គ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ដកស្រង់បទពិសោធការអប់រំ​ឧត្តមសិក្សា និង​បច្ចេកវិទ្យា ក្នុងប្រទេសចិន

កាលពីសប្តាហ៍​កន្លងទៅនេះ គណៈប្រតិភូក្រសួងអប់រំ និង​តំណាងគ្រឹះស្ថាន​ឧត្តមសិក្សា​សាធារណៈ និង​ឯកជន បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ណានថុង ខេត្តជាំងស៊ូ ប្រទេស​ចិន ដើម្បី​ដកស្រង់​បទពិសោធការអប់រំឧត្តមសិក្សា និង​បច្ចេកវិទ្យា ក្នុង​ប្រទេស​ចិន ក៏​ដូចជា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យអប់រំ​រវាង​កម្ពុជា-ចិន។

ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដែល​ដឹកនាំគណៈប្រតិភូកម្ពុជា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចសិក្សានេះពិតជាបានផ្តល់នូវចំណេះដឹង និងបទពិសោធថ្មីៗជាច្រើន ជាពិសេស​ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យអប់រំ ដែលជាទុនដ៏សំខាន់​សម្រាប់ក្រុមការងារប្រើប្រាស់​ដើម្បីបន្តអភិវឌ្ឍការងារ​របស់ខ្លួនគាំទ្រដល់បេសកកម្មលើកកម្ពស់វិស័យអប់រំនៅកម្ពុជាឱ្យប្រសើរឡើង។

ក្នុងដំណើរទស្សនកិច្ច​ដែលផ្តើមពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូក្រសួងអប់រំ និងតំណាង​គ្រឹះស្ថាន​ឧត្តមសិក្សា​កម្ពុជា បានទៅ​ទស្សនៈកិច្ច​គ្រឹះស្ថាន​ឧត្តមសិក្សា​ដ៏លេចធ្លោ​នៅ​ក្នុង​ក្រុង​ណានថុង រួមមាន សាកលវិទ្យាល័យណានថុង (Nantong University) សាកលវិទ្យាល័យវិជ្ជាជីវៈណានថុង (Nantong Vocational University) និងវិទ្យាស្ថានបច្ចេកវិទ្យាវិស្វកម្មនាវាជាំងស៊ូ (Jiangsu Shipping Engineering Technology College) ព្រមទាំងបានទៅឃើញដោយផ្ទាល់នូវការអនុវត្តជាក់ស្ដែង ដើម្បីស្វែងយល់លម្អិតអំពីហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងប្រព័ន្ធអប់រំ និងកម្មវិធីសិក្សានានារបស់គ្រឹះស្ថានសិក្សាខាងលើ។

ឯកឧត្តមបណ្ឌិត កុលផេង វឌ្ឍនា បានថ្លែងអំណរគុណដល់​រដ្ឋាភិបាលចិនដែល​បានផ្ដល់ឱកាស​ដល់និស្សិត​កម្ពុជាឆ្លើម​ទៅបន្តការសិក្សានៅប្រទេសចិន និងសូមស្វាគមន៍ដល់ការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំរវាងទីក្រុងណានថុង ប្រទេសចិន ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍​ដល់និស្សិតទៅសិក្សា​ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិជាំក្វាងស៊ី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅតំបន់ស្វយ័តជនជាតិក្វាំងស៊ី នៃ...

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍ ៨៧០កន្លែង សម្រាប់​ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2025

នៅក្នុងឆ្នាំសិក្សា​២០២៥-២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ បានប្រកាស​ពីការផ្តល់​អាហារូបករណ៍​រហូត​ដល់ ៨៧០កន្លែង សម្រាប់ថ្នាក់សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដល់យុវជនដែលបានបញ្ចប់ថ្នាក់មធ្យមសិក្សា​។

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាសសិក្សាវគ្គបំប៉នតាម Online សម្រាប់សិស្សថ្នាក់ទី១២ ដែលជាកូនវីរៈកងទ័ពជួរមុខ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/09/2025

ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស និងដើម្បីជួយ​សម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរៈកងទ័ពជួរមុខ សាលាបង្វឹកស្តាតអាប់ខមមីញ៉ូនីធី ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំពោះកូនៗវីរៈកងទ័ពជួរមុខ សម្រាប់ការសិក្សាវគ្គបំប៉នតាម Online

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។