តួនាទី៧ចំណុចរបស់គ្រូបង្រៀន​នៅ​ក្នុង​យុគ្គសម័យទំនើប

ភ្នំពេញ – ជំងឺរាតត្បាតកូវីដ១៩ ជាសកលបានធ្វើឱ្យមានការបិទគ្រឹះស្ថានអប់រំយ៉ាងច្រើននៅជុំវិញពិភពលោក។ ហេតុការណ៍នេះ បណ្តាលឱ្យមាន​ភាពតានតឹងចំពោះ សិស្ស ឪពុកម្តាយ និងគ្រូបង្រៀន។ នៅពេលដែលស្ថានការណ៍កាន់តែអាក្រក់ទៅៗ ចាំបាច់ត្រូវសម្រេចចិត្តផ្លាស់ប្តូរបរិយាកាសសិក្សា និងតួនាទីគ្រូបង្រៀន ដោយការ​ប្រើប្រាស់បច្ចេកវិទ្យាវិញ។

តើគ្រូបង្រៀនសម័យទំនើបមានតួនាទីអ្វីខ្លះ?

បើតាមទស្សនាវដ្តីអនឡាញ The Freeman Online សព្វថ្ងៃនេះ គ្រូបង្រៀនមានតួនាទីខុសគ្នាបន្តិច មុនពេលមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ព្រោះគ្រូបង្រៀនមិនត្រឹមតែអប់រំ និងផ្តល់ចំណេះដឹងដល់សិស្សប៉ុណ្ណោះទេ តែតួនាទីគ្រូបង្រៀនយុគ្គសម័យទំនើបមានច្រើនជាង​នេះ ដោយ​រួមមាន៖

ទី១. អ្នកគ្រប់គ្រង ៖ តាមពិតទៅ​គ្រូបង្រៀនមានតួនាទី​ក្នុងការគ្រប់គ្រងសកម្មភាពក្នុងថ្នាក់, លើសពីនេះ គ្រូបង្រៀនក៏​ជា​អ្នកសម្រេចចិត្តលើកិច្ចការអ្វីមួយ​ដែលសិស្សគួរធ្វើ ក៏ដូចជាការដោះស្រាយសម្ភារៈបណ្តុះបណ្តាល ។ នៅពេលផ្តល់ចំណេះដឹងថ្មីៗដល់សិស្ស គ្រូ​ត្រូវ​ប្រើប្រាស់បទពិសោធន៍ និងសមត្ថភាព ក្នុង​ជួយជំរុញទឹកចិត្តសិស្ស ក្នុង​ការ​រៀនពីអ្វី​ដែលថ្មីៗ។

ទី២. អ្នកលើកទឹកចិត្ត ៖ នៅពេល​ដែលសិស្សជួបបញ្ហា​នៅ​ក្នុង​ការ​សិក្សា គ្រូ​បង្រៀន​មានតួនាទីសំខាន់​ក្នុង​ការ​ផ្តល់ជំនួយ​ដល់ពួកគេ តាមរយៈ​ការ​លើកទឹកចិត្ត ឬក៏​អាចផ្តល់នូវតម្រុយបន្តិច។ ជាមួយ​គ្នានេះ នៅពេលសិស្ស​មិនដឹងថា ត្រូវនិយាយអ្វី ឬធ្វើអ្វីបន្ទាប់ គ្រូបង្រៀនក៏​មានតួនាទីក្នុង​ការ​ប្រាប់ពួកគេពីវិធីដែល​ត្រូវ​ធ្វើ​ផងដែរ។

ទី៣. ប្រភពចំណេះដឹង ៖ គ្រូបង្រៀន គឺជាប្រភពចំណេះដឹងសម្រាប់សិស្ស នៅពេល​ពួកគេត្រូវ​ការ​ជំនួយចាំបាច់ បើទោះបីជាប្រព័ន្ធអ៊ីនធឺណេត ត្រូវ​បាន​គេ​ចាត់ទុកថា ជា​លំហូរ​ចំណេះ​ដឹងដ៏​ធំសម្បើម​ក៏​ដោយ ប៉ុន្តែ​ក៏​មិនអាចជំនួសគ្រូនៅក្នុងថ្នាក់នោះទេ។

ទី៤. អ្នកវាយតម្លៃ ៖ ទិដ្ឋភាពសំខាន់មួយទៀតនៃទំនួលខុសត្រូវរបស់គ្រូបង្រៀន គឺត្រូវវាយតម្លៃស្ថានភាពសិក្សារបស់សិស្សខ្លួនជាប្រចាំ ។ គ្រូបង្រៀន ត្រូវតែផ្តល់មតិកែលម្អ និងផ្តល់ការកែតម្រូវសម្រាប់ភាពល្អរបស់សិស្ស ។ បច្ចេកទេសវាយតម្លៃប្រើដើម្បីយល់ថា តើសិស្សទទួលយកព័ត៌មានបានត្រឹមត្រូវឬអត់? ក្នុងពេលដំណាលគ្នា តួនាទីរបស់អ្នកវាយតម្លៃអនុញ្ញាតឱ្យគ្រូ​កែកំហុសរបស់សិស្ស។

ទី៥. អ្នកសម្របសម្រួល ៖ ការសម្របសម្រួល ប្រហែលជាតួនាទីដ៏សំខាន់ និងទាមទារបំផុតដែលគ្រូបង្រៀនត្រូវអនុវត្ត។ ជារឿយៗ ភាពជោគជ័យក្នុងការសិក្សារបស់សិស្ស គឺអាស្រ័យទៅលើការរៀបចំគុណភាពនៃសកម្មភាពបណ្តុះបណ្តាល។ នេះមានសារៈសំខាន់ណាស់សម្រាប់សិស្សចូលរៀននៅសាលា មហាវិទ្យាល័យ និងសាកលវិទ្យាល័យ ដើម្បីដើរតាមគន្លងជាក់លាក់មួយក្នុងការសិក្សារបស់ពួកគេ។ អ្នកសម្របសម្រួលផ្តល់ការណែនាំ និងបង្កើតគោលបំណងសិក្សា។ ហើយគ្រូជាអ្នក​រៀបចំ និងគ្រប់គ្រងដំណើរការទាំងអស់នៅក្នុងថ្នាក់រៀន។ ដូចនេះ គ្រូបង្រៀន តែងតែប្រមូលកិច្ចការដែលបានបញ្ចប់ និងផ្តល់មតិកែលម្អ។

ទី៦. អ្នកចូលរួម ៖ បរិយាកាសនៅក្នុងថ្នាក់រៀន ភាគច្រើនអាស្រ័យទៅលើអ្វីដែលគ្រូបង្រៀនធ្វើ និងរបៀបដែលសិស្សធ្វើ។ ជាឧទាហរណ៍ ដើម្បីបង្កើតបរិយាកាសមិត្តភាព និងផាសុកភាព គ្រូ​បង្រៀន​អាចចូលរួមក្នុងសកម្មភាពជាមួយ​សិស្ស​ ប៉ុន្តែគ្រូបង្រៀនគួរតែចៀសវាងការបំពេញកិច្ចការបានល្អជាងសិស្សខ្លួន ការ​ធ្វើបែបនេះ គឺ​ដើម្បី​អនុញ្ញាតឱ្យសិស្ស​បានបង្ហាញពីជំនាញ និង​ចំណេះដឹងរបស់ពួកគេ។

ទី៧. អ្នកណែនាំ ៖ សិស្សតែងតែត្រូវការដំបូន្មាន និងការណែនាំរបស់គ្រូជាចម្បង នៅពេលដែលពួកគេធ្វើការលើគម្រោងអ្វីមួយ​ ។ តួនាទីបែបនេះ គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការផ្តល់ឱ្យសិស្សម្នាក់ៗនូវការយកចិត្តទុកដាក់ដោយមិនបែងចែក ។ តាមរយៈការសិក្សាពីតម្រូវការសិក្សារបស់សិស្ស និងគម្លាតចំណេះដឹង គ្រូបង្រៀនអាចកែលម្អដំណើរការបណ្តុះបណ្តាលសម្រាប់ពួកគេបាន។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលមិនត្រូវធ្វើឱ្យអ្នកសិក្សាពឹងផ្អែកខ្លាំងពេកលើជំនួយរបស់គ្រូនោះ​ឡើយ ពោល​គឺពួក​គេ​គួរ​តែស្វ័យភាពដោយ​ខ្លួន​ឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...

អាហារូបករណ៍​ TV​ET ​រយៈពេល​២​ឆ្នាំ​ ​ចំនួន​៦០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2026

​សម្រាប់​ឆ្នាំ​២០២៧​ខាង​មុខ​នេះ​ វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​ព្រះវិហារ ​នឹង​ជ្រើសរើស​និស្សិត​ឱ្យ​ទទួល​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​៦០​កន្លែង​

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​៤០០កន្លែង សម្រាប់​សិស្ស​និស្សិត​ដែល​ចង់​ក្លាយ​ជា​មន្រ្តី​នគរបាល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

ក្រសួង​មហាផ្ទៃ​កាលពី​ពេលថ្មីៗ​នេះ​បាន​ប្រកាស​ដល់​សាធារណជន ក៏​ដូចជា​សិស្ស និស្សិត ដែល​មាន​បំណង​ក្លាយ​ជា​នាយ​នគរបាល និង​នាយ​នគរបាល​រង​បន្តវេន ក្នុង​ក្រប​ខ័ណ្ឌ​មន្រ្តី​នគរបាលជាតិ សូម​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់ពាក្យ​ប្រឡង​ប្រជែង​ទទួល​យក​អាហារូបករណ៍...

ឱកាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីអាហារូបករណ៍អូស្ត្រាលីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលីឆ្នាំសិក្សា២០២៦ ចាប់បើកទទួលពាក្យសម្រាប់សិស្ស និសិ្សត និងសាធារណជនកម្ពុជាហើយ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ...