អ្នកជំនាញ ជំរុញឱ្យអាណាព្យាបាលយកចិត្តទុកដាក់គាំទ្រផ្លូវចិត្តកុមារ អំឡុងពេលភៀសសឹក

អ្នកជំនាញចិត្តសាស្ត្រ ជំរុញឱ្យឪពុកម្ដាយ និងអាណាព្យាបាលយកចិត្តទុកដាក់ខ្ពស់ លើផ្លូវចិត្តកុមារ អំឡុងពេលភ្លៀសសឹក ដោយសារបញ្ហាសង្គ្រាមរវាងកម្ពុជា-ថៃ ដោយសង្កត់ធ្ងន់ថា កុមារជាក្រុមមនុស្សដែលងាយមានបញ្ហាផ្លូវចិត្ត និងងាយរងគ្រោះបំផុត ក្នុងវិបត្តិនេះ។

លោក អ៊ីង វន្នី ជាអ្នកចិត្តសាស្ត្រ និងអ្នកជំនាញផ្នែកអប់រំកុមារតូច បានលើកឡើងថា សង្គ្រាមពិតជាប៉ះពាល់ផ្លូវចិត្តកុមារខ្លាំងមែនទែន ហើយទំហំនៃផលប៉ះពាល់ គឺខ្លាំងជាងមនុស្សចាស់ឆ្ងាយ។ លោកបន្ថែមថា បញ្ហាផ្លូវចិត្ត ដែលមានភាគរយខ្ពស់កើតឡើងលើកុមារ គឺ ការធ្លាក់ទឹកចិត្ត ការថប់បារម្ភ របួសផ្លូវចិត្ត និងការបាក់ស្បាត ក្រោយប៉ះទង្គិចផ្លូវចិត្ត (PTSD) ។

លោក អ៊ីង វន្នី ជាអ្នកចិត្តសាស្ត្រ និងអ្នកជំនាញផ្នែកអប់រំកុមារតូច ។

បើតាមលោក អ៊ីង វន្នី មូលហេតុ ដែលបណ្ដាលឱ្យកុមារប្រឈមនឹងវិបត្តិផ្លូវចិត្តខ្លាំងជាងមនុស្សចាស់ ព្រោះពួកគេជាក្រុមមនុស្សដែលងាយរងគ្រោះស្រាប់ បើទោះជាមិនទាន់មានសង្គ្រាមក៏ដោយ។

លោកសង្កត់ធ្ងន់ថា នៅអំឡុងពេលមានវិបត្តិនេះ ធ្វើឱ្យពួកគេកាន់តែងាយប្រឈមនឹងវិបត្តិ ព្រោះឪពុកម្ដាយ និងមនុស្សចាស់ ក៏ភ័យស្លន់ស្លោ តានតឹង និងពិបាកចិត្ត ដែលធ្វើឱ្យអារម្មណ៍ទាំងនេះ ជះឥទ្ធិពលលើផ្លូវចិត្តកុមារទ្វេដង។

ជាធម្មតា កុមារ គឺងាយរងគ្រោះទៅហើយ ប៉ុន្តែសង្គ្រាមគឺជាគ្រោះធំ សូម្បីតែឪពុកម្ដាយ របស់គាត់ ក៏ងាយរងគ្រោះដែរ ចុះទម្រាំសង្គ្រាម ងាយរងគ្រោះខ្លាំង ដោយសារគាត់ជាមនុស្សងាយរងគ្រោះស្រាប់

ចំពោះស្ថានភាពនេះ លោក នី សុផារ៉ាន់ នាយកប្រតិបត្តិអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានណែនាំ​ដល់ឪពុកម្តាយ អ្នកអាណាព្យាបាល ទោះស្ថានភាពភៀសសឹក ដោយគួរបង្កើតភាពទៀងទាត់ដូច ពេលបរិភោគអាហារ ពេលសម្រាក និងការលេងកម្សាន្តសម្រាប់កុមារ។

លោកបន្ថែមថា អាណាព្យាបាលត្រូវតាមស្ថានភាពរបស់កូន ហើយប្រសិនបើកុមារមានរោគសញ្ញាដូចជា ៖ មិនដេក, ភ័យខ្លាចខ្លាំង, ស្ងៀមស្ងាត់ខ្លាំង ឬឥរិយាបថដែលខុសពីធម្មតា ត្រូវប្រាប់អ្នកជំនាញផ្លូវចិត្ត ឬអង្គការដែលផ្តល់សេវាពាក់ព័ន្ធ ដើម្បីទទួលបានការជួយសង្គ្រោះ។

ទន្ទឹមនឹងនេះ លោក សុផានរ៉ាន់ លើកឡើងថា ក្នុងស្ថានភាពបច្ចុប្បន្ន ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីអាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូ អ្នកស្ម័គ្រចិត្ត ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយគាំទ្រផ្លូវចិត្តកុមារ និងជនងរងគ្រោះ ដែលកំពុងភៀសសឹក។ ខណៈអង្គការទស្សនៈពិភពលោក ក៏កំពុងតាមដានស្ថានការណ៍ និងធ្វើការវាយតម្លៃជាបន្តបន្ទាប់ ដើម្បីឆ្លើយតបតាមតម្រូវការបន្ទាន់ រួមមាន អាហារ ទឹកស្អាត គ្រឿងអនាម័យ និងសម្ភារសង្គ្រោះជាបន្ទាន់ផ្សេងៗទៀត។

បើតាមទិន្នន័យក្រសួងមហាផ្ទៃ គិតត្រឹមថ្ងៃទី១១ ខែធ្នូ ចំនួនជនភៀសសឹក នៅតាមបណ្ដាខេត្តមានព្រំដែនជាប់ថៃ ដូចជា ព្រះវិហារ ឧត្តមមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងសៀមរាប បានកើនដល់ ៥៧,១០៥ គ្រួសារ ស្មើនឹងមនុស្ស ១៩៧,៧៥៤នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈ​កម្មវិធី​អាហារូបករណ៍​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2025

តាមរយៈ​កិច្ច​សហការ​រវាង​សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតចិន និង​សាកលវិទ្យាល័យមួយ​ចំនួន​នៅ​រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន បានសម្រេច​ផ្តល់អាហារូបករណ៍​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ សម្រាប់​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។