មូលហេតុ​ចំនួន៨ ធ្វើ​ឱ្យ​បាត់បង់​ការផ្តោត​អារម្មណ៍ ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់ផលិតភាពការងារ

ការផ្ដោតអារម្មណ៍ គឺជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងពេលវេលា និងផលិតភាពការងារ។ ប្រសិនបើមនុស្សម្នាក់មិនបានផ្ដោតអារម្មណ៍ ខណៈពេលដែលគេកំពុងធ្វើរឿងអ្វីមួយ លទ្ធផលនៃការងារនោះច្បាស់ជាមិនមានគុណភាព ឬក៏ពេលខ្លះមិនអាចបញ្ចប់ទាន់ពេលកំណត់ទៀតផង។ កាលណាមនុស្សចេះតែបណ្ដោយខ្លួនទៅស្ថានភាពនេះ យូរៗទៅ វានឹងបណ្ដាលឱ្យអ្នកមានអារម្មណ៍ខ្វល់ខ្វាយ ហើយភាពតានតឹងនឹងកើនឡើងជាលំដាប់ ។

ខាងក្រោមនេះជាមូលហេតុចំនួន ៨ ដែលនាំឱ្យអ្នកបាត់បង់សមត្ថភាពផ្ដោតអារម្មណ៍ ៖
១. ការរំខានពីបច្ចេកវិទ្យា ៖ រស់នៅក្នុងសម័យបច្ចេកវិទ្យា ជីវិតគឺត្រូវបានហ៊ុមព័ទ្ធដោយឧបករណ៍អេឡិចត្រូនិចគ្រប់ពេល ហេតុនេះ ចង់ឬមិនចង់ យើងម្នាក់ៗបានប្រើពេលវេលាសម្លឹងអេក្រង់កុំព្យូទ័រ និងទូរស័ព្ទជាច្រើនម៉ោងរួចទៅហើយក្នុងមួយថ្ងៃៗ ។ ពេលខ្លះយើងក៏បានភ្លេចខ្លួនធ្វើរឿងសំខាន់ៗ ដោយសារចំណាយពេលទៅលើរឿងមិនចាំបាច់ដូចជា ការមើលវីដេអូកម្សាន្ត និងលេងបណ្ដាញសង្គមជាដើម ។ បើយោងតាមគេហទំព័រ Life Hack បានបង្ហាញថា មនុស្សសព្វថ្ងៃ បានចំណាយ ៤០% នៃជីវិតប្រចាំថ្ងៃរបស់ពួកគេនៅជាមួយទូរស័ព្ទ និងកុំព្យូទ័រ ដែលនេះគឺជាអត្រាដែលនាំឱ្យមានបញ្ហាសុខភាពខ្ពស់មួយ។

២. ធ្វើរឿងដែលអ្នកមិនចូលចិត្ត ៖ កាលណាយើងមានឱកាសធ្វើការងារដែលខ្លួនឯងស្រឡាញ់ ពេលនោះការផ្ដោតអារម្មណ៍លើការងារក៏បានខ្ពស់ផងដែរ។ ផ្ទុយទៅវិញ នៅពេលធ្វើការណាមួយដែលគេមិនចូលចិត្ត វានឹងធ្វើឱ្យមនុស្សនឹងមានអារម្មណ៍តានតឹង ខណៈពេលកំពុងធ្វើការ ហើយមិនអាចធ្វើកិច្ចការនោះឱ្យអស់ពីចិត្តថែមទៀតផង។

៣. ធ្វើការងារច្រើនក្នុងពេលតែមួយ ៖ ការទទួលភារកិច្ចច្រើនពេកក្នុងពេលតែមួយ ក៏អាចជាហេតុផលមួយ ដែលនាំឱ្យបាត់បង់សមត្ថភាពផ្ចង់អារម្មណ៍ទៅលើរឿងដែលអ្នកកំពុងធ្វើ ។ បន្ថែមពីនេះ ការមានបន្ទុកច្រើនហួសហេតុ អាចបង្កើនភាពតានតឹង និងការព្រួយបារម្ភច្រើន ហើយចំណុចនេះ គឺជាមូលហេតុដែលបណ្ដាលឱ្យមានកង្វះនៃការផ្ចង់អារម្មណ៍ផងដែរ។

៤. ការថប់បារម្ភ និងភាពតានតឹងច្រើន ៖ ភាពខ្វល់ខ្វាយពីរឿងនេះ រឿងនោះមិនចប់ ការស្រមើស្រមៃមុនហេតុការណ៍កើតឡើង និងអារម្មណ៍ភ័យខ្លាចដែលកើតឡើងញឹកញាប់ គឺជារោគសញ្ញាដែលបណ្ដាលមកពីការថប់បារម្ភ និងភាពតានតឹងខ្លាំងពេក ហើយអាការទាំងនេះនឹងរំខានមិនឱ្យអ្នករស់នៅក្នុងបច្ចុប្បន្នភាព។ លើសពីនេះ ភាពខ្វល់ខ្វាយច្រើន ជាមូលហេតុចម្បង ដែលបណ្ដាលឱ្យពិបាកផ្ចង់អារម្មណ៍ដូចដែលបានលើកឡើងខាងលើរួចមកហើយ។

៥. កង្វះសារធាតុចិញ្ចឹម ៖ កម្សោយនៃការផ្ចង់អារម្មណ៍ អាចបណ្ដាលមកពីកង្វះវីតាមីន និងសារធាតុចិញ្ចឹម  ។ ជាទូទៅ ខួរក្បាលប្រែជាអួរអាប់ និងមានការគិតយឺត  ហើយបាត់បង់សមត្ថភាពផ្ចង់អារម្មណ៍ គឺបណ្ដាលមកពីកង្វះវីតាមីន B, D និង C ដែលសារធាតុសំខាន់ជួយជំរុញឱ្យខួរក្បាលមានដំណើរការល្អ។

៦. គេងមិនគ្រប់គ្រាន់ ៖ ខួរក្បាលរបស់យើង ត្រូវការពេលវេលាដើម្បីសម្រាក និងគេងឱ្យបានត្រឹមត្រូវ និងគ្រប់គ្រាន់ ដើម្បីបំពេញកម្លាំង។ តាមរយៈការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការគេងមិនគ្រប់គ្រាន់ គឺប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ សមត្ថភាពស្វែងយល់ពីទិន្នន័យលម្អិត ការចងចាំ និងធ្វើឱ្យកើនឡើងសម្ពាធឈាម ព្រមទាំងបង្ករឱ្យមានភាពតានតឹងខ្លាំង។

៧. បញ្ហាសុខភាពផ្លូវចិត្ត ៖ ស្ថានភាពផ្លូវចិត្តដូចជា ADHD និង PTSD គឺជាមូលហេតុមួយ ដែលនាំឱ្យបាត់បង់សមត្ថភាពផ្ដោតអារម្មណ៍។ ទន្ទឹមនឹងនេះ ប្រសិនបើអ្នកបាត់បង់សមត្ថភាពផ្ដោតអារម្មណ៍ធ្ងន់ធ្ងរ ចូរធ្វើការពិគ្រោះជាមួយអ្នកជំនាញឱ្យបានម៉ត់ចត់ ដើម្បីពិនិត្យ និងព្យាបាលសុខភាពផ្លូវចិត្តក្នុងករណីដែលមានជំងឺ។

៨. អតុល្យភាពអរម៉ូន ៖ ពេលខ្លះអតុល្យភាពអរម៉ូន អាចបង្ករឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពក្នុងការផ្ដោតអារម្មណ៍របស់មនុស្ស ចំណុចនេះគឺបណ្ដាលមកពីដំណើរការខួរក្បាល ពឹងផ្អែកទៅលើមុខងារគីមីរបស់អរម៉ូន។ នៅពេលដែលមានបញ្ហាអតុល្យភាពអរម៉ូន វានាំឱ្យអារម្មណ៍មានការផ្លាស់ប្ដូរច្រើន និងផ្លូវចិត្តគ្មានលំនឹង ដោយចំណុចនេះនឹងជះឥទ្ធិពលអវិជ្ជមានទៅលើអារម្មណ៍ផ្ដោត និងមុខងារយល់ដឹងរបស់ខួរក្បាល។

សរុបមក ការបាត់បង់អារម្មណ៍ផ្ដោតបណ្ដាលមកពីមូលហេតុជាច្រើនដូចជា ការរំខានពីបច្ចេកវិទ្យា ការធ្វើរឿងដែលខ្លួនឯងមិនមានចំណូលចិត្ត ការបំពេញភារកិច្ចច្រើនពេកក្នុងពេលតែមួយ ការថប់បារម្ភ និងភាពតានតឹងច្រើនពេក កង្វះសារធាតុចិញ្ចឹម ការគេងមិនគ្រប់គ្រាន់ និងបញ្ហាសុខភាពផ្លូវចិត្តផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ មេយប៊ែង កម្ពុជា​  ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 28/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍របស់ធនាគារ មេយប៊ែង កម្ពុជា​(Maybank Cambodia) ឆ្នាំសិក្សា ២០២៤-២០២៥។...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។