បណ្ឌិត សរ រិទ្ធី ៖ គណិតវិទ្យា ជាជំនាញសំខាន់មិនអាចខ្វះបានក្នុងជីវិតដែលឪពុកម្ដាយអាចបណ្ដុះកូនតាំងពីក្មេង

ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន លោកបណ្ឌិត សរ រិទ្ធី លើកឡើងថា គណិតវិទ្យា គឺជាជំនាញដ៏សំខាន់មិនអាចខ្វះបានក្នុងជីវិតរបស់មនុស្ស ដែលឪពុកម្ដាយអាចបណ្ដុះកូនតាំងពីក្មេង។

លោកបណ្ឌិត សរ រិទ្ធី មានប្រសាសន៍ថា គណិតវិទ្យា បានដើរតួនាទីដោះស្រាយបញ្ហាប្រចាំថ្ងៃរហូតដល់ការសម្រេចចិត្តសំខាន់ៗក្នុងជីវិត ហើយគណិតវិទ្យា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ភាពជោគជ័យនាពេលអនាគត។

បើតាមលោកបណ្ឌិត ការដែល​គណិតវិទ្យា បានក្លាយ​ជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់យើង នោះ​ក៏​ព្រោះតែ​គណិតវិទ្យាជាជំនាញមូលដ្ឋានដូចជា បូក ដក គុណ និងចែក ដែលវាបានចូលរួម​ក្នុង​ការ​ដោះស្រាយបញ្ហាប្រចាំថ្ងៃ ចាប់ពីការគណនាការចំណាយ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន រហូតដល់ការសម្រេចចិត្ត ព្រោះ គណិតវិទ្យា មាននៅគ្រប់ទីកន្លែង។

ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន លើកឡើងថា គណិតវិទ្យា មិនត្រឹមតែមានប្រយោជន៍ក្នុងជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការងារ និងឧស្សាហកម្មផ្សេងៗគ្នាជាច្រើនផងដែរ។ លោកបណ្ឌិតបន្តថា នៅក្នុងកន្លែងធ្វើការសម័យទំនើប គណិតវិទ្យា គឺជាជំនាញសំខាន់មួយដែលត្រូវការច្រើនជាងពេលណាៗទាំងអស់ ដូចជាមុខជំនាញ គណនេយ្យ ហិរញ្ញវត្ថុ វិស្វកម្ម និងបច្ចេកវិទ្យាព័ត៌មាន សុទ្ធតែទាមទារសមត្ថភាពក្នុងការគណនា និងវិភាគទិន្នន័យយ៉ាងត្រឹមត្រូវ។

លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន

លោកបណ្ឌិត សរ រិទ្ធី បន្ថែមថា សម្រាប់សិស្សានុសិស្ស ការសិក្សាគណិតវិទ្យាបានល្អ នឹងជួយពង្រីកឱកាសការងារនាពេលអនាគត។ ការសិក្សាគណិតវិទ្យាបានពូកែ អាចជួយពួកគេអភិវឌ្ឍជំនាញគិតបែបតក្កវិជ្ជា(ឡូហ្សិក) មានសមត្ថភាពដោះស្រាយបញ្ហា និងមានការវិភាគទិន្នន័យបានច្បាស់លាស់។ ដូច្នេះ គណិតវិទ្យា គឺជាជំនាញដែលមានសារៈសំខាន់ខ្លាំងនៅក្នុងការងារទាំងឡាយ។

លោកបណ្ឌិត សរ រិទ្ធី មានប្រសាសន៍​ទៀតថា កន្លងមក ក៏​ដូចបច្ចុប្បន្ន​មនុស្សជាច្រើនតែងគិតថា គណិតវិទ្យា គឺសំខាន់សម្រាប់តែអ្នកវិទ្យាសាស្ត្រ និងវិស្វកម្មតែប៉ុណ្ណោះ។ លោកបណ្ឌិតពន្យល់ថា ការពិតនោះ គឺគណិតវិទ្យាត្រូវបានអនុវត្តយ៉ាងទូលំទូលាយក្នុងវិស័យផ្សេងៗគ្នាជាច្រើន ដូចជានៅក្នុងវេជ្ជសាស្ត្រ គណិតវិទ្យា ត្រូវបានប្រើប្រាស់ដើម្បីវិភាគលទ្ធផលតេស្ត និងរៀបចំផែនការព្យាបាល។ នៅក្នុង សេដ្ឋកិច្ច គណិតវិទ្យា ជួយវិភាគទីផ្សារ ព្យាករណ៍ និន្នាការ និងគ្រប់គ្រងហានិភ័យ។ នៅក្នុងសិល្បៈ គណិតវិទ្យាអាចជួយបង្កើតការរចនាដ៏ល្អឥតខ្ចោះ និងមានតុល្យភាព។ គណិតវិទ្យា ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈ ច្នៃប្រតិដ្ឋ ដូចជាកម្មវិធីហ្គេម ការរចនាក្រាហ្វិក និងស្ថាបត្យកម្ម។

«សម្រាប់សិស្សានុសិស្ស ការយល់ដឹងពីភាពចម្រុះ នៃគណិតវិទ្យា នឹងជួយឱ្យពួកគេដឹងថា គណិតវិទ្យាមិនមែនគ្រាន់តែជាមុខវិជ្ជានៅក្នុងថ្នាក់រៀនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគន្លឹះនៃឱកាសការងារដ៏គួរឱ្យទាក់ទាញជាច្រើនផងដែរ»

ដើម្បីអភិវឌ្ឍជំនាញ គណិតវិទ្យា ឱ្យ​កាន់តែល្អប្រសើរ លោកបណ្ឌិត សរ រិទ្ធី បានផ្តល់ដំបូន្មានថា អ្វីដែលសំខាន់បំផុតនោះ គឺត្រូវតស៊ូមិនខ្លាចនឹងឧបសគ្គ, លោកថា ការរៀនគណិតវិទ្យាមិនតែងតែងាយស្រួលនោះទេ ប៉ុន្តែដោយការខិតខំប្រឹងប្រែង និងវិធីសាស្រ្តរៀនត្រឹមត្រូវ ទើបអាចទទួលបានជោគជ័យយ៉ាងពិតប្រាកដ។

យ៉ាងណាក៏ដោយ​លោកបណ្ឌិត សរ រិទ្ធី បានប្រាប់គន្លឹះចំនួន៣ ដើម្បី​រៀនគណិតវិទ្យាសម្រាប់សិស្ស និងមាតាបិតា រួមមាន ទី១. ការសិក្សាសកម្ម ៖ ត្រូវចូលរួមយ៉ាងសកម្មក្នុងដំណើរការសិក្សា កុំស្ទាក់ស្ទើរក្នុងការសួរសំណួរ ហើយស្វែងយល់ឱ្យកាន់តែស៊ីជម្រៅទៅលើអ្វីដែលយើងមិនយល់, ទី២. អនុវត្តឱ្យបានញឹកញាប់ ៖ គណិតវិទ្យា គឺជាជំនាញដែលទាមទារការអនុវត្ត។ ចំណាយពេលដោះស្រាយបញ្ហា ទោះជាបញ្ហាលំបាកក៏ដោយ ព្រោះជាមុខវិជ្ជា អនុវត្តជំនាញការគិត និងវិភាគ និងទី៣. អនុវត្តគណិតវិទ្យាទៅក្នុងជីវិតពិត ៖ ព្យាយាមរកវិធីអនុវត្តចំណេះដឹងគណិតវិទ្យាទៅនឹងស្ថានភាពជីវិតពិត។ វានឹងជួយកុមារ ឃើញថា គណិតវិទ្យា មិនចេះរីងស្ងួតទេ ប៉ុន្តែ វាថែមទាំងជាក់ស្តែង និងមានប្រយោជន៍ខ្លាំងនៅក្នុងជីវិតប្រចាំថ្ងៃ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

អាហារូបករណ៍​ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅ​ប្រទេស​សឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2024

A*STAR Computing and Information Science (ACIS) បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់អ្នកមានបំណងចង់បន្តការសិក្សា​ថ្នាក់បណ្ឌិត​ផ្នែកុំព្យូទ័រ និង​វិទ្យាសាស្រ្ត​ព័ត៌មាន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....