៧ជំហាន ជួយអ្នកឱ្យគេងលក់ស្កប់ស្កល់ និងក្រោកជាមួយអារម្មណ៍ស្រស់ស្រាយ

ការគេងមានសារៈសំខាន់ជាមូលដ្ឋានសម្រាប់សុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ ទន្ទឹមនឺងនេះ ការគេងមិនលក់ គឺជាចំណែកនៃស្ថានភាពជំងឺរ៉ាំរ៉ៃមួយចំនួន ដូចជា ជំងឺធ្លាក់ទឹកចិត្ត ជំងឺធាត់ ជំងឺទឹកនោមផ្អែម និងជំងឺដាច់សរសៃឈាមខួរក្បាល។ ខាងក្រោមនេះ ជាជំហានចំនួន ៧ ដែលជួយអ្នកឱ្យគេងលក់ស្កប់ស្កល់ និងក្រោកពីដំណេកជាមួយអារម្មណ៍ស្រស់ស្រាយ។

១. កាត់បន្ថយពន្លឺនៅក្នុងបន្ទប់ ៖ ភាពងងឹតធ្វើឱ្យអ្នកមានអារម្មណ៍ថាសម្រាក និងជំរុញការផលិតអរម៉ូនមេឡាតូនីនរបស់ខួរក្បាល ដែលជាអរម៉ូនជួយគ្រប់គ្រងចង្វាក់ចលនាក្នុងរាងកាយ។ វាំងនន និងស្រមោលងងឹត គឺជាសម្ភារដែលជួយបង្កើតភាពងងឹតយ៉ាងមានប្រសិទ្ធភាព។ ចំណែកម៉ាសបាំងភ្នែក ក៏ជាបច្ចេកទេសមួយដែលល្អដូចគ្នា។ ម្យ៉ាងទៀត ត្រូវបិទ ឬបន្ថយពន្លឺឧបករណ៍អេឡិចត្រូនិច ដែលអ្នកប្រើមុនចូលគេង។

២. បន្ថយសីតុណ្ហភាព ៖ ការគេង និងសីតុណ្ហភាពរាងកាយ គឺមានទំនាក់ទំនងនឹងគ្នា។ នៅពេលដែលសីតុណ្ហភាពបរិយាកាស ឬបន្ទប់ដែលយើងកំពុងគេងធ្លាក់ចុះ វាអនុញ្ញាតឱ្យរាងកាយរបស់យើងមានសីតុណ្ហភាពថេរ ដូច្នេះ យើងអាចគេងបានយូរ។ សីតុណ្ហភាព ត្រជាក់ពេក ឬក្ដៅពេក អាចនឹងនាំឱ្យមានការរំខានដល់ដំណេក។

៣. ជៀសវាងការទទួលទានអាហារមុនចូលគេង ៖ ការចូលគេងជាមួយនឹងអាហារពេញពោះ គឺមិនល្អសម្រាប់ការរំលាយអាហារ ហើយមានទំនាក់ទំនងនឹងការច្រាលអាស៊ីតក្នុងក្រពះ។ ការញ៉ាំអាហារគួរតែមុនការចូលគេង ពីរទៅបីម៉ោង បន្ទាប់មកកំណត់សីតុណ្ហភាពក្នុងបន្ទប់គេងសមល្មម ឬភេសជ្ជៈក្តៅអ៊ុនៗ (ទឹករុក្ខជាតិ និងតែគ្មានជាតិកាហ្វេអ៊ីនជាដើម) និងជៀសវៀងការញ៉ាំអាហារសម្រន់ពេលយប់។

. ងូតទឹកក្ដៅអ៊ុនៗ ៖ ការងូតទឹក ឬទឹកក្ដៅអ៊ុនៗមុនចូលគេង អាចជួយសម្លាប់មេរោគ ញើស បាក់តេរី និងធ្វើឱ្យស្បែកស្អាត។ ជាពិសេស សកម្មភាពនេះ ជួយពង្រឹងគុណភាពនៃការគេង ដោយបន្ថយសីតុណ្ហភាពស្នូលរបស់រាងកាយ ដែលជាសញ្ញាប្រាប់ថា រាងកាយដល់ពេលត្រូវគេងហើយ។

៥. ជ្រើសរើសក្លិនសមស្របសម្រាប់ការគេង ៖ ការសិក្សាបែបវិទ្យសាស្ត្របានបង្ហាញថា ប្រេងផ្កាឡាវេនឌ័រ អាចជួយឱ្យអ្នកមានអារម្មណ៍ថា ធូរស្បើយ និងមានប្រសិទ្ធភាពជាជំនួយដល់ការគេង។ ដូចគ្នានេះដែរ ក្លិនផ្កា អេកាលីបតឹស (eucalyptus) អាចជួយ ធ្វើឱ្យអ្នកមានអារម្មណ៍ថាសម្រាក និងកាត់បន្ថយភាពតានតឹងនៅពេលយប់។ អ្នកអាចបាញ់ក្លិនទាំងពីរនេះ នៅលើទ្រូង ក ឬខ្នើយ ដើម្បីងាយស្រូបយកក្លិនក្រអូប។

៦. មានទម្លាប់ហាត់ប្រាណ ៖ លំហាត់ប្រាណទៀងទាត់ និងប្រចាំថ្ងៃជួយឱ្យគេងលក់ស្រួល ទោះគេងពេលថ្ងៃក៏ដោយ។

៧. គេងលើពូកដែលមានផាសុកភាព ៖ ពូក គ្រែ និងសម្លៀកបំពាក់ ដែលអ្នកប្រើ សុទ្ធតែរួមចំណែកដល់សីតុណ្ហភាពរាងកាយ។ ក្នុងលក្ខណៈនៃការគេង ដែលល្អ អ្នកគួរតែគេងប្រកបដោយអារម្មណ៍ផាសុកភាព និងស្ងួត។ ការគេងបានទៀងទាត់ និងគ្រប់គ្រាន់ គឺបញ្ហារបស់មនុស្សជាច្រើន។ ប្រសិនបើអ្នកកំពុងតែមានបញ្ហានេះដែរ អ្នកអាចសាកល្បងបច្ចេកទេសដែលបានរៀបរាប់នេះ អាចបង្កើតទម្លាប់ដែលមានប្រយោជន៍សម្រាប់អ្នក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

អាហារូបករណ៍ក្រោយឧត្តមសិក្សា​ជំនាញបរិស្ថាន កសិកម្ម និងគ្រូបង្រៀនភាសាអង់គ្លេស នៅប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

កម្មវិធីអាហារូបករណ៍ Manaaki New Zealand Scholarships (MNZS) បានប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា (ទាំងក្នុងវិស័យ​សាធារណៈ និងឯកជន) លើមុខជំនាញពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួលអាកាសធាតុ...

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។