ជីវិតមានគុណភាពល្អប្រសើរ មិនអាស្រ័យទាំងស្រុកមកពីខ្លួនឯងតែម្នាក់នោះទេ តែងតែត្រូវការចាំបាច់មនុស្សនៅជុំវិញខ្លួន ឬអាស្រ័យលើបរិស្ថានរស់នៅល្អប្រសើរ ។ អាចនិយាយបានថា ៨៥ភាគរយនៃជោគជ័យក្នុងដំណើរជីវិតរបស់មនុស្សម្នាក់ គឺអាស្រ័យលើគុណភាពនៃទំនាក់ទំនងផ្ទាល់ខ្លួនល្អជាមួយអ្នកដទៃ។ ចំណុចនេះ មានន័យថា បើស្គាល់មនុស្សមានគុណភាពកាន់តែច្រើន ហើយពួកគេបានមើលអ្នកក្នុងទស្សនៈវិជ្ជមាន នោះភាពជោគជ័យ ព្រមទាំងឱកាសរីកចម្រើននឹងកាន់តែកើតមានជាបន្តបន្ទាប់សម្រាប់រូបអ្នក។

ជាការពិត លទ្ធផលជោគជ័យមួយចំនួនកើតឡើងដោយសារការរាប់អានមនុស្សមានគុណភាព ហើយរបត់ជីវិតរបស់មនុស្សតែងតែប្រែប្រួលដោយសារបុគ្គលណាម្នាក់ដែលជួយជ្រោមជ្រែង ឬបានផ្តល់មតិយោបល់ល្អៗជាប្រចាំ។ បុគ្គលជោគជ័យតែងតែមានទម្លាប់រក្សា ឬធ្វើការងារយ៉ាងជិតស្និទ្ធតែជាមួយបុគ្គលទាំងឡាយណាដែលមានគំនិតវិជ្ជមាន និងរក្សាគំនិតមានគុណភាពតាមរយៈសកម្មភាពសាមញ្ញនានា។
រហូតមកដល់ពេលនេះ អាចនិយាយថា អ្វីៗគ្រប់យ៉ាង គឺកើតឡើងដោយសារទំនាក់ទំនងទាំងអស់។ សូម្បីតែបញ្ហាស្មុគស្មាញក្នុងជីវិតក៏អាចកើតឡើងដោយសារតែលទ្ធផលនៃការរាប់អានមនុស្សខុសដែរ។ ដូចនេះជោគជ័យរបស់អ្នក គឺកើតឡើងដោយសារទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ ហើយចេះជ្រើសរើសមនុស្សដែលអាចជួយអ្នក និងវេលាដែលអ្នកត្រូវការជំនួយពីគេដោយស្មោះត្រង់ ។

សូមជម្រាបថា នៅក្នុងទំនាក់ទំនងជីវភាពប្រចាំថ្ងៃ ប្រសិនបើអ្នកបានជួបមនុស្សថ្មីៗ ចូរសាកសួរអំពីគេដោយការគោរព ពេលនោះសូមធ្វើខ្លួនជាអ្នកប្រគល់ឱ្យ ប្រសើរជាងធ្វើខ្លួនជាមនុស្សរង់ចាំតែទទួលពីគេ។ ទន្ទឹមគ្នានេះ វិធីដ៏អស្ចារ្យបំផុតដើម្បីរក្សាទំនាក់ទំនងល្អ គឺការរិះរកវិធីជួយដល់អ្នកដទៃឆាប់សម្រេចគោលដៅតាមអ្វីដែលអាចធ្វើទៅបាន។ ទំនាក់ទំនងល្អត្រូវរៀនជួយអ្នកដទៃដោយមិនគិតអំពីការតបស្នង នោះផលតបស្នងជារង្វាន់ដ៏សន្ធឹកនឹងវិលត្រឡប់មករកអ្នកវិញ តាមរយៈប្រភពជាច្រើនដែលអ្នកមិនធ្លាប់បានរំពឹងទុក ៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ២០កន្លែង នៅសាលវិទ្យាល័យក្រចេះ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2025
សម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ពេលនេះ សាកលវិទ្យាល័យក្រចេះ បានប្រកាសផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យធំៗចំនួន៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/01/2025
និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងមានឱកាសទទួលបានអាហារូបករណ៍១០០%រយៈពេល៤ឆ្នាំ..

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































