ពង្រឹងឧត្តមភាពជាមនុស្ស រួមចំណែកកាត់បន្ថយអំពើហិង្សាលើស្រ្តី

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

អំពើហិង្សាលើស្រ្តី និងក្មេងស្រី ជាបញ្ហាសង្គមធ្ងន់ធ្ងរមួយ ដែលមានផលប៉ះពាល់ដល់ជីវិតរស់នៅ និងសិទ្ធិមនុស្ស។ ជា​ការ​សង្កេត​របស់លោកបណ្ឌិត ឌៀន សុផល សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ ស្រ្តីនិងក្មេងស្រីនាពេលបច្ចុប្បន្ន អាចប្រទះនឹងអំពើហិង្សាច្រើនបែប ដោយ​អាចកើតមានតាមរយៈវាយដំ ដែលគេហៅថា ជាអំពើហិង្សាដោយផ្ទាល់ និងអំពើហិង្សាលើផ្លូវចិត្តដោយការផិតក្បត់ ឬមិនបង្ហាញភាពស្មោះត្រង់ក្នុងជីវិតជាគូរ។

មិនមែនតែចំពោះសេចក្ដីស្នេហានោះទេ សូម្បីតែការលាក់កំបាំងហិរញ្ញវត្ថុមួយចំនួនមិនឱ្យដៃគូដឹង ក៏ជាអំពើហិង្សាមួយដែរ។ លោកបណ្ឌិតបន្ថែមថា មូលហេតុដែលជំរុញឱ្យកើតមានអំពើហិង្សា បើនិយាយជារួម គឺបុគ្គលដែលប្រព្រឹត្តអំពើហិង្សា បណ្តាលមកពីធ្លាក់ចុះនៃភាពឧត្តុងឧត្តមជាមនុស្ស ព្រមជាមួយ​កត្តារួមផ្សំផ្សេងទៀតដូចជា ៖

១. សម្ពាធហិរញ្ញវត្ថុ ៖ ការធ្លាក់ចុះទាំងនេះ ជាប់ពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ដោយសារតែមានទ្រព្យច្រើន ជំរុញឱ្យបុគ្គលមួយចំនួនអាងអំណាចទឹកប្រាក់ដែលមាននៅក្នុងដៃធ្វើឱ្យពួកគេកាន់តែក្លាហានប្រព្រ្តឹត្តអំពើហិង្សាដោយឥតកោតក្រែង។

២. មានសិទ្ធតួនាទី ៖ អាងខ្លួនឯងជាអ្នកធានារ៉ាប់រងចិញ្ចឹម ដែលធ្វើឱ្យសមាជិកនៅក្នុងបន្ទុក ឬក្រោមបង្គាប់មិនអាចទទួលតម្លៃក្នុងនាមជាមនុស្ស ហើយបង្កើនបាននូវការសម្រេចចិត្តប្រកបដោយភាពអត្តនោម័តិ។

៣.ប្រើប្រាស់គ្រឿងស្រវឹង ៖ តាមប្រសាសន៍លោកបណ្ឌិត ការជំរុញឱ្យមានហិង្សា អាចបណ្តាលមកពីគ្រឿងស្រវឹង ព្រោះនៅពេលដែលបរិភោគ ឬពិសាសារធាតុអាល់កុលចូលទៅក្នុងខ្លួន នោះឧត្តមភាពជាមនុស្ស នឹងបាត់បង់ទៅតាមហ្នឹងដែរ។

“មិនមែនមានតែសញ្ញាប័ត្រទេ ដែលបង្ហាញពីភាពឧត្តុងឧត្តមរបស់មនុស្ស តែការប្រព្រ្តឹត្តជាក់ស្ដែងក៏បានបង្ហាញឧត្តមភាពជាមនុស្សដែរ”

អំពើហិង្សាមានកត្តាជាច្រើនទៀតរួមផ្សំ ប៉ុន្តែនៅពេលដែលបុគ្គលណាម្នាក់បាត់បង់ឧត្តមភាពក្នុងនាមជាមនុស្ស នោះធម្មជាតិរបស់មនុស្ស ឬក៏ភាពអញនិយមកើនឡើង នោះអំពើហិង្សានឹងកើតឡើងជាមួយមិនខាន។ ក្នុងន័យនេះ ការពង្រឹងឧត្តមភាពជាមនុស្សជំរុញអ្នកទាំងអស់គ្នាស្គាល់ពីតម្លៃខ្លួនឯង និងតម្លៃរបស់អ្នកដែលរស់នៅជុំវិញខ្លួន ដើម្បីរួមចំណែកបង្កើនបរិយាកាសសុវត្ថិភាព ជាពិសេសចំពោះស្រ្តី និងក្មេងស្រី៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាសចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅប្រទេសជប៉ុន ពី កម្មវិធី Dusin Leadership 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2025

កម្មវិធីអាហារូបករណ៍ Dusin Leadership Training លើកទី២៦ ប្រកាសជ្រើសរើសបេក្ខជនចូលសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេល១០ខែ សម្រាប់ជនមានពិការភាព សិក្សានៅប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *