ក្រុមហ៊ុន ជីប ម៉ុង ប្រកាសវិនិយោគទុន ១០០ លានដុល្លារ ពង្រីកវិសាលភាពលើវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិ នៅកម្ពុជា – iCAN British International School

ក្រុមហ៊ុន ជីប ម៉ុង កាលពីចុងសប្តាហ៍​កន្លងទៅនេះ បាន​ប្រកាស​ពីការ​បោះទុនវិនិយោគ ១០០ លានដុល្លារ លើការពង្រីកវិសាលភាពវិស័យអប់រំលំដាប់ថ្នាក់អន្តរជាតិនៅកម្ពុជា ជាមួយសាលាអន្តរជាតិ iCAN British International School ។ ពិធីប្រកាស​នេះ បានធ្វើ​ឡើង​ក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង និង សាលាអន្តរជាតិ iCAN ។

សាលាអន្តរជាតិ iCAN British International School ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៤ ដែលផ្តោតសំខាន់ លើការអភិវឌ្ឍរបស់កុមារគ្រប់រូប រួមបញ្ចូលបរិយាកាសសិក្សា បច្ចេកវិទ្យាទំនើបជាមួយនឹងការបញ្ចូលគ្នានៃកម្មវិធីសិក្សាបឋមសិក្សាអន្តរជាតិ (IPC) ដែលជាកម្មវិធីសិក្សាជាតិពីប្រទេសអង់គ្លេស នឹងធានាថាកុមារទាំងអស់ នឹងទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ជាមួយជំនាញដ៏ច្បាស់លាស់។

គួរបញ្ជាក់ថា ក្រុម ហ៊ុន ជីប ម៉ុង បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកម្មវិធី និងសកម្មភាពផ្តួចផ្តើមដែលទាក់ទងទៅនឹងវិស័យអប់រំ ដូចជាការបរិច្ចាគវិភាគទាន ដល់សមាគមនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅកាត់ (AMK) ក៏ដូចជាការឧបត្ថម្ភដល់និស្សិតឆ្នើមនៃសាកលវិទ្យាល័យតិចណូ ដើម្បីចូលរួមកម្មវិធី ABU Robocon ឆ្នាំ 2025 នៅប្រទេសម៉ុងហ្គោលី និង ការផ្តល់ជូននូវ Tablet ដល់សិស្សវិទ្យាល័យដែលទទួលបាននិទេ្ទស A ពីការប្រឡងប៉ាក់ឌុប ទាំងអស់ចាប់តាំងពីឆ្នាំ 2018 រហូតមកដល់ពេលនេះ។

ការបោះជំហាន វិនិយោគថ្មីបន្ថែមទៀត លើវិស័យអប់រំ ក្រុមហ៊ុន ជីប ម៉ុង បានកំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការចូលរួមពង្រីកស្តង់ដារ នៃការអប់រំប្រកបដោយគុណភាពខ្ពស់ ជូនទៅកុមារកម្ពុជា ហើយនេះក៏ជាជំហានថ្មី ដ៏សំខាន់ និងមានអត្ថន័យ ក្នុងការវិនិយោគលើវិស័យអប់រំ ដើម្បីផ្តល់នូវស្តង់ដារការអប់រំ គុណភាព លំដាប់អន្តរជាតិ តាមរយៈការវិនិយោគ ជាមួយសាលាអន្តរជាតិ iCAN British International School ។

ក្នុងនោះផងដែរ អ្នកឧកញ៉ា លាង ហួង (Henry) អគ្គនាយកពហុពាណិកម្មក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាបុត្រសម្ព័ន្ធអាជីវកម្មដ៏លេចធ្លោមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានបង្ហើបថា iCAN British International School នឹងធ្វើការពង្រីកវិសាលភាពរបស់ខ្លួន ចូលទៅដល់គម្រោងលំនៅដ្ឋានល្បីៗជាច្រើនរបស់ ក្រុមហ៊ុន ជីប ម៉ុង លែន រួមទាំងលំនៅដ្ឋានទំនើបថ្មី ហ្រ្គែនលែនម៉ាក 271 ដែលជាគម្រោងកណ្តាលទីក្រុងដ៏ធំជាងគេ ដែលទើបប្រកាសបើកលក់កាលពីថ្មីៗនេះ។

គួររំលឹកផងដែរថា រយៈពេលជាង 40 ឆ្នាំមកនេះ ក្រុមហ៊ុន ជីប ម៉ុង បានពង្រីក និងវិនិយោគពហុពាណិជ្ជរបស់ខ្លួនឱ្យ​មានភាពចម្រុះ និងសម្បូរបែប។ មកទល់នាពេលនេះ ក្រុមហ៊ុន ជីប ម៉ុង មានក្រុមហ៊ុនអាជីវកម្ម ចំនួន 14 នៅក្នុង ឧស្សាហកម្មសំខាន់ៗ រួមមាន ៖ ឧស្សាហកម្មភេសជ្ជៈ សម្ភារៈសំណង់ ផលិតផលប្រើប្រាស់ ធនាគារ អភិវឌ្ឃន៍អចលនទ្រព្យ បដិសណ្ឋារកិច្ច និងរមណីយដ្ឋានវាយកូនហ្គោល ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *