លោកវេជ្ជបណ្ឌិត ខៃ សុខហេង ៖ ការបរិច្ចាគឈាម ជាទង្វើ​សប្បុរស​ធម៌ដែលអាច​ជួយ​សង្រ្គោះ​ជីវិតមនុស្ស​

នៅក្នុងកម្មវិធីផ្ដល់ឈាមសង្គ្រោះជីវិត រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារកម្ពុជា ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម មានប្រសាសន៍ថា ការបរិច្ចាគឈាមនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកជំងឺដែលត្រូវការចាក់បញ្ចូលឈាមជាចាំបាច់។ លោកថា បើគ្មានការបរិច្ចាគឈាមទេ នឹងមិនអាចសង្គ្រោះអ្នកដែលបាត់បង់ឈាមលើសពី៣០ភាគរយទាន់ពេលវេលានោះឡើយ។

លោកវេជ្ជបណ្ឌិត ខៃ សុខហេង មានប្រសាសន៍ថា លក្ខខណ្ឌអ្នកដែលអាចបរិច្ចាគឈាមបាន គឺត្រូវមានសុខភាព​ល្អ គីឡូ​គ្រប់​គ្រាន់ (អាច​ចាប់ពី៤៥គីឡូ​ឡើង) មិន​ប្រឈមនឹងមេរោគឆ្លងគ្រប់ប្រភេទ​ និងមាន​អាយុ​ចាប់​ពី ១៨-៦០​ឆ្នាំ។ ចំណែក អ្នកដែលមិនអាចបរិច្ចាគឈាមបាន គឺអ្នកដែលមានសម្ពាធឈាមទាបពេក គេងមិនគ្រប់គ្រាន់ មានជំងឺមេរោគថ្លើម B មេរោគថ្លើម C មេរោគស្វាយ គឺមិនអាចបរិច្ចាគឈាមបានទេ។

អនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បន្ថែមថា ការដកឈាម ៣៥០មីលីលីត្រចេញពីរាងកាយ គឺស្មើ៦ភាគរយនៃចំណុះឈាមប៉ុណ្ណោះ គឺមិនទាមទារឱ្យអ្នកបរិច្ចាគឈាមត្រូវតមកម្លាំងនោះឡើយ ដោយ​ពួកគេអាចហាត់កីឡាបន្តិចបន្តួច ហូបអាហារឱ្យបានគ្រប់គ្រាន់ នោះឈាមនឹងកើតឡើងវិញ។ ម៉្យាងវិញទៀត បើទោះជាមិនបរិច្ចាគ ក៏ឈាមនឹងងាប់ទៅវិញដោយឯកឯងក្នុងមួយថ្ងៃចាប់ពី ២០ទៅ២៥មីលីលីត្រ។

បើតាមលោកវេជ្ជបណ្ឌិត ខៃ សុខហេង ការរៀបចំកម្មវិធីបរិច្ចាគឈាមដែលមានក្រុមហ៊ុន សិស្ស និស្សិត មន្រ្តីរាជការចូលរួម គឺពិតជាបានជួយទៅដល់អ្នករងគ្រោះដែលត្រូវការឈាមជាចាំបាច់។ អំពើល្អនេះ ជាសកម្មភាពសប្បុរសធម៌មួយដែលមិនអាចកាត់ថ្លៃបាននូវទឹកចិត្តដ៏ប្រពៃក្នុងការចូលរួមផ្ដល់ឈាម។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ខៃ សុខហេង ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរដែលមានអាយុចន្លោះពី ១៨-៦០ឆ្នាំ ទម្ងន់ពី៤៥គីឡូឡើងទៅ មានសុខភាពល្អ អាចចូលរួមបរិច្ចាគឈាម ដើម្បីរួមចំណែកជួយដល់អ្នកដែលត្រូវការឈាម។ ទន្ទឹមគ្នានេះ ការចូលរួមបរិច្ចាគឈាមនៅមានកម្រិត ហើយអ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាកឈាមមានស្ទើ ២០ភាគរយនៃចំណុះឈាមដែលមាន និងតម្រូវការឈាមដែលត្រូវការ។

គួរជម្រាបជូនថា ​ការបរិច្ចាគ​ឈាម​ឱ្យ​បាន​ទៀង​ទាត់ អាច​ធ្វើ​ឱ្យរាងកាយ​មាន​សុខភាព​ល្អ កាត់​បន្ថយ​ជំងឺ​មហារីក ជួយ​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង និងកាត់​បន្ថយ​ការ​ធាត់​លើស​ទម្ងន់​ជាដើម។ ក្នុងនោះ បុរសអាចបរិច្ចាគឈាមរៀងរាល់ ៣ខែម្ដង រីឯស្រ្តីអាចបរិច្ចាគឈាម រៀងរាល់ ៤ខែម្ដង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ទៅសិក្សានៅ Southern University of Science and Technology ប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2026

ក្នុងឆ្នាំ២០២៦នេះ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ អាហារូបករណ៍ ចំនួន ១០កន្លែង ដល់និស្សិតកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

ឱកាសសិក្សា​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែងនៅសាកលវិទ្យាល័យ​សៅសអ៉ីសថ៍អេយសៀខេត្តសៀមរាប ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យ សៅសអ៉ីសថ៍...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...