ទម្លាប់ធម្មតាៗ ប៉ុន្តែជះផលល្អចំពោះការពង្រឹងថាមពលខួរក្បាល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សុខភាពខួរក្បាលដើរតួនាទីសំខាន់ក្នុងការចងចាំកិច្ចការសំខាន់ៗ និងការអភិវឌ្ឍបញ្ញាស្មារតី ហើយដើម្បីបំពេញចំណុចសំខាន់ៗទាំងនេះបាន ការសង្កេត និងអនុវត្តន៍ទម្លាប់ប្រចាំថ្ងៃអាចជួយបំពេញថាមពលខួរក្បាលឱ្យកាន់តែមានភាពប្រសើរឡើងតាមរយៈសកម្មភាពសាមញ្ញដូចជា ជ្រើសរើសវិតាមីនមកទទួលទាន, យកចិត្តទុកដាក់លើគុណភាពដំណេក, ការសិក្សារៀនសូត្របន្ថែម, ធ្វើលំហាត់ប្រាណ, ការអាន និងការទទួលទានអាហារឱ្យបានត្រឹមត្រូវ។ តាមរយៈគេហទំព័រ  INC បានលម្អិតបញ្ជាក់បន្ថែមដូចខាងក្រោម។

១. ការប្រើប្រាស់វិតាមីន ៖ ឱសថមានវិតាមីន ចាត់ជាសកម្មភាពមួយដែលងាយស្រួល ក្នុងការរក្សាទម្លាប់ជាងគេ និងពង្រឹងទៅកាន់សុខភាពដែលចុះថមថយ ជាពិសេសក្រុមមនុស្សដែលមានវ័យចំណាស់ ព្រោះពួកគាត់ត្រូវការវិតាមីន ដែលមានជីវជាតិចម្រុះជាច្រើនក្នុងការស្រូបយកថាមពលទៅកាន់រាងកាយ បង្កើនការចងចាំ ជាពិសេសជំនួយទៅផ្នែកខួរក្បាល។

២. ការគេងមានគុណភាព ៖ គេងឱ្យបានគ្រប់គ្រាន់មានសារៈសំខាន់ ប៉ុន្តែការទទួលទានដំណេកឱ្យមានគុណភាពរឹងរឹតតែសំខាន់ ដោយហេតុថា គុណភាពដំណេក អាចពង្រឹងទាំងសុខភាពផ្លូវកាយ និងសុខភាពចិត្ត ដូចជា បង្កើនអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយស្រ្តេស រក្សាសាច់ដុំឱ្យមានតុល្យភាព និងរក្សាបាននូវគុណភាពជីវិត។

៣. ការរៀនភាសាទីពីរ ៖​ ការសិក្សាភាសាបន្ថែម ឬពង្រឹងភាសាទីពីរ ឱ្យទៅភាសាផ្លូវការដែលអាចប្រើប្រាស់បាន មានតួនាទីជួយឱ្យខួរក្បាលកាន់តែមានឥទ្ធិពល ដោយហេតុថា សកម្មភាពនៃការរៀនភាសាបន្ថែមបានជំរុញជំនាញនៃការដោះស្រាយបញ្ហា ការឆ្លាស់គ្នាពីភាសាមួយទៅភាសាមួយ បង្កើនភាពបត់បែន និងភាពច្នៃប្រតិដ្ឋ។

៤. មានសកម្មភាពមុនពេលអង្គុយរៀន ៖ ការបង្កើតជាហ្គេមសម្រាប់ធ្វើឱ្យរាងកាយ និងខួរក្បាលមានភាពសកម្ម មុនពេលចាប់ផ្តើមអង្គុយស្មឹងស្មាធិ៍ថ្នាក់រៀន បានរួមចំណែកឱ្យស្មារតីប្រាជ្ញាមានកម្លាំង សម្ពាធឈាមដើរស្រួល និងកាត់បន្ថយស្រ្តេស។

៥. អានជាការកម្សាន្ត ៖ អានមានច្រើនទម្រង់ ដោយឡែកការអាន ដោយមិនដាក់សម្ពាធ គឺជាការជ្រើសរើសប្រភេទសៀវភៅ ឬសម្ភារៈណាដែលផ្តល់នូវភាពរីករាយ ជំនួស​​​​​ឱ្យការអានសៀវភៅដែលគ្រូដាក់ឱ្យធ្វើលំហាត់ ឬក៏អត្ថបទស្រាយជ្រាវដែលត្រូវការគិតច្រើន។ គួរជម្រាបជូនថាសៀវភៅកម្សាន្តគឺជាសាច់រឿងដែលផ្តល់នូវភាពរីករាយ រំភើប និងហេតុការណ៍ចម្លែកដែលនឹកស្មានមិនដល់, កត្តាទាំងនេះបានរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាខួរក្បាល៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍សិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SASEAF

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សានៅប្រទេសសិង្ហបុរីពីកម្មវិធីអាហារូបករណ៍ SG Academies South-East Asia Fellowship ឬ SASEAF សម្រាប់បេក្ខជនពីប្រទេសមាជិកអាស៊ានសម្រាប់ឆ្នាំសិក្សា២០២៣

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *