វិទ្យាល័យចំនួន៤៩ កំពុងអនុវត្ត​ការ​សាកល្បងគន្លងសិក្សា​ថ្មីរបស់ក្រសួងអប់រំ

ចាប់ផ្តើម​តាំងពីដើមខែវិច្ឆិកា​ មក​ម្ល៉េះ ពោលគឺនៅ​ក្នុងឆ្នាំសិក្សា​ថ្មី ២០២៥-២០២៦នេះ វិទ្យាល័យ​ចំនួន៤៩ ដែល​មានទីតាំង​ស្ថិត​នៅ​ក្បែរ​តំបន់សេដ្ឋកិច្ច​ពិសេស និង​វិទ្យាល័យ​ដែល​មាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​សហគមន៍ កំពុង​តែអនុវត្ត​ការ​សាកល្បងបង្រៀន​នូវ​គន្លងវិជ្ជាជីវៈ​ទៅដល់សិស្សានុសិស្ស ដែលជា​គន្លងអប់រំថ្មី បន្ថែម​លើគន្លងអប់រំវិទ្យាសាស្រ្ត និង​គន្លងវិទ្យាសាស្រ្តសង្គម។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សម្រាប់គន្លងអប់រំវិជ្ជាជីវៈ ដែល​ជា​គន្លងអប់រំថ្មីនេះ ក្រសួងបានដាក់បញ្ចូលនូវជំនាញជាច្រើន​ដែល​សិស្សានុសិស្ស​អាច​ជ្រើសរើស​បាន រួមាន មេកានិក ក្សេត​សាស្រ្ត បសុវប្បកម្ម អគ្គិសនី បច្ចេកទេស​កុំព្យូទ័រ កសិកម្មវៃឆ្លាត អភិវឌ្ឍ​កសិកម្ម សិល្បៈ កែច្នៃចំណីអាហារ និង​ការិយាល័័យ​ជួរ​មុខ​ជាដើម។

បើតាម​លោកជំទាវ ឃួន វិច្ឆិកា តាមរយៈ​ការអនុវត្ត​គន្លងអប់រំវិជ្ជាជីវៈក្នុងឆ្នាំនេះ ក្រសួងនឹងពិនិត្យវាយតម្លៃ ហើយ​សម្រេច​ចិត្ត​បន្ត​ពីការ​ពង្រីក​វិសាលភាពការងារនេះ ទៅអនាគតបន្តទៀត។

សម្រាប់​ការអនុវត្តគន្លងអប់រំថ្មី ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦នវ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បណ្ឌិត្យ​សភាបច្ចេកវិទ្យា​​ឌីជីថលកម្ពុជា (CADT) និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ​អេស៊ីលីដា ដោយ​ដំណើរការថ្នាក់រៀនគន្លងវិជ្ជាជីវៈជំនាញ​បច្ចេកវិទ្យាកុំព្យូទ័រ និងជំនាញគណនេយ្យ ក្រោមការសម្របសម្រួលដោយនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នាយកដ្ឋានពាក់ព័ន្ធ និងវិទ្យាល័យ​បឹងត្របែក (កម្មវិធីសាលាជំនាន់ថ្មី) នៃក្រសួងអប់រំ យុវជន និងកីឡា រៀបចំការ​រៀនទៅលើជំនាញកុំព្យូទ័រ និងជំនាញគណនេយ្យ នៅតាមវិទ្យាល័យធនធាន វិទ្យាល័យក្បែរតំបន់​សេដ្ឋកិច្ចពិសេស និងវិទ្យាល័យដែល​មាន​មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ក្នុងនោះជំនាញបច្ចេកវិទ្យាកុំព្យូទ័រ សរុបចំនួន២៦វិទ្យាល័យ ស្ថិតនៅក្នុង​រាជធានីខេត្តចំនួន៩ ដែលមានសិស្សរៀនសរុបចំនួន ៤២០នាក់ ស្រី ១៤៧នាក់ និងជំនាញគណនេយ្យ ចំនួន ៩៤នាក់ ស្រី ៥៣នាក់ ស្ថិតក្នុង៦វិទ្យាល័យ ស្ថិតក្នុង៦រាជធានីខេត្ត។

ក្នុង​ឱកាស​ទស្សនកិច្ច​ការ​អនុវត្ត​គន្លងអប់រំថ្មី​នៅវិទ្យាល័យទេពប្រណម្យ ស្ថិត​ក្នុង​ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ចំពោះ​ការ​អនុវត្ត​គន្លងអប់រំថ្មី របស់លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រង ក្នុងកិច្ចសហការដ៏ល្អជាមួយក្រុមការងារជំនាញរបស់ក្រសួង ដោយបានរៀបចំកម្មវិធីគាំទ្រជាច្រើនដើម្បីជំរុញដល់ការអនុវត្តគន្លងអប់រំថ្មីឱ្យជោគជ័យនូវជំហានទី១ ឆ្លើយតប​នឹងគោលដៅ​ពង្រីកបន្ថែមនូវមធ្យមសិក្សា និងចក្ខុវិស័យនៃការអនុវត្តគន្លងអប់រំ។

យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងអប់រំ ក៏​បានផ្តល់អនុសាសន៍បន្ថែម​ក្នុងការ​រៀបចំ​គន្លងអប់រំថ្មីនេះឱ្យ​មានប្រសិទ្ធភាពថែមទៀត ដោយត្រូវមានកម្មវិធីសិក្សាបណ្តោះអាសន្ន និងរៀបចំជាសៀវភៅគោលជាជំនួយដល់ការរៀន និងបង្រៀននូវជំនាញបច្ចេកវិទ្យា និងគណនេយ្យ, រៀបចំជាវីដេអូបង្ហាញពីវិធីសាស្ត្របង្រៀនទំនើបថ្មីៗ និងធ្វើទំនើបកម្មកម្មវិធីសិក្សា។

ត្រូវបន្តបណ្តុះបណ្តាលគ្រូជំនួយ និងជំរុញសិស្សពូកែឱ្យក្លាយជា Mentor , ចេញសេចក្តីណែនាំ​អំពីនិតីវិធី​នៃការអនុវត្តគន្លងថ្មី ដូចជា កិច្ចប្រជុំជាមួយអាណាព្យាបាល ការតម្រង់ទិសសិស្ស ការធ្វើតេស្តដើម្បីវិភាគសមត្ថភាពសិស្ស កំណត់ភាពសមស្របសម្រាប់មុខវិជ្ជា/ជំនាញដែលត្រូវរៀន, រៀបចំទស្សនៈកិច្ចសិក្សា, បញ្ចូលមុខវិជ្ជា​សហគ្រិន​ភាព​ក្នុង​កម្មវិធី ឬក្រៅកម្មវិធី, ជ្រើសរើសទីតាំង វិនិយោគលើរចនាសម្ព័ន្ធ ស្តង់ដាកម្មវិធីសិក្សា និងបន្តកែលម្អប្រព័ន្ធឌីជីថល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹកចិត្តឱ្យសាលារៀនគោលដៅទាំងអស់ បន្តរៀនសូត្រពីឧត្តមានុវត្តន៍ទៅវិញទៅមក ដើម្បីរួមគ្នាបន្តកែលម្អការអនុវត្តគន្លងអប់រំថ្មីនេះឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមចក្ខុវិស័យ​អភិវឌ្ឍធនធាន​មនុស្ស​របស់​រាជរដ្ឋាភិបាល ក្នុងបរិការណ៍មួយដែលប្រទេសកម្ពុជា ត្រូវរៀបចំប្រព័ន្ធអប់រំឱ្យឆ្លើយតបទៅនឹងដំណើរវិវត្តនៃការអប់រំ និងការវិវត្តនៃសេដ្ឋកិច្ចជាតិ តំបន់ និងសាកលលោក។

សូមរំឭកដែរថា តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តសាកល្បងគន្លងអប់រំថ្មី រួមមាន គន្លងវិទ្យាសាស្រ្ត គន្លងវិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស វិទ្យាល័យដែលមានអគារធនធាន វិទ្យាល័យដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស និងវិទ្យាល័យដែលស្ថិតនៅតំបន់ដែលមានដំណើរការសេដ្ឋកិច្ច។ ដើម្បីជំរុញការចូលរៀននៅមធ្យមសិក្សាទុតិយភូមិ រក្សាសិស្សនៅក្នុងសាលារៀន និងកាត់បន្ថយការបោះបង់ការសិក្សា រាជរដ្ឋាភិបាល បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សាសិស្សចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ដើម្បីធានាថាសិស្សបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយមុននឹងជ្រើសរើសគន្លងសិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាស​ជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...