ភ្នំពេញ- លើកឡើងនៅក្នុងកិច្ចពិភាក្សាស្តីពី «សន្តិសុខបទល្មើសបច្ចេកវិទ្យាឌីជីថលក្នុងសេដ្ឋកិច្ច និងសង្គម» ដែលរៀបចំធ្វើឡើងនៅក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ លោកឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា មូលហេតុដែលធ្វើឱ្យមានជនរងគ្រោះធ្លាក់ក្នុងបទល្មើសបច្ចេកវិទ្យានាពេលកន្លងមក គឺដោយសារមានប្រជាពលរដ្ឋខ្លះមិនទាន់មានការប្រុងប្រយ័ត្នខ្ពស់ និងមិនមានការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាផ្ទាល់ខ្លួនឱ្យបានល្អនៅឡើយ។
តាមប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ ដោយសារតែកត្តារីកចម្រើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជា មន្ត្រីអនុវត្តច្បាប់ក៏កំពុងមានបញ្ហាប្រឈមជាច្រើនផងដែរ ក្នុងកិច្ចការអនុវត្តការងារសិក្សាស្រាវជ្រាវ ដោយសារបទល្មើសខ្លះក៏បានវិវត្តន៍ និងកើតឡើងតាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះផងដែរ។

លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា កន្លងមកនេះ បទល្មើសភាគច្រើន ដែលនាយកដ្ឋានព័ត៌មានវិទ្យា ទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ គឺបទល្មើសឆបោកប្រាក់តាមបណ្តាញសង្គម និងបទល្មើសជំរិតទារប្រាក់, គំរាមកំហែងតាមរយៈរូបភាពបុគ្គលអាសអាភាស, បទល្មើសលួចបន្លំលេខកូដសម្ងាត់គណនីធនាគារ ដែលជនល្មើសប្រើប្រាស់មធ្យោបាយផ្សេងៗជាច្រើនដើម្បីប្រពឹត្តបទល្មើស តួយ៉ាងដូចជា ករណីលួចយកលេខកូដសម្ងាត់ធនាគារ គឺជនល្មើសប្រើគ្រប់មធ្យោបាយ ដូចជា តាមរយៈការលួងលោមជនរងគ្រោះផ្ញើលេខកូដឱ្យ ឬខ្ចីទូរស័ព្ទដៃពីជនរងគ្រោះ និងតាមរយៈរូបភាពផ្សេងៗទៀតដែលជនល្មើសអាចធ្វើទៅបានជាច្រើនទៀតផងដែរ។ លើសពីនេះទៀត គឺករណីឆបោកប្រាក់តាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម គឺបានកើតឡើងយ៉ាងសកម្ម និងមានរូបភាពឆបោកផ្សេងៗគ្នាផងដែរ។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ បាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងកំណើននៃបទល្មើសបច្ចេកវិទ្យានេះ ដែលក្រសួងបានអនុវត្តនូវច្បាប់គតិយុត្តពាក់ព័ន្ធនានាជាច្រើន។
ស្របជាមួយគ្នានេះដែរ នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ ក៏បានខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មាន និងវីដេអូអប់រំផ្សេងៗជាច្រើន ដើម្បីជួយពន្យល់ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងទូលំទូលាយ និងមានការប្រុងប្រយ័ត្នលើសន្តិសុខផ្ទាល់ខ្លួនឱ្យបានល្អប្រកបដោយសុវត្ថិភាពខ្ពស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃបទល្មើសបច្ចេកវិទ្យានេះ។

ដូច្នេះដើម្បីចូលរួមកាត់បន្ថយភាពងាយរងគ្រោះនៃបទល្មើសបច្ចេកវិទ្យា ពលរដ្ឋគ្រប់រូបគួរស្វែងយល់អំពីបច្ចេកវិទ្យា ហានិភ័យពាន់ព័ន្ធ ដោយធ្វើការអាន ស្តាប់ ទស្សនាវីដេអូ សិក្សាស្វែងយល់ លើអត្ថបទកាសែត អត្ថបទអប់រំ វីដេអូអប់រំ ព័ត៌មានពាក់ព័ន្ធផ្សេងៗ និងបន្តផ្សព្វផ្សាយអប់រំ ចែករំលែកជូនដល់សាច់ញាតិ បងប្អូន មិត្តភក្តិ ព្រមទាំងចូលរួមធ្វើសេចក្តីរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធ ក្នុងករណីជួបប្រទះ ឬសង្ស័យថា ជាបទល្មើសបច្ចេកវិទ្យា ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (PIKT) ប្រកាសជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សាជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/11/2025
ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួងចំនួន ៥នាក់ ឱ្យទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សានៅប្រទេសកូរ៉េ ក្រោមកម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/06/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/05/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































