លោក ពេជ្រ មូន ចែករំលែក​គន្លឹះនៃការត្រៀមខ្លួនមុនពេលចូលសាកលវិទ្យាល័យ

បន្ទាប់ពីភាពតានតឹងមុន​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សិស្ស​ដែលបញ្ចប់ថ្នាក់ទី១២ ប្រហែលជាមានអារម្មណ៍តាងតឹងជាថ្មីម្តង​ទៀត ដោយ​មិនដឹងថា តើគួរជ្រើសយកផ្លូវមួយណាដើម្បីឱ្យជីវិតរបស់ខ្លួនមានភាពល្អប្រសើរជាងមុន ឬក៏មិនដឹងថា តើគួររៀននៅទីណា មិនដឹងធ្វើយ៉ាងដូចម្តេចដើម្បីត្រៀមខ្លួនឱ្យបានល្អប្រសើរ ។ សម្រាប់លោក ពេជ្រ មូន ដែលទើប​បញ្ចប់​ការ​សិក្សា​នៅ​សាលា​យោធា​សហរដ្ឋអាមេរិក បានផ្តល់ដំបូន្មានថា យុវជន​គួរ​តែ​ទម្លាក់ចោល​ភាពតានតឹងទាំងអស់នោះ ហើយ​ត្រូវ​រៀន​ប្រឈមទៅនឹង​ឧបសគ្គ។

លោក ពេជ្រ មូន និយាយថា អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពតាងតឹង គួរតែកាត់បន្ថយ និងស្វែងរកគន្លឹះធ្វើឱ្យអារម្មណ៍បានប្រសើជាងមុន ព្រោះថា ការព្រួយបារម្ភពេកវាក៏ពុំបានផ្តល់នូវ​ផលចំណេញដែរ មួយវិញទៀតអាការៈភ័យខ្លាច និងគិតច្រើនក្រោយបញ្ចប់ការសិក្សានៅកម្រិតថ្នាក់ទី១២ វាបានកើតឡើងទៅកាន់សិស្សានុស្សិតស្ទើតែគ្រប់គ្នា ហេតុផលប៉ុណ្ណោះសមល្មមនឹងប្រាប់បានថា គួតែទម្លាក់ចោលនៅភាពតាងតឹង ហើយរៀនប្រឈមទៅនឹងឧបសគ្គ។ 

លោក ពេជ្រ មូន

“ខ្ញុំមើលឃើញថា ឧបសគ្គនឹងងតោងជាប់សិស្សានុស្សិសជានិច្ច ផុតពីមួយ ទៅមួយ ។ ប៉ុន្តែឧបសគ្គនីមួយៗនឹងហើយធ្វើឱ្យពួកគេ រឹងមាំកាន់តែខ្លាំងឡើងៗ។ ជំនះ និងបន្សាំជាមួយនឹងឧបសគ្គ គឺដំណើរទៅកាន់គោលដៅជីវិតរបស់ពួកគេ”

ជាមួយ​គ្នានេះ លោក ពេជ្រ មូន ក៏​បាន​ចែក​រំលែក​នូវ​បទពិសោធន៍​របស់លោក​មុន​ឈាន​ចូល​ទៅ​កាន់មហាវិទ្យាល័យ​ទៅ​ដល់សិស្សានុសិស្ស​ យុវជន ផងដែរ ដោយថា បើសិនជាបច្ចុប្បន្នសិស្សានុសិស្ស​កំពុងតែរៀននៅវិទ្យាល័យ គឺត្រូវពង្រឹងមូលដ្ឋាននៃការសិក្សាឱ្យបានរឹងមាំសិន ព្រោះបើមិនមានគ្រឹះមួយដែលរឹងមាំទេ លុះពេលមកចាប់ជីវិតនៅសាកលវិទ្យាល័យ វាអាចនឹងមានបញ្ហាច្រើន ។

តាមលោក ពេជ្រ មូន នៅសាកលវិទ្យាល័យ មានរឿងរ៉ាវជាច្រើនដែលយើងត្រូវការ រួមទាំងចំណេះដែលរៀនកាលនៅវិទ្យាល័យផងដែរ ។ ដូច្នេះបើមានចំណេះដឹងរឹងមំាពីថ្នាក់វិទ្យាល័យមក វាក៏អាចសម្រួលដល់ការសិក្សានៅសាកលវិទ្យាល័យបានច្រើនផ្នែក។ ដោយឡែកសម្រាប់សិស្សដែលនៅមានកម្រិតខ្សោយនៅថ្នាក់វិទ្យាល័យ សូមកុំទាន់អន់ចិត្ត ឬក៏កុំទាន់បាក់ទឹកចិត្ត ព្រោះពួកគេនៅតែអាចស្ដារស្ថានការណ៍បាន ដោយហេតុនៅឆ្នាំទី១ និង ទី២ នៅឯសាកលវិទ្យាល័យ មិនទាន់សិក្សាផ្តោតទៅលើជំនាញដែលសិស្សជ្រើសរើសនោះទេ ដូច្នេះពួកគេនៅតែមានឱកាសនៅក្នុងការកសាងសមត្ថភាពរបស់ខ្លួន គ្រាន់តែតម្រូវឱ្យហ្វឹកហាត់បន្ថែមឱ្យបានច្រើនជាងអ្នកដែលមានគ្រឹះស្រាប់ប៉ុណ្ណោះ។

លោក ពេជ្រ មូន បន្តថា នៅក្នុងកំឡុងពេលនៃការរៀននៅសាលា ឬនៅសាកលវិទ្យាល័យ សិស្សនិស្សិត ត្រូវតែមានទំនាក់ទំនងល្អជាមួយនឹងលោកគ្រូ អ្នកគ្រូ និងមិត្តភ័ក្ដ្រ ពីព្រោះពួកគាត់គឺជាគ្រួសារទី២ បន្ទាប់ពីគ្រួសាររបស់យើង។ នៅពេលយើងមានបញ្ហាឧបសគ្គនៅក្នុងការសិក្សារៀនសូត្រ គឺយើងអាចពឹងពាក់ពួកគាត់បាន។ ក្នុងនាមជាអ្នកសិក្សា ត្រូវហ៊ានសួរ ហ៊ានឆ្លើយ ហ៊ានឆ្ងល់ និងចូលរួមសកម្មភាពនៃការរៀនសូត្រឱ្យបានច្រើន។

បញ្ញាវន្តរូបនេះបន្ថែមថា ក្រៅតែពីការក្រេបចំណេះនៅក្នុងសាលារៀន និស្សិតគួរតែចេញទៅខាងក្រៅដើម្បីសម្លឹងមើលឱកាសនានា ក្នុងការព្រឹងសមត្ថភាពបន្ថែម ប៉ុន្តែត្រូវថ្លឹងថ្លែងជាមួយនឹងពេលវេលា នៃការសិក្សាផងដែរ មិនគួរចេញក្រៅលើសលប់ពេកដែរ ។ លោកបន្តថា មូលហេតុដែលយើងត្រូវបែបចែកពេលខ្លះដើម្បីចេញទៅ ស្ម័គ្រចិត្ត ហាត់ការ និងប្រឡូកក្នុងកិច្ចការណាមួយ គឺដើម្បីបន្ស៉ាំខ្លួនជាមួយការងារនាថ្ងៃអនាគត និងជាវិធីសាស្រ្តក្នុងការស្វែងរកខ្លួនឯងផងដែរ ព្រោះនៅពេលដែលសាកល្បងការងារច្រើន យើងក៏អាចដឹងថា តើគួផ្តោតលើជំនាញណាមួយ? ដែលវាជាកត្តានាំទៅរកភាពច្បាស់លាស់ក្រោយពេលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ៕  



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អន្តេវាសិកដ្ឋានតេជោសន្តិភាពជ្រើសរើសនិស្សិតក្រីក្រជាង៣០០នាក់ស្នាក់នៅ សម្រាប់ឆ្នាំសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

អគារអន្តេវាសិកដ្ឋានតេជោសន្តិភាព នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គ្រោងជ្រើសរើសនិស្សិតក្រីក្រជាង ៣០០នាក់

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...