ដំណើរនៃសុខភាពផ្លូវចិត្តរបស់មនុស្សតែងខុសគ្នាពីម្នាក់ទៅម្នាក់ ហើយអាចប្រែប្រួលទៅតាមស្ថានភាព ឬហេតុការណ៍ដែលបានកើតឡើង ។ សុខភាពផ្លូវចិត្តជាគោលចម្បងនៃជីវិតដែលអាចគ្រប់គ្រង បញ្ជា និងទទួលយកគ្រប់រូបភាពដែលឆ្លងកាត់ញាណរបស់មនុស្ស ។ បើនិយាយពីយុវជនបច្ចុប្បន្នមានវិធីសាស្ត្រជាច្រើនដែលជួយឱ្យសុខភាពផ្លូវចិត្តបានល្អប្រសើរ និងអាចបំពេញការងារមានប្រសិទ្ធភាពខ្ពស់ ។ ខាងក្រោមនេះ ជាវិធីសាស្ត្រកសាងថាមពលផ្លូវចិត្តសម្រាប់យុវជន ដែលបានចុះផ្សាយដោយគេហទំព័រវេទិការសេដ្ឋកិច្ចពិភពលោក (WeForum) ។

១. ផ្តល់អាទិភាពដល់សុខភាពផ្លូវចិត្តជាចម្បង ៖ នៅពេលសិស្សធ្វើមិនបានល្អក្នុងថ្នាក់ដោយសារបញ្ហាសុខភាពផ្លូវចិត្ត ជួនកាលពួកគេអាចស្វែងរកការព្យាបាលខាងផ្នែកវេជ្ជសាស្រ្ត។ នេះគឺជាវិធីមួយដែលសិស្សគួរពិនិត្យទៅលើសុខភាពផ្លូវចិត្ត ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ដែលនាំឱ្យពួកគេធ្វើកិច្ចការងារអ្វីមិនបានល្អ។ នេះបើតាមលោក Nicholas Joyce អ្នកចិត្តវិទ្យានៅសាកលវិទ្យាល័យ South Florida ។ លោក Joyce សរសេរថា តាមបទពិសោធន៍របស់លោក សិស្សជាច្រើនដែលបានទទួលសេវាប្រឹក្សាផ្នែកសុខភាពផ្លូវចិត្ត នៅពេលត្រលប់មកវិញសុខភាពផ្លូវចិត្តរបស់ពួកគេមានភាពល្អប្រសើរ ។
២. ស្វែងរកបរិវេណដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អ៖ នៅពេលជ្រើសរើសមហាវិទ្យាល័យដើម្បីចូលសិក្សា សិស្សគួរតែពិនិត្យមើលថាតើការរចនាបរិវេណសាលាផ្តល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវចិត្តរបស់ពួកគេដែរឬទេ។ អ្នកប្រាជ្ញពីរនាក់មកពី North Central College និង Diane Bruce Anstine អ្នកទាំងពីរបាន សរសេរថា ការរចនាបរិវេណសាលាមានឥទ្ធិពលដល់សិស្សនិស្សិតនៅមហាវិទ្យាល័យ ហើយសិស្សអាចជ្រើសរើសបរិវេណសាលា ឬផ្លាស់ប្តូរទម្លាប់ដែលមានស្រាប់របស់ពួកគេ ដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្តរបស់ពួកគេ។ អ្នកប្រាជ្ញទាំងពីរ ជឿជាក់ថា ការពិចារណាបែបនេះមានសារៈសំខាន់ជាពិសេសក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 នៅពេលដែលច្បាប់ និងបទដ្ឋានថ្មីបានធ្វើឱ្យសិស្សជាច្រើនមានការថប់បារម្ភ និងធ្លាក់ទឹកចិត្តជាងធម្មតា។

៣. រៀបចំផែនការសុខភាព ៖ មុននឹងសិស្សានុសិស្សចាប់ផ្តើមចូលរៀននៅបរិវេណសាលា ពួកគេគួរតែបង្កើតផែនការសុខភាពដើម្បីជួយពួកគេឱ្យជៀសផុតពីទុក្ខព្រួយ ឬបញ្ហាសុខភាពផ្លូវចិត្ត។ នេះបើតាមលោកស្រី Sandra M. Chafouleas សាស្ត្រាចារ្យផ្នែកចិត្តវិទ្យាអប់រំនៅសាកលវិទ្យាល័យ Connecticut ដែលរៀបរាប់លម្អិតពីអ្វីដែលផែនការសុខភាព។ លោកស្រីបានសរសេរថា ផែនការសុខភាពផ្ទាល់ខ្លួនត្រូវតែប្ដូរតាមបំណង ដើម្បីបំពេញតម្រូវការផ្ទាល់ខ្លួនរបស់សិស្សម្នាក់ៗ។ ហេតុនេះការរៀបចំផែនការសម្រាប់របស់សិស្សនិស្សិតដើម្បីជៀសវាងកើតឡើងនៃបញ្ហាផ្សេងៗ
៤. ជៀសវាងការធុញទ្រាន់នឹងការសិក្សា៖ នៅពេលដែលនិស្សិតមហាវិទ្យាល័យទទួលរងនូវការហត់នឿយ វាច្រើនតែនាំឱ្យពួកគេជួបប្រទះនូវអារម្មណ៍ឯកោ ការសម្រេចបានតិចតួច និងការធ្លាក់ទឹកចិត្ត។ Ryan Korstange ជំនួយការសាស្រ្តាចារ្យនៃការសិក្សានៅសាកលវិទ្យាល័យ Middle Tennessee State University បានសរសេរថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការអស់កម្លាំងគឺត្រូវប្រាកដថាអ្នកដឹងពីមូលហេតុ ដែលអ្នកចូលរៀននៅមហាវិទ្យាល័យនោះ។ បង្កើតការលើកទឹកចិត្តដោយកំណត់ជំនាញដែលអ្នកត្រូវការដើម្បីអភិវឌ្ឍ និងបទពិសោធន៍ដែលអ្នកចង់មាន នៅពេលអ្នករៀននៅមហាវិទ្យាល័យ។

៥. ចំណាយពេលជាមួយសុនខ ៖ ការស្រាវជ្រាវបានបង្ហាញថា ការចំណាយពេលត្រឹមតែ ១០នាទីលេងជាមួយឆ្កែ អាចកាត់បន្ថយកម្រិតស្ត្រេសរបស់និស្សិតមហាវិទ្យាល័យ។ នោះហើយជាមូលហេតុដែល Christine Kivlen ជំនួយការសាស្រ្តាចារ្យផ្នែកព្យាបាលនៅសាកលវិទ្យាល័យ Wayne State ណែនាំសិស្សឱ្យស្វែងរកកន្លែងដែលមានឆ្កែនៅក្នុងបរិវេណសាលា។ ក្នុងចំណោមអត្ថប្រយោជន៍ផ្សេងទៀត សត្វឆ្កែអាចជួយសិស្សឱ្យសម្រេចបាននូវអារម្មណ៍កាន់តែរឹងមាំ និងអាចដោះស្រាយបានល្អប្រសើរជាមួយនឹងបញ្ហា នឹកផ្ទះ និងភាពឯកកោ ព្រមទាំងអាចកាត់បន្ថយការថប់បារម្ភ និងភាពតានតឹងបានផងដែរ។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/07/2024
ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនឱ្យចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/03/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ប្រកាសជ្រើសរើសយុវជនដែលមកពីគ្រួសារមានបណ្ណក្រីក្រ១ និងទី២ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតបង់ថ្លៃ។

ឱកាសអាហារូបករណ៍វេជ្ជសាស្ត្រ ពី ARICE ៤០កន្លែង សិក្សានៅប្រទេសរូម៉ានី ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2026
ទីភ្នាក់ងារវិនិយោគ និងពាណិជ្ជកម្មបរទេសរបស់ប្រទេសរ៉ូម៉ានី ARICE ( THE ROMANIAN AGENCY FOR INVESTMENT AND FOREIGN TRADE ) បានប្រកាសជ្រើសរើសនិស្សិតបរទេស រួមទាំងកម្ពុជាសម្រាប់អាហារូបករណ៍

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2025
តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...

ឱកាសផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេសអេស្ប៉ាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/03/2026
ជាឱកាសសម្រាប់សិស្សនិស្សិតកំពុងសិក្សាផ្នែកតូរ្យតន្រ្តី, សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យ Conservatorio

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2023
កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ក្រសួងអប់រំជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលនវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































