អ្នកជំនាញបង្ហាញពី ទំនាក់ទំនងរវាងភាពតានតឹង និងសរីរាង្គនៃរាងកាយមនុស្ស

តើអ្នកធ្លាប់មានអារម្មណ៍តានតឹង ហើយកត់សម្គាល់ឃើញថា មានអារម្មណ៍មិនស្រួលពោះដែរទេ? ឬមានអារម្មណ៍ថប់បារម្ភ ហើយកត់សម្គាល់ឃើញបេះដូងលោតញាប់ខ្លាំង។ តាមពិតទៅ បញ្ហានេះមិនមែនកើតឡើងតែលើអ្នកម្នាក់ឯងនោះទេ ព្រោះមនុស្សទាំងអស់ក្នុងចំណោមមនុស្សជាង ៨ពាន់លាននាក់ នៅលើផែនដីនេះក៏ទំនងជាមានបញ្ហានេះដែរ។

សុខុមាលភាពផ្លូវចិត្ត និងផ្លូវកាយរបស់យើង គឺមិនមែនជាផ្នែកនៃរាងកាយដែលមានលក្ខណៈដាច់ដោយឡែកនោះឡើយ ។ បើតាមការលើកឡើងរបស់ វេជ្ជបណ្ឌិត Ruma Bhargava នាយកប្រតិបត្តិផ្នែកសុខភាពសកលនៃវេទិកាសេដ្ឋកិច្ចពិភពលោក ការយល់ដឹងអំពីទំនាក់ទំនងនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីកសាងសុខុមាលភាពរបស់អ្នក ហើយបច្ចុប្បន្ន ចំណេះដឹងនេះ គឺសំខាន់ជាងពេលណាៗទាំងអស់។ ការសិក្សាដ៏ធំមួយរបស់សាកលវិទ្យាល័យ Harvard បានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់ នឹងវិវត្តទៅជាមានជំងឺផ្លូវចិត្តក្នុងជីវិតរបស់ពួកគេ។

លោកវេជ្ជបណ្ឌិត Bhargava បន្តថា «ភាពតានតឹង និងការថប់បារម្ភ ប៉ះពាល់ដល់សរីរាង្គនីមួយៗក្នុងរាងកាយរបស់យើង។ ប្រសិនបើយើងមានអារម្មណ៍តានតឹង ធ្លាក់ទឹកចិត្ត ឬថប់បារម្ភ នោះរាងកាយរបស់យើងនឹងមានប្រតិកម្ម។ ឧទាហរណ៍ជាក់ស្ដែង យើងចាប់ផ្ដើមមានអារម្មណ៍ថា សីតុណ្ហភាពរបស់យើងកើនឡើង ហើយយើងមិនអាចគ្រប់គ្រងចល​នារបស់យើងបានទេ។»

ដូចគ្នានេះដែរ ប្រសិនបើយើងមានស្ថានភាពសុខភាពរាងកាយមិនល្អ ដោយមានជំងឺ ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ឬធាត់ នោះនឹងមានបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ។

ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅជាងនេះ

ទំនាក់ទំនងស៊ីជម្រៅរវាងចិត្ត និងរាងកាយរបស់យើង មិនមែនជារបកគំហើញថ្មីនោះទេ។ ឃ្លាថា «ចិត្តល្អក្នុងរាងកាយដ៏សមសួន – a sound mind in a sound body» ត្រូវបានបង្កើតឡើង ដោយទស្សនវិទូជនជាតិក្រិក តាំងពីជាង ២,៥០០ ឆ្នាំមុនមកម្ល៉េះ ហើយទ្រឹស្តីវេជ្ជសាស្ត្រប្រវតិ្តសាស្ត្រជាច្រើន បានផ្អែកលើការរកឃើញមួយនេះ។ បច្ចុប្បន្ន មានការចាប់អារម្មណ៍លើទ្រឹស្តីក្រិកបុរាណនេះ កាន់តែខ្លាំងក្នុងចំណោមអ្នកស្រាវជ្រាវ ជាពិសេស នៅពេលដែលបញ្ហាសុខភាពផ្លូវចិត្តកំពុងកើនឡើង។

ផលប៉ពាល់រយៈពេលវែងនៃជំងឺរាតត្បាតកូវីដ – ១៩ និងវិបត្តិភូមិសាស្ត្រនយោបាយ បានបន្ថែមភាពតានតឹងកាន់តែខ្លាំងមកលើជីវិតរស់នៅប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះ ការកើនឡើងកម្ដៅផែនដី ក៏មានទំនាក់ទំនងទៅនឹង អារម្មណ៍ឆាប់មួរម៉ៅ ការថប់បារម្ភ និងជំងឺសរសៃប្រសាទ ដូចជាជំងឺភ្លេចភ្លាំងជាដើម។ ផលប៉ះពាល់នេះ គឺអាចកើតឡើងចំពោះគ្រប់ក្រុមអាយុទាំងអស់។ ការសិក្សាទៅលើបុរសអាយុ ៣០ឆ្នាំ បានបង្ហាញថា ភាពតានតឹងខ្លាំង ធ្វើឱ្យអាយុសង្ឃឹមរស់រ​បស់គាត់ ត្រូវបានកាត់បន្ថយចំនួន ២,៨ឆ្នាំ និង ២,៣ឆ្នាំ សម្រាប់ស្ត្រី ដែលមានអាយុដូចគ្នា។

តើយើងអាចបង្កើតតុល្យភាពសុខភាពផ្លូវកាយ និងផ្លូវចិត្តបន្ថែមទៀត ដោយរបៀបណា?

សព្វថ្ងៃ មនុស្សជាង ១ពាន់លាននាក់នៅទូទាំងពិភពលោកគឺ ធាត់ ដែលធ្វើឱ្យសុខភាពផ្លូវចិត្ត និងរាងកាយចុះខ្សោយ។ ហេតុនេះហើយ ច្បាប់សំខាន់មួយនៃសុខុមាលភាពផ្លូវចិត្ត គឺការបរិភោគឱ្យបានល្អ និងត្រូវប្រាកដថា អាហាររបស់យើងគឺជាអាហារស្រស់ និងមានលក្ខណៈធម្មជាតិ។ ការស្រាវជ្រាវបានបង្ហាញថា ការញ៉ាំផ្លែឈើបានច្រើន អាចបង្កើនអាយុសង្ឃឹមរស់បាន ១,៤ ឆ្នាំ ខណៈដែលការញ៉ាំបន្លែអាចពន្យារអាយុបានបន្ថែមទៀត។

ចំណុចសំខាន់ទី ២ គឺកាត់បន្ថយពេលវេលានៅជាមួយអេក្រង់។ ការស្ទង់មតិមួយបានបង្ហាញថា មនុស្សពេញវ័យជនជាតិអង់គ្លេសចំណាយពេលជិត ៥,០០០ ម៉ោង ក្នុងមួយឆ្នាំ សម្លឹងមើលអេក្រង់ ដែលក្នុងនោះមាន ទូរស័ព្ទ កុំព្យូទ័រ និងទូរទស្សន៍។ នេះមានន័យថា មនុស្សពេញវ័យជនជាតិអង់គ្លេសនឹងសំឡឹងមើលអេក្រង់រយៈពេល ៣៤ឆ្នាំ ក្នុងមួយជីវិត ពោលគឺពាក់កណ្ដាលនៃអាយុកាលជីវិតរបស់ពួកគេ។

ជាមួយគ្នានេះ ការសិក្សាបង្ហាញថា ការចំណាយពេលយ៉ាងហោចណាស់ ២០ ទៅ ៣០នាទីជាមួយធម្មជាតិ អាចជួយកាត់បន្ថយចំនួនអរម៉ូន កទីសូល (cortisol) ដែលជាអរម៉ុនស្ត្រេសដ៏សំខាន់។ វាជួយកាត់បន្ថយបញ្ហាបេះដូង និងក្រពះ រួមជាមួយនឹងជំងឺរាងកាយជាច្រើនទៀត។

ចំណុចសំខាន់ចុងក្រោយ គឺការចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់ និងបុគ្គលដែលអ្នកចូលចិត្ត។ ភាពស្និទ្ធស្នាលខាងផ្លូវអារម្មណ៍ គឺជាមូលដ្ឋានគ្រឹះនៃរបៀប ដែលជួយឱ្យយើងរីកចម្រើនសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ជាមួយគ្នានេះ ការនិយាយអំពីអារម្មណ៍ និងកង្វល់របស់អ្នក ជាមួយមនុស្សដែលអ្នកទុកចិត្ត នឹងជួយឱ្យអ្នកបន្ធូរភាពតានតឹងបានក្នុងកម្រិតខ្ពស់៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

លក្ខខណ្ឌ និងគន្លឹះសំខាន់ដែលអ្នកស្នើពាក្យអាហារូបករណ៍ Australia Awards គួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2025

កម្មវិធីអាហារូបករណ៍ Australia Awards ជាអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ការសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូស្ត្រាលី ហើយអាហារូបករណ៍តែងតែផ្ដល់ឱ្យជារៀងរាល់ឆ្នាំ។

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...