ភ្នំពេញ – គុណភាពនៃការបណ្តុះបណ្តាល ការស្រាវជ្រាវ និងសេវាកម្មផ្សេងៗនៅកម្រិតឧត្តមសិក្សា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ ដែលនឹងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងចំណូលខ្ពស់ ។ ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ កម្ពុជាត្រូវការចាំបាច់ក្នុងការធានាកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់ខ្លួន។
ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ទិសដៅកំណែទម្រង់អនុវិស័យឧត្តមសិក្សាក្នុងរយៈពេល ៥ឆ្នាំខាងមុខ ដោយផ្តោតលើការលើកកម្ពស់គុណភាពការស្រាវជ្រាវ ដោយជំរុញនិងលើកទឹកចិត្តការបង្កើតមជ្ឈមណ្ឌលឧត្តមភាពតាមគ្រឹះស្ថានឧត្តមសិក្សា ដោយមជ្ឈមណ្ឌលនេះ នឹងក្លាយជាសមាសភាគគន្លឹះចូលរួមសម្រេចចក្ខុវិស័យសេដ្ឋកិច្ច និងការអប់រំបែបឌីជីថលរបស់កម្ពុជានាពេលអនាគត។
តើមជ្ឈមណ្ឌលឧត្តមភាពជាអ្វី?
លោកបណ្ឌិត ហេង គ្រេង ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃអគ្គនាយកដ្ឋានឧត្តមសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅប្រទេសអភិវឌ្ឍជាច្រើននៅលើពិភពលោក មជ្ឈមណ្ឌលឧត្តមភាពត្រូវបានអនុវត្តនៅតាមសាកលវិទ្យាល័យ ដោយមានរូបរាងជាច្រើនទម្រង់។

បច្ចុប្បន្ននៅប្រទេសកម្ពុជា ក្រសួងអប់រំ បានបង្កើតមជ្ឈមណ្ឌលឧត្តមភាពចំនួន០៣ នៅតាមសាកលវិទ្យាល័យ ដោយរួមមាន ទី១.មជ្ឈមណ្ឌលឧត្តមភាពផ្តោតលើការបង្រៀន និងរៀន ដោយមជ្ឈមណ្ឌលនេះមាននៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានមហាវិទ្យាល័យអប់រំជាអ្នកអនុវត្តផ្ទាល់ ក្នុងការស្រាវជ្រាវលើវិធីសាស្រ្តបង្រៀន ការៀន រង្វាយតម្លៃ ជួយគ្រឹះស្ថានផ្សេងៗក្នុងការធ្វើយ៉ាងណាដើម្បីកែលម្អគុណភាព សហការជាមួយដៃគូខាងក្រៅ ជាពិសេសសាកលវិទ្យាល័យដែលគុណភាព ដើម្បីកែលម្អកម្មវិធីសិក្សា និងការបង្កើតឱ្យមានសហគមន៍សិក្សាវិជ្ជាជីវៈ។
ទី២.មជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការស្រាវជ្រាវ ត្រូវបានបង្កើតឡើងនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយផ្តោតសំខាន់លើគម្រោងអនុវត្តការស្រាវជ្រាវ ការបោះពុម្ព ការផលិតនុវានុវត្តផ្សេងៗ និងសកម្មភាពធុរកិច្ច។ បច្ចុប្បន្នមជ្ឈមណ្ឌលនេះ ប្រមូលផ្តុំដោយអ្នកស្រាវជ្រាវថ្នាក់បណ្ឌិត ដោយកំពុងអនុវត្តគម្រោងស្រាវជ្រាវប្រមាណជាង ១០០គម្រោង។ កន្លងមកមជ្ឈមណ្ឌលនេះ បានស្រាវជ្រាវ និងបង្កើតផលិតផលសម្រាប់ការដាំដុះកសិកម្ម ផលិតផលផ្សេងៗជាច្រើន ដូចជា ឧបករណ៍សម្ងួតគ្រឿងទេស, ការបង្កើតជាឥដ្ឋដែលមានជាតិសេរ៉ាម៉ិច ឬជ័រជាដើម ដោយផលិតផលទាំងនោះអាចលក់ចេញបាន។

ដោយឡែកមជ្ឈមណ្ឌលឧត្តមភាពទី៣ គឺមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ធុរកិច្ច ដោយកំពុងអនុវត្តនៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ។ មជ្ឈមណ្ឌលមួយនេះ ដើរតួនាទីសំខាន់ទៅលើការបង្កើតផែនការអាជីវកម្ម ធុរកិច្ច ការរកប្រាក់ចំណូលឱ្យនិស្សិត ក៏ដូចជាសាស្រ្តាចារ្យ ។ ក្នុងនោះអ្វីដែលសាកលវិទ្យាល័យកំពុងធ្វើ គឺបានរៀបចំផែនការទៅលើបំណិនចំនួន២៣ ដើម្បីរកប្រាក់ចំណូលជាមួយនិស្សិត ដោយក្រុមនិស្សិតបានរៀបចំផែនការអាជីវកម្ម ដូចជា ចិញ្ចឹមឃ្មុំ កង្កែប កន្ធាយ ជ្រូកព្រៃ ពពែ មាន់ស្រែ ក៏ដូចជាផលិតជាមីផ្សេងៗដែលចេញពីផលិតផលដំណាំនៅសាកលវិទ្យាល័យ។

មជ្ឈមណ្ឌលនេះ ក៏បានចូលរួមជួយបណ្តុះបណ្តាលគ្រូបង្គោលផ្សេងៗនៅតាមសាលាមធ្យមសិក្សាចំនួន១៨ ដើម្បីធ្វើយ៉ាងណាឱ្យសិស្សរបស់គាត់អាចមានបំណិនរកប្រាក់ចំណូលបាន ហើយបំណិនទាំងអស់នោះ គឺអាចជួយដល់សិស្សអាចមានលទ្ធភាពសន្សំប្រាក់ មានលទ្ធភាពចូលរួម ឬបន្តការសិក្សា នៅក្នុងការអប់រំថ្នាក់ឧត្តមសិក្សា។
លោកបណ្ឌិត សំអោ អង្គារតន៍ អគ្គនាយករងគោលនយោបាយ និងផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីឱ្យសិស្សមានចំណេះដឹងខ្ពស់ លុះត្រាណាតែយកអ្វីដែលបានសិក្សារៀនសូត្រនៅថ្នាក់រៀន ទៅអនុវត្តផ្ទាល់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជានាំយកអ្វីដែលជាតម្រូវការនៅតាមសហគ្រាស នៅតាមក្រុមហ៊ុន យកមកបង្រៀននៅតាមសាលារៀនដើម្បីឱ្យសិស្សទទួលបានចំណេះដឹងដែលអាចឆ្លើយតបទៅតាមតម្រូវការទីផ្សារការងារ។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា មជ្ឈមណ្ឌលឧត្តមភាពទាំងបី ដែលមាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា កំពុងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់តម្រូវការរបស់ក្រុមហ៊ុនឯកជន តាមរយៈការអនុវត្តបំណិនរកចំណូលរបស់និស្សិតសម្រាប់ទ្រទ្រង់ការសិក្សារៀនរបស់ពួកគេ។ សូមជម្រាបថា បើតាមក្រសួងអប់រំ ការផ្សារភ្ជាប់ទៅកិច្ចការរបស់និស្សិតនៅសាកលវិទ្យាល័យជាមួយនឹងរោងចក្រសហគ្រាស ជាការឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មនៅតាមរោងចក្រ សហគ្រាស ហើយនៅចុងក្រោយបំផុត និស្សិតទទួលចំណូលខ្ពស់ ដែលឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឈានទៅរកប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ក៏ដូចជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/11/2024
តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ ឯកឧត្ដមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសជ្រើសរើសនិស្សិតចំនួន១៥នាក់ដើម្បីសិក្សាថ្នាក់...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន២៤០កន្លែង។

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/04/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥០កន្លែង លើជំនាញបច្ចេកវិទ្យាឌីជីថល នៅ CADT
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2026
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ចំនួន ៥០ នាក់ ស្មើនឹង ២ ថ្នាក់ ដើម្បីសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើការបណ្តុះបណ្តាលវិធីសាស្ត្របង្រៀនជំនាញបច្ចេកវិទ្យាឌីជីថល...

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































