱ្យ​ផ្ទះស្អាត និងមានរបៀបរៀបរយ ក៏ជួយបង្កើតបរិយាកាសរីករាយ ដែលធ្វើឱ្យ​សមាជិកគ្រួសារមានអារម្មណ៍ល្អ ។

គ្រួសារមានក្តីសុខ ៖ ជួយបង្កើតបរិយាកាសរស់នៅដែលសុខសាន្ត និងចុះសម្រុងគ្នាបានល្អ។

ក្រៅពីនេះ ការ​ចែក​រំលែក​កិច្ច​ការផ្ទះ ក៏​បានផ្តល់អត្ថប្រយោជន៍ផ្លូវចិត្ត ដូចជា កាត់បន្ថយភាពតានតឹង, ធ្វើ​ឱ្យ​ទំនាក់ទំនងកាន់តែប្រសើរឡើង, មានអារម្មណ៍មោទកភាព និងការមាន ទំនុកចិត្តក្នុងខ្លួន ពេលដែលបញ្ចប់ភារកិច្ច ឬសម្រេច បានអ្វីមួយដោយជោគជ័យ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 10/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *