គន្លឹះបីចំណុចដើម្បីបង្កើនគុណភាពជីវិតឱ្យ​ល្អប្រសើរ

គុណភាពរស់នៅ សំដៅលើការប្រើប្រាស់ជីវិតផ្ទាល់ខ្លួនដោយមានអត្ថន័យ តាមរយៈការរស់នៅមានផាសុកភាព មានសកម្មភាពផ្លូវកាយជាប្រចាំ និងការជៀសចាកពីជំងឺនានា, គុណភាពរស់នៅទៀតសោតគឺមិនមែនផ្តោតតែលើចំនួននៃអាយុដែលចង់រស់នៅនោះទេ ប៉ុន្តែចង់ផ្តោតលើការប្រើប្រាស់ពេលវេលារស់នៅដែលអាចសម្រេចក្ដីប្រាថ្នា ជារួមគឺផ្តោតលើគុណភាព ជាជាងបរិមាណ។ តាមរយៈគេហទំព័រ Mindbodygreen បានបង្ហាញគន្លឹះ៣ចំណុច ដើម្បីផ្តោតលើគុណភាពរស់នៅមិនត្រឹមតែរំពឹងអាយុវែង។

១. ទម្លាប់សកម្មភាពផ្លូវកាយប្រចាំថ្ងៃ​ឱ្យក្លាយជាការពិត ៖ មានសកម្មភាពមួយចំនួន ដែលគួរតែរាប់បញ្ចូលទៅក្នុងទម្លាប់ប្រចាំថ្ងៃ ដើម្បីផ្តោតលើគុណភាពជីវិតដូចជា ការសាកល្បងសកម្មភាព ដែលតម្រូវឱ្យបញ្ចេញកម្លាំងកាយ ទៅទីតាំងហាត់ប្រាណ និងជ្រើសរើសវិធីដែលមានភាពប្រកួតប្រជែងជាមួយនឹងខ្លួនឯង។ ​

បន្ថែមពីនោះ ក៏មានរួមបញ្ចូល សកម្មភាពលោតហក់ដូចជា លោតខ្សែពួរ ជិះកង់ រត់ ដើរដំណើរស្វាហាប់ ជិះកង់ ឡើងភ្នំ និងសកម្មភាពដែលត្រូវប្រើកម្លាំងខ្លាំងៗមួយចំនួនទៀត។ ក្រៅតែពីហ្វឹកហាត់ឱ្យមានភាពរស់រវើក  ការអនុញ្ញាតឱ្យរាងកាយមានភាពបត់បែនយឺតៗ តាមរយៈការហាត់យូហ្កា និងការដកដង្ហើម​មួយៗ ក៏ជាចំណុចមិនគួរមើលរំលង។ បន្ទាប់ពីអនុវត្តន៍រាល់សកម្មភាពចម្រុះដែលបានរៀបរាប់ខាងលើហើយ ការបែងចែកពេលធ្វើដោយមានតុល្យភាពសុទ្ធសឹងតែជាកិច្ចដែលមិនអាចមើលរំលង។

២. ចាប់ផ្តើមមានទម្លាប់សមាធិ ៖ សកម្មភាព សមាធិ បានរួមចំណែក គាំទ្រទៅកាន់សុខភាពផ្លូវចិត្តនិងកាយ រួមទាំងសុខភាពខួរក្បាល។ បន្ថែមពីនោះ សុខភាពខួរក្បាលបានរួមចំណែកទៅកាន់សុខភាពរាងកាយ និងកាត់បន្ថយអាការស្រ្តេស។

៣. បង្កើតទំនាក់ទំនងនិងដាក់គោលដៅ ៖ ជាទូទៅ ពេលដែលនិយាយដល់គោលដៅ គេតែងរម្លឹកគិតទៅដល់ការបង្កើតអាជីវកម្ម ការធ្វើដំណើរឆ្ងាយៗ និងការផ្លាស់ប្តូរ សកម្មភាពធំៗណាមួយ។ តែយ៉ាងណាមិញ ការចំណាយពេលឱ្យបានច្រើនជាមួយគ្រួសារ និងមិត្ត​ភក្តិ​ និងបង្ហាញក្ដីស្រឡាញ់ជាមួយសត្វ សុទ្ធសឹងតែជាចំណែកសំខាន់ៗក្នុងការរក្សាគុណភាពជីវិត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *