ការបរិច្ចាគឈាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ

នៅថ្ងៃទី១៦ កក្កដា នេះ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារកម្ពុជា ធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «រួមគ្នា សង្គ្រោះជីវិត» ដែលកំពុងតែប្រព្រឹត្តិទៅអគារខេមរានី ក្នុងសង្កាត់ព្រែកលាភ រាជធានីភ្នំពេញ។ អ្នកចូលរួមបរិច្ចាគបានបង្ហាញអារម្មណ៍រីករាយ និងថា ការបរិច្ចាគឈាមនេះ មិនត្រឹមតែជួយដល់សុខភាពខ្លួនឯង តែក៏បានជួយដល់សង្គមជាតិផងដែរ។

លោកស្រី យឿន បុប្ផា ជាបុគ្គលិក នៃសម្បត្តិហ្វានែន បានលើកឡើងថា ការបរិច្ចាគឈាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ខ្លួនឯង និងសង្គមជាតិរបស់យើងព្រោះថា សង្គមជាតិយើងបច្ចុប្បន្នកំពុងត្រូវការចាំបាច់ឈាមសម្រាប់ជួយសង្រ្គោះដល់អ្នកងាយរងគ្រោះដូចជា មាតាដែលសម្រាលកូន អ្នកលាងឈាម អ្នកមានជំងឺខ្វះឈាម អ្នករបួសដោយគ្រោះថ្នាក់ផ្សេងៗជាដើម។ លោកស្រី បន្ថែមថា ដូចនេះអ្នកដែលមានសុខភាពល្អសូមកុំមានការភ័យខ្លាច និងគួរតែចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ ដែលមានរយៈពេល៦ខែ ឬមួយឆ្នាំម្ដងព្រោះអាចជួយខ្លួនឯង និងជួយដល់សង្គមជាតិខាងក្រៅផងដែរ។

ជាមួយគ្នានេះ លោក សុខ ប៊ុនធា ជាបុគ្គលិក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខេមា ដែលបានមកបរិច្ចាគឈាមដែរបានមានប្រសាសន៍ថា បុគ្គលគ្រប់រូប និងស្ថាបនផ្សេងៗគួរមានការចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យបានច្រើនព្រោះអាចជួយដល់សុខភាពរបស់ខ្លួនឯងផ្ទាល់ដោយសារតែបើយើងមិនបរិច្ចាគឈាមទេនោះកោសិកាចាស់ៗរបស់យើងនឹងត្រូវខូចហើយកើតឡើងមកថ្មីដដែលដូចនេះគួរតែបរិច្ចាគ។ លើសពីនេះ ការបរិច្ចាគឈាមក៏អាចជួយដល់សង្គមជាតិយ៉ាងច្រើនជាពិសេសអាចជួយដល់អ្នកដែលកំពុងត្រូវការឈាមជាចាំបាច់។

«ការបរិច្ចាគឈាមលើកទី៥របស់ខ្ញុំនេះ ធ្វើឱ្យខ្ញុំកាន់តែសប្បាយចិត្តព្រោះអាចជួយឱ្យអ្នកដទៃទទួលបានឈាម និងអាចជួយសង្គ្រោះជីវិតអ្នកដទៃផងដែរ»

លោក សុខ ប៊ុនធា

ទាំងលោកស្រី យឿន បុប្ផា និង លោក សុខ ប៊ុនធា បានលើកទឹកចិត្តដល់យុវជន យុវនារីទាំងអស់ និងអ្នកដែលមានសុខភាពល្អ សូមចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់ និងច្រើនដងព្រោះការបរិច្ចាគឈាមនេះអាចជួយសង្រ្គោះជីវិតដល់មនុស្សបានជាច្រើននាក់។

សូមបញ្ជាក់ដែរថា បើយោងតាមវេជ្ជសាស្រ្ត ការបរិច្ចាគឈាមទៀងទាត់ជាប្រចាំ គឺអាចជួយកាត់បន្ថយហានិភ័យការគាំងបេះដូង បង្ហាញពីបញ្ហាសុខភាពដែលអាចកើតមាន រក្សាតុល្យភាពជាតិដែក កាត់បន្ថយហានិភ័យជំងឺមហារីក និងជួយសង្គ្រោះជីវិតផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ពីកម្មវិធី UWC សម្រាប់សិស្សវិទ្យាល័យឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2024

កម្មវិធី United World College (UWC) ប្រកាសផ្ដល់ឱកាសសិក្សាអាហារូបករណ៍ដល់សិស្សកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាល័យ ចំនួន៥កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥ ដល់ ២០២៧។ អាហារូបករណ៍ផ្ដល់ជូនការសិក្សានៅប្រទេសជប៉ុន ប្រទេសចិន...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...