ភ្នំពេញ – កាលពីពាក់កណ្តាលខែធ្នូកន្លងទៅ និយ័តករទូរគមនាគមន៍កម្ពុជា បានសម្រេចធ្វើការបិទខ្ទប់គេហទំព័រ និង URL ចំនួនប្រាំបួនដែលបានផ្សព្វផ្សាយរូបអាសអាភាសរបស់កុមារនៅលើអ៊ីនធឺណេត ។ ចំណាត់ការបិទខ្ទប់គេហទំព័រអាសអាភាសនៅកម្ពុជា ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធជាមួយកុមារ និងអ្នកលើកកម្ពស់សិទ្ធិកុមារ ។

លោក សំលៀង សីលា នាយកប្រតិបត្តិ នៃអង្គការសកម្មភាពដើម្បីកុមារ (APLE) បានមានប្រសាសន៍ថា ក្នុងនាមជាអង្គការការពារកុមារ លោកគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់និយ័តករទូរគមនាគមន៍កម្ពុជា បិទខ្ទប់គេហទំព័រ និង URL ទាំងប្រាំបួនដែលបានផ្សព្វផ្សាយរូបអាសអាភាស បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពរបស់កុមារ ។
លើសពីចំណាក់ការនៃការបិទគេហទំព័រ និង URL ទាំងប្រាំបួននេះ និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា និយ័តករទូរគមនាគមន៍កម្ពុជានឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ និងយូឬអិលដែលបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ។ និយ័តករទូរគមនាគមន៍កម្ពុជា ចាត់ទុកសកម្មភាពនេះ បានជំរុញនិងបង្កឱ្យកើតមានអាជីកវម្មពេស្យាកម្ម និងការជួញដូរមនុស្ស ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ ។
ជាមួយគ្នានេះ និយ័តករទូរគមនាគមន៍កម្ពុជា ក៏អំពាវនាវដល់សាធារណជនឱ្យចូលរួមរាយការណ៍ពេលឃើញគេហទំព័រ និង URL ណាមួយដែលបានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ មកនិយ័តករទូរគមនាគមន៍កម្ពុជា ។
បើតាមអង្គការ APLE ពលរដ្ឋគ្រប់រូបត្រូវតែរាយការណ៍គ្រប់សកម្មភាពនៃការបំពានកុមារ ដែលការរាយការណ៍នេះអាចជួយលុបចោលរូបភាព សម្ភារៈរំលោភបំពានផ្លូវភេទចេញពីអ៊ីនធឺណិត ។ ការរាយការណ៍ក៏អាចជួយឱ្យកុមារទទួលបានការគាំទ្រ និងជំនួយនានាដើម្បីការពារកុមារ ជំរុញឱ្យមានការផ្តន្តាទោសជនល្មើសតាមច្បាប់ ហើយជនល្មើសកាន់តែខ្លាចរអារប្រព្រឹត្តបទល្មើស ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ជំនាញសំណង់ស៊ីវិល តាមរយៈកម្មវិធីអាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2025
តាមរយៈកិច្ចសហការរវាងសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងសាកលវិទ្យាល័យមួយចំនួននៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្តល់អាហារូបករណ៍ផ្លូវមួយខ្សែក្រវ៉ាត់មួយ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2026
សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកការបន្តការសិក្សា ពេលនេះកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Merit Scholarships នៅសាកលវិទ្យាល័យ Tulane សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Tulane ពីកម្មវិធីអាហារូបករណ៍ Marit Scholarship សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៥...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2026
អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បានប្រកាសផ្តល់អាហារូបករណ៍ ក្នុងការសិក្សាជំនាញសំខាន់ៗចំនួន៧ដែលកំពុងមានតម្រូវការទីផ្សារ សម្រាប់យុវជនដែលកំពុងស្វែងរកជំនាញប្រចាំជីវិត...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/08/2025
ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2023
សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេសកាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/03/2026
សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសជ្រើសរើសសិស្សទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យចូលរៀនឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុងមានតម្រូវការទីផ្សារការងារ។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































