ផលលំបាកនៃការរៀបការនៅវ័យកុមាររបស់ សូរិយា ជនជាតិដើមភាគតិច

សូរិយា គឺជាក្មេង​ស្រី​ជនជាតិដើមភាគតិច រស់នៅខេត្តរតនគិរី នាងត្រូវបានបង្ខំឱ្យឈប់រៀននៅថ្នាក់ទី៥ ហើយទៅស៊ីឈ្នួលជាកម្មករក្នុងចំការចន្ទីដើម្បីជួយជីវភាពឪពុកម្ដាយ និងបង្ខំឱ្យរៀបការនៅវ័យកុមារត្រឹមអាយុ១៦ឆ្នាំ ដែលជាវ័យកំពុងលូតលាស់នៅឡើយ។ សូរិយា បានប្រាប់មកកាន់ក្រុមអ្នកសារព័ត៌មានថា នាងពិតជាមិនចង់រៀបការនៅវ័យនេះឡើយព្រោះនាងចង់មានឱកាស និងពេលវេលាសម្រាប់ខ្លួនឯងបានច្រើនជាងនេះ បើទោះបីជាមិនបានរៀនសូត្រច្រើនក៏ដោយ។

សូរិយា បន្តថា ក្រោយរៀបការ នាងត្រូវមានកូនទាំងនៅវ័យក្មេង និងជួបបញ្ហាជាច្រើនព្រោះនាងមិនទាន់ចេះរបៀបរបបមួយចំនួនអំពីខ្លួនឯង ស្វាមី និងការចិញ្ចឹមកូននៅឡើយ ។ ការរៀបការនៅវ័យកុមារនេះបានធ្វើឱ្យ សូរិយា ជួបផលវិបាកជាច្រើនដូចជា ការមានកូននៅវ័យកុមារដែលពិបាកក្នុងការសម្រាលកូន(អាយុក្រោម១៨ឆ្នាំ) ការថែរក្សាអនាម័យខ្លួនឯង កង្វះអាហារូបត្ថម្ភ និងមិនមានការងារច្បាស់លាស់ដែលអាចចំណូលសម្រាប់គ្រួសារ ។

លើសពីនេះ សូរិយា ក៏មានអារម្មណ៍ថាពិបាកព្រោះធ្លាប់តែញ៉ាំបាយ និងធ្វើកិច្ចការជាមួយឪពុកម្ដាយ បែរជាត្រូវបែកផ្ទះ មើលកូន និងធ្វើការងារគ្រប់យ៉ាងតែម្នាក់ឯងនៅក្នុងវ័យនេះ ហើយពេលខ្លះថែមទាំងត្រូវបានខាងប្ដីស្ដីបន្ទោសផងដែរ។

«ប្រសិនបើពេលនេះខ្ញុំមិនទាន់រៀបការ ប្រហែលជាខ្ញុំមានឱកាសបានដើរលេងនៅក្រៅភូមិ ឬទៅកន្លែងដើរលេងណាផ្សេងបានខ្លះជាជាងនៅតែផ្ទះ ឬក្នុងភូមិដូចពេលនេះព្រោះខ្ញុំមិនដែលបានដើរលេងនោះទេ»

សូរិយា

ជនជាតិដើមភាគតិចរូបនេះបានបន្ថែមថា បើសិនជាមានឱកាសបានរៀនសូត្រឱ្យបានច្រើនជាងនេះ និងមានការអនុញ្ញាតពីគ្រួសារ ម្ល៉េះពេលនេះនាងអាចកំពុងរៀនសូត្រ មានការងារធ្វើ និងមានឱកាសស្គាល់បរិយាកាសខាងក្រៅច្រើនផងដែរ។

ដោយមានភាពអៀនខ្មាស់ សូរិយា និយាយជាភាសាជនជាតិដើមភាគតិចរបស់ខ្លួនទៅកាន់អ្នកបកប្រែមកក្រុមអ្នកសារព័ត៌មាន ដោយស្នើ​ដល់ឪពុកម្ដាយគ្រប់រូបផ្ដល់ឱកាសរៀនសូត្រដល់កូន ផ្ដល់សិទ្ធឱ្យកូនជ្រើសរើសវ័យរៀបការដោយខ្លួនឯង និងកុំបង្ខំឱ្យកូនរៀបការនៅវ័យកុមារ។

យោង​តាមលទ្ធផល នៃការ​សិក្សា​របស់​គម្រោង CEFMU របស់អង្គការភ្លែនអន្តរជាតិ បានបង្ហាញថា ស្រ្តីនៅ​ខេត្ត​ភាគ​ឦសាន ជាពិសេស​នៅ​ខេត្តរតនគិរី ចំនួន ៣៧,៣% បានរៀបការ​មុនអាយុ​១៨ឆ្នាំ ។ លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា កត្តាសំខាន់ៗដែលទាញឱ្យក្មេងស្រីធ្លាក់ចូលក្នុងស្ថានភាពរៀបការមុនអាយុ ឬ រៀបការនៅវ័យកុមារ គឺ ដោយសារទីតាំងភូមិសាស្រ្តដាច់ស្រយាល មានបញ្ហាសេដ្ឋកិច្ចគ្រួសារ ការអប់រំក្នុងគ្រួសារ មជ្ឍដ្ឋានរុញច្រានប្រឈមនឹងការការបោះបង់ការសិក្សា ហើយមានចំណេះដឹងតិចតួចអំពីការរៀបការនៅវ័យកុមារ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

តាមរយៈអាហារូបករណ៍ Trustee Scholarship បានផ្តល់ឱកាសដល់និស្សិត​អន្តរជាតិ​ចំនួន២០នាក់ ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Boston នៃសហរដ្ឋអាមេរិក ក្នុងឆ្នាំសិក្សា​២០២៦។ អាហារូបករណ៍ផ្ដោតសំខាន់លើថ្លៃសិក្សាពេញលេញ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Negeri Jakarta ប្រទេសឥណ្ឌូណេសុី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2026

សាកលវិទ្យាល័យ Negeri Jakarta របស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាស់ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

អាហារូបករណ៍​ TV​ET ​ចំនួន​ ៣​៦០​កន្លែង​ សិក្សា​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ចាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2026

សម្រាប់​យុវជន ​ក៏ដូចជា​សិស្សានុសិស្ស​ ​ដែល​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​លើ​ជំនាញ​បច្ចេកទេស​ ​និង​វិជ្ជាជីវៈ​,​ ​ឆ្នាំ​សិក្សា​ថ្មី​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស ​ខេត្ត​កំពង់ចាម ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​...