ទិវាសៀវភៅកម្ពុជានឹងចែកសៀវភៅ ១ពាន់ក្បាលលើកកម្ពស់វប្បធម៌អានដល់យុវជន

ភ្នំពេញ – ទិវាសៀវភៅកម្ពុជាមានយុទ្ធនាការចែកសៀវភៅ ១ពាន់ក្បាលដើម្បី​លើកកម្ពស់វប្បធម៌អានដល់យុវជន ។ ទិវាសៀវភៅកម្ពុជាឆ្នាំនេះនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី0៦ – ១០ ខែមេសាខាងមុខ ដោយរំពឹងថា នឹងមានអ្នកចូលរួមច្រើនជាង ១ពាន់នាក់ ។ នេះបើតាមលោក សុខ ឡាក់ គណៈកម្មការបច្ចេកទេសនៃទិវាសៀវភៅកម្ពុជា និងជាសហស្ថាបនិកនៃបណ្ណាល័យបញ្ញវន្ត បញ្ជាក់ប្រាប់ AMS Education នៅថ្ងៃចន្ទនេះ ។

គណៈកម្មការបច្ចេកទេស នៃទិវាសៀវភៅកម្ពុជា បានបញ្ជាក់បន្ថែមថា ទិវាសៀវភៅកម្ពុជា បង្កើតឡើងក្នុងគោលបំណងចំនួនបី រួមមាន ទី១. ផ្សព្វផ្សាយសៀវភៅក្នុងស្រុក និងអន្តរជាតិឱ្យបានទូលំទូលាយ ទី២. បំផុសវប្បធម៌ក្នុងការស្រឡាញ់សៀវភៅ និងទី៣. លើកកម្ពស់សមត្ថភាពអានវប្បធម៌រៀនសូត្រឯករាជ្យ ។

លោក សុខ ឡាក់ មានប្រសាសន៍ថា សៀវភៅជាការចងក្រងចំណេះដឹងយ៉ាងសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរទូទៅ ដើម្បីបង្កើនចំណេះដឹង ឬព័ត៌មានទូទៅ ពិសេសបទពិសោធន៍ពីមួយជំនាន់ទៅមួយជំនាន់ដែលគាត់បានរក្សាទុកនៅក្នុងសៀវភៅ ។

លោក សុខ ឡាក់

“ការអានសៀវភៅអាចជួយឱ្យមនុស្សទទួលបានអារម្មណ៍សប្បាយរីករាយ និងមានអាយុវែង”

លោក សុខ ឡាក់ បានបន្ថែមថា វេទិកាខាងលើមានការចូលរួមអ្នកនិពន្ធ គ្រឹះស្ថានបោះពុម្ភផ្សាយនានា ព្រមទាំងលក់សៀវភៅ​បញ្ជុះតម្លៃរហូតទៅដល់ ៧០% ដែល​ជាវិធីសាស្រ្តមួយចូលរួមចំណែកដើម្បីលើកកម្ពស់ការអាន ពិសេសសម្រាប់អ្នកដែលខ្វះខាតថវិកា ប៉ុន្តែពួកគាត់មានទឹកចិត្តចង់អានសៀវភៅ ដើម្បីអភិវឌ្ឍខ្លួនឯង និងសង្គមជាតិផងដែរ ។

នៅក្នុងព្រឹត្តិការណ៍ទិវាសៀវភៅកម្ពុជាខាងមុខ លោក សុខ ឡាក់ បញ្ជាក់ថា ទិវាសៀវភៅកម្ពុជាប្រារព្ធឡើងសម្រាប់មនុស្សទាំងអស់គ្នា គឺយើងចង់មើលឃើញថាប្រជាពលរដ្ឋនៅប្រទេសកម្ពុជាមានទំនោរក្នុងការអាន និងចាត់ទុកទិវាសៀវភៅកម្ពុជាជាផ្នែកមួយដ៏សំខាន់ ។ ទន្ទឹមគ្នានេះ ត្បិតការប្រារព្ធទិវាសៀវភៅកម្ពុជាធ្វើនៅក្នុងខែមេសាក៏ពិតមែន ប៉ុន្តែទិវាសៀវភៅមានជារៀងរាល់ថ្ងៃ ដែលមនុស្សគ្រប់រូបមានសិទ្ធិសេរីភាពអានសៀវភៅជាប្រចាំ​ ។

សូមជម្រាបថា សមាគមអ្នកនិពន្ធខ្មែរ បណ្ណាល័យបញ្ញវន្ត (Scholar Library) និងគ្រឹះស្ថានបោះពុម្ពផ្សាយ Business Record បានចូលរួមរៀបចំទិវាសៀវភៅកម្ពុជាឡើង ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន WOWNOW ក្រុមហ៊ុន Khmum និងកិច្ចសហការណ៍ជាមួយបណ្តាស្ថាប័នមួយចំនួន។ កម្មវិធីទិវាសៀវភៅកម្ពុជាក៏ជាយុទ្ធនាការក្នុងការអបអរសាទរខួប ២៥ឆ្នាំនៃទិវាសៀវភៅពិភពលោក (World Book Day) ។

គួរបញ្ជាក់ថា ទិវាសៀវភៅកម្ពុជា ថ្ងៃទី០៦ ដល់ ១០ ខែមេសា ឆ្នាំ ២០២២ខាងមុខ នឹងមានការតាំងពិព័រណ៍សៀវភៅ ៤៨ស្តង់ រួមមានគ្រឹះស្ថានបោះពុម្ពផ្សាយ បណ្ណាគារហាងលក់សៀវភៅអនឡាញ បណ្ណាល័យ អ្នកនិពន្ធ អ្នកផ្សព្វផ្សាយសៀវភៅ អ្នកចែកចាយសៀវភៅសមាគម ស្ថាប័នសិល្បៈ និងវប្បធម៌ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី​ចំនួន៤០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ឆ្នាំ​សិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2024

សម្រាប់ឆ្នាំ​សិក្សា​២០២៥-២០២៦ រដ្ឋាភិបាល នៃសហព័ន្ធ​រុស្ស៊ី ផ្តល់​អាហារូបករណ៍​ចំនួន ៤០កន្លែង ដល់​សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ បណ្ឌិត និងថ្នាក់​ឯកទេស (Specialist) នៅ​សហព័ន្ធរុស្ស៊ី។

សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2023

សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...