រដ្ឋមន្រ្តីក្រសួងការងារ ៖ ការប្រើប្រាស់ធនធាន​មនុស្ស​ក្នុងស្រុក គឺជាការជួយសង្គម បង្កើនប្រសិទ្ធភាព​ផលិតកម្ម និង​ធានា​និរន្តរភាព

រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្ត​ទៅ​ដល់​ក្រុមហ៊ុន​ សហគ្រាស​ក្នុងស្រុក ងាក​មក​ប្រើប្រាស់​ធនធាន​មនុស្ស​នៅក្នុងស្រុក ដែលវា​នឹង​ជួយ​​ទៅ​ដល់​ការងារ​សង្គម បង្កើន​ប្រសិទ្ធភាព​ខ្សែចង្វាក់ផលិតកម្ម និង​ធានា​និរន្តរភាព។

ក្នុង​ឱកាស​ចូលរួមជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាល​ការងារកំបោរក្នុងវិស័យសំណង់ដែលជាកិច្ចសហការរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងក្រុមហ៊ុនជីបម៉ុងអ៊ិនស៊ី ស៊ីមេន កាលពីពេលថ្មីៗនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិភពលោកនេះ កំណើន​មុនគេបំផុត ហើយ​ជា​ក្បាល​ម៉ាស៊ីន គឺភាគច្រើន​ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​អចលនទ្រព្យ ប៉ុន្តែវិស័យនេះ នៅរៀងរាល់២០ឆ្នាំម្តង គឺវាត្រូវ​ធ្លាក់ចុះម្តងដោយសារ​កំណើន​ខ្ពស់ពេក តែពេលវេលានេះ គឺជា​ពេលវេលា​ដែល​ល្អសម្រាប់ក្រុមហ៊ុន​យក​ឱកាស​ពង្រីកនូវ​ធនធាន​មនុស្ស​ក្នុងស្រុក ដើម្បីផ្តល់​ឱកាស​ឱ្យ​ធនធាន​មនុស្ស​នៅ​ក្នុងស្រុក​អាច​ធ្វើការងារជំនួស​អ្នក​ឯកទេស​មក​ពី​ខាងក្រៅផង ហើយ​នៅ​ពេល​ដែលយើងប្រើប្រាស់ធនធាន​ក្នុងស្រុក ក៏​ធ្វើ​ឱ្យ​តម្លៃនៃការសាងសង់ ឬ​ផលិតកម្ម​ថោកជាងមុនផងដែរ។

តាមប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការងារ ការ​បណ្តុះបណ្តាល និង​ប្រើប្រាស់​ធនធាន​មនុស្ស​នៅ​ក្នុងស្រុក គឺជាការ​មើលឃើញ​វែងឆ្ងាយ និង​ត្រឹមត្រូវ ព្រោះតែការ​ប្រើប្រាស់ធនធាន​មនុស្សក្នុងស្រុក នឹង​ជួយ​ទៅ​ដល់​ការងារសង្គមផង, បង្កើន​ប្រសិទ្ធភាព នៃការ​គ្រប់គ្រង ក៏​ដូចជា​ខ្សែ​សង្វាក់ផលិតកម្មផង។

ការប្រើប្រាស់ធនធាន​របស់យើង​នៅ​ក្នុងស្រុក គឺធានានិរន្តរភាព បើទោះជាមានវិបត្តិអ្វីកើតឡើង យើង​ជាអ្នក​នៅ​ក្នុងស្រុកជាមួយគ្នា មិនរត់ចោលគ្នា… បើយើង​ប្រើកម្លាំងពីខាងក្រៅច្រើន ទី១ តម្លៃថ្លៃ ទី២ មិន​ប្រាកដថា គេនៅជាមួយ​យើង​គ្រប់កាលៈទេសៈ…

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ

យោង​តាម​របាយការណ៍​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នៅឆ្នាំ​២០២៣ កម្មករនិយោជិតខ្មែរ​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​ សហគ្រាស​ក្នុងស្រុក មានសរុបចំនួន ជាង៣៤ម៉ឺននាក់ (៣៤៣ ៦៩៨នាក់) ជាមួយគ្នានេះ ជនបរទេស​ដែល​កំពុង​ធ្វើការ​នៅ​តាម​រោងចក្រ សហគ្រាស នៅ​កម្ពុជា មាន​សរុប​ចំនួនជាង ៣ម៉ឺននាក់ (៣២ ៤២៥នាក់) ។ ដោយ​ឡែក​សម្រាប់ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ វិញ នៅ​ឆ្នាំ​២០២៣ បានបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ​​​​សរុប​ចំនួនជាង ៥ម៉ឺននាក់ (៥៤៤៣៨នាក់) ក្នុងនោះវគ្គខ្លី​មានចំនួនជាង២ម៉ឺននាក់ (២៥៩០៤នាក់) និង​វគ្គវែង​មានចំនួនជិត ៣ម៉ឺននាក់ (២៨៥៣៤នាក់)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ ១០០% ចំនួន ១៥កន្លែង លើជំនាញអប់រំកុមារតូច នៅសាកលវិទ្យាល័យសិល្បៈភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2026

សាកលវិទ្យាល័យសិល្បៈភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ (១០០%) ក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...