៤ វិធី ជួយឱ្យអ្នកសិក្សាអំពីបញ្ញាសិប្បនិម្មិត (AI) ដោយខ្លួនឯង

បញ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាមួយ ដែលមានការចាប់អារម្មណ៍ខ្លាំង និងវិវត្តន៍យ៉ាងឆាប់រហ័សបំផុតមួយនាពេលបច្ចុប្បន្ន។ បច្ចេកវិទ្យានេះ ត្រូវបានលេចឡើង នៅគ្រប់ឧស្សាហកម្មទាំងអស់ រាប់ចាប់តាំងពីការថែទាំសុខភាព រហូតដល់វិស័យកម្សាន្ត។ វត្តមានរបស់បញ្ញាសិប្បនិម្មិត (AI) បានផ្ដល់ឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើនដល់មនុស្សគ្រប់គ្នា, ប៉ុន្តែអ្នកក៏ត្រូវរកវិធីសម្របខ្លួន និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីនេះផងដែរ។ ដូច្នេះ តើអ្នកអាចរៀនអំពីរបៀបប្រើបញ្ញាសិប្បនិម្មិត (AI) ដោយរបៀបណា ប្រសិនបើអ្នកមិនមានឱកាសរៀនក្នុងសាលា? ជាពិសេស សម្រាប់អ្នកដែលមិនមានប្រវត្តិសិក្សាផ្លូវការក្នុងវិស័យវិទ្យាសាស្ត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬវិស្វកម្ម។ នេះគឺជាគន្លឹះចំនួន ៤ ដែលអាចជួយឱ្យអ្នកចាប់ផ្ដើមរៀនបាន។

១. វគ្គសិក្សាតាមអ៊ីនធឺណិត ៖ មធ្យោបាយងាយស្រួលបំផុត ដើម្បីសិក្សាអំពីបញ្ញាសិប្បនិម្មិត (AI) គឺការចុះឈ្មោះចូលរៀនវគ្គសិក្សាអនឡាញ ដែលបណ្ដុះបណ្ដាលអំពីបញ្ញាសិប្បនិម្មិត (AI) ក្នុងនោះមានមេរៀនជាច្រើនដែលសិក្សាអំពី ម៉ាស៊ីនចេះរៀន (Machine Learning), ការសិក្សាស៊ីជម្រៅ (Deep learning), ដំណើរការសិក្សាភាសាធម្មជាតិ (natural language processing), ចក្ខុវិស័យកុំព្យូទ័រ (computer vision) និងវគ្គសិក្សាជាច្រើន។ មានវេទិកាច្រើន ដែលផ្ដល់ជូនវគ្គសិក្សា ដោយឥតគិតថ្លៃ ឬតម្លៃទាប ដូចជា Coursera, edX, Udacity និង Kaggle ជាដើម។ វគ្គសិក្សាទាំងនេះ ជាធម្មតា ត្រូវបានបង្រៀនដោយអ្នកជំនាញ មកពីសាលា និងក្រុមហ៊ុនល្បីៗ ដែលជាធម្មតា​ គ្រូបណ្ដុះបណ្ដាល បានរៀបចំ គម្រោងសិក្សា សំណួរ កិច្ចការស្រាវជ្រាវ និងគម្រោង ដែលជួយឱ្យអ្នក ទទួលបានជំនាញ និងបទពិសោធន៍ជាក់ស្ដែង។ វគ្គសិក្សាខ្លះ ក៏ផ្ដល់នូវវិញ្ញាបនបត្រ ដែលអ្នកអាចបញ្ចូលក្នុងប្រវត្តិរូបសង្ខេបរបស់អ្នកបានផងដែរ។

២. សៀវភៅ និងផតខាស់ ៖​ ស្វ័យសិក្សាអំពីបញ្ញាសិប្បនិម្មិត (AI) អាចធ្វើឡើង តាមរយៈការអានសៀវភៅ និងផតខាស់ ដែលពន្យល់អំពីបញ្ញាត្តិ ប្រវត្តិ និន្នាការ និងបញ្ហាប្រឈមរបស់បញ្ញាសិប្បនិម្មិត (AI) ដែលអាចជួយឱ្យអាចចូលប្រើបច្ចេកវិទ្យានេះបាន។ តាមរយៈសៀវភៅអាចផ្ដល់ជូននូវទិដ្ឋភាពទូទៅ និងស៊ីជម្រៅ នៃបញ្ញាសិប្បនិម្មិត (AI), ខណៈផតខាស់ អាចជួយឱ្យអ្នកយល់ដឹងអំពីបច្ចុប្បន្នភាព នៃការវិវត្តនៃបច្ចេកវិទ្យា និងការអភិវឌ្ឍចុងក្រោយបំផុតក្នុងវិស័យនេះ។

៣. បង្កើតគម្រោង និងចូលរួមប្រកួតប្រជែង ៖ ការសិក្សាអំពីបញ្ញាសិប្បនិម្មិត (AI) នឹងកាន់តែឆាប់ចេះ និងយល់ច្បាស់ ប្រសិនបើអ្នកមានឱកាសបានអនុវត្តជាក់ស្ដែង តាមរយៈការដោះស្រាយបញ្ហា និងសេណារីយ៉ូក្នុងការរស់នៅជាក់ស្ដែង។ អ្នកអាចធ្វើវាបាន ដោយបង្កើតគម្រោងផ្ទាល់ខ្លួន ឬក៏ចូលរួមកម្មវិធីប្រកួតប្រជែងផ្សេងៗ ។ កម្មវិធីទាំងនេះ ជាមធ្យោបាយ ដែលល្អបំផុត ដើម្បីពង្រឹងការសរសេរកូដ ការវិភាគទិន្នន័យ ជំនាញដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងការបង្កើតថ្មី។ លើសពីនេះ តាមរយៈការចូលរួមកម្មវិធី អ្នកនឹងមានឱកាសទទួលបានដំបូន្មាន និងការបំផុសគំនិតល្អៗជាច្រើន ពីអ្នកចូលរួម និងអ្នកជំនាញនៅក្នុងកម្មវិធី។ វេទិកាដូចជា Google Colab, TensorFlow, Kaggle និង DrivenData សុទ្ធសឹងតែជាវេទិកា ដែលរៀបចំកម្មវិធី និងការប្រកួតប្រជែង និងការបណ្ដុះបណ្ដាលផ្សេងៗ។

៤. ចូលរួមក្នុងសហគមន៍ ឬសិក្ខាសាលា ៖ ការបង្កើតបណ្ដាញជាមួយអ្នកចូលចិត្តបញ្ញាសិប្បនិម្មិត (AI) គឺជាវិធីសាស្ត្រដ៏ល្អមួយ ដើម្បីស្វែងយល់ពីបច្ចេកវិទ្យានេះ។ អ្នកអាចចូលរួមក្នុងសហគមន៍ទាំងអនឡាញ និងអូហ្វឡាញ ឬព្រឹត្តិការណ៍សិក្ខាសាលា ដែលផ្ដល់ឱកាសក្នុងការបង្កើតបណ្ដាញ ការសិក្សា និងសហការជាមួយក្រុមអ្នកសិក្សា អ្នកជំនាញ និងអ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI) ផ្សេងទៀត។

ការសិក្សាអំពីបញ្ញាសិប្បនិម្មិត (AI) ដោយខ្លួនឯង អាចផ្ដល់ឱ្យអ្នកនូវអារម្មណ៍រីករាយ ចំណេះដឹង និងអត្តប្រយោជន៍ជាច្រើនសម្រាប់ការអភិវឌ្ឍខ្លួន និងអាជីព។ តាមរយៈគន្លឹះ ដែលបានរៀបរាប់នេះ អ្នកអាចចាប់ផ្ដើមការសិក្សាអំពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងស្វែងយល់អំពីការរីកចម្រើនឥតឈប់ឈរនៃវិស័យនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

សាកលវិទ្យាល័យឈានមុខគេផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកាណាដា ប្រកាសផ្តល់អាហារូបករណ៍​សម្រាប់និស្សិតបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកវេជ្ជសាស្ត្រ-វិទ្យាសាស្ត្រសុខាភិបាលរបស់កាណាដា ប្រកាសបើកទ្វាទទួលនិស្សិតពីក្រៅប្រទេស

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាស​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនាញ​គ្រប់គ្រង​ទីក្រុង​ពី​កម្មវិធី​អាហារូបករណ៍ ADB-JS នៅ​សាកលវិទ្យាល័យ​ហុងកុង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2024

កម្មវិធី​អាហារូបករណ៍ ADB កំពុង​បើក​ទទួល​សិស្ស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ​ហុងកុង សម្រាប់​ឆ្នាំ​សិក្សា​២០២៥-២០២៦។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ដល់​និស្សិត​អន្តរជាតិ​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ដែរ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...