ទោះនៅផ្ទះក៏អាចរៀនជំនាញបន្ថែម​ដោយ​ឥតគិតថ្លៃ ពី​សាកលវិទ្យាល័យ និងស្ថាប័នល្បីៗនៅជុំវិញពិភពលោក

ភ្នំពេញ – ការរៀនសូត្រ គឺជាគន្លឹះនៃភាពជោគជ័យពេញមួយជីវិត ។ ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តម្រូវឱ្យមនុស្សចាប់យកការរៀនជំនាញថ្មីៗឥតឈប់ឈរ។ មាន​ដំណោះ​ស្រាយ​ដ៏ល្អ​បំផុត​សម្រាប់​លោកអ្នកក្នុង​ការ​បង្កើន​ជំនាញ​បន្ថែម ដើម្បីការ​រីកចម្រើន នៃអាជីព​ នោះ​គឺរៀន​តាម​រយៈ​ប្រព័ន្ធអនឡាញ ដោយមានសាកលវិទ្យាល័យ និង​ស្ថាប័នល្បីៗជាច្រើន​កំពុង​ផ្តល់វគ្គសិក្សា​ជំនាញ​ដោយ​ឥតគិតថ្លៃ។

តើវគ្គសិក្សាអនឡាញតាមអ៊ីនធឺណិតមានប្រយោជន៍អ្វីខ្លះ?

បើតាមការចុះ​ផ្សាយរបស់ JOE TECH REVIEWS វគ្គសិក្សាតាមអ៊ីធឺណិតមានប្រយោជន៍ជាច្រើន ដោយអ្នកអាចសិក្សាជាមួយអ្នកណាក៏បានគ្រប់ពេលដែលអ្នកចង់។ ជាមួយនឹងថ្នាក់អនឡាញ អ្នកមានភាពបត់បែនក្នុងការជ្រើសរើសពេលវេលាល្អបំផុតដើម្បីសិក្សា ។ ទទ្ទឹមគ្នានេះ វគ្គសិក្សាអនឡាញ អ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងពេលវេលារបស់អ្នក ដូច្នេះវាក៏ជាការ​អភិវឌ្ឍជំនាញគ្រប់គ្រងពេលវេលាផងដែរ។ លើសពីនេះ ការរៀនតាមអ៊ីនធឺណិតអាចឱ្យអ្នកអនុវត្តវិធីសាស្រ្តសិក្សាដែលមានប្រសិទ្ធភាពបំផុតសម្រាប់ខ្លួនអ្នកផ្ទាល់ផងដែរ។

ខាងក្រោមនេះ ជាវគ្គសិក្សាតាមអ៊ីនធឺណិតឥតគិតថ្លៃមួយចំនួនពីសាកលវិទ្យាល័យ និងស្ថាប័នល្បីៗ ល្អបំផុតសម្រាប់អ្នកសិក្សាដើម្បីអភិវឌ្ឍជំនាញបន្ថែមរួមមាន៖

ទី១. សាកលវិទ្យាល័យ Rice ៖ វគ្គសិក្សាអនឡាញស្ដីពីការណែនាំអំពីការសរសេរកម្មវិធីអន្តរកម្មនៅក្នុង Python ផ្នែកទី១ ដោយសាកលវិទ្យាល័យ Rice ។ ប្រសិនបើអ្នកចង់រៀនមូលដ្ឋានគ្រឹះរបស់ Python ដែលជាភាសាកុំព្យូទ័រងាយស្រួលរៀន វគ្គសិក្សាពីផ្នែកនេះត្រូវបានបង្កើតឡើងសម្រាប់អ្នក។ នៅក្នុងផ្នែកទី១ អ្នកនឹងរៀនពីធាតុផ្សំជាមូលដ្ឋាន នៃការសរសេរកម្មវិធី និងរបៀបប្រើព័ត៌មាននេះដើម្បីបង្កើតកម្មវិធីសាមញ្ញ។ ការសិក្សាមានរយៈពេលមួយសប្តាហ៍ ១៩ម៉ោង ដោយ​អាច​ចូលរៀនបានតាមរយៈ  https://www.classcentral.com/university/rice ។

ទី២. សាកលវិទ្យាល័យ Yale៖ ការណែនាំអំពីការចរចា សៀវភៅយុទ្ធសាស្ត្រសម្រាប់ក្លាយជាអ្នកចរចាដែលមានគោលការណ៍ និងការបញ្ចុះបញ្ចូល ដោយសាកលវិទ្យាល័យ Yale។ វគ្គសិក្សានេះផ្តល់ឱ្យអ្នកនូវការចូលទៅកាន់ក្របខ័ណ្ឌសម្រាប់ការវិភាគ និងបង្កើតការចរចា។ បន្ទាប់ពីវគ្គសិក្សា អ្នកនឹងអាចស្វែងយល់ពីផលប្រយោជន៍សំខាន់ៗនៃដំណោះស្រាយជម្លោះ និងទស្សន៍ទាយអាកប្បកិរិយារបស់អ្នកដទៃ។ ការសិក្សាមានរយៈពេល ៩សប្តាហ៍ ៣០ម៉ោង តាមរយៈ https://www.classcentral.com/course/negotiation-4336 ។

ទី៣. សាកលវិទ្យាល័យ Illinois៖ វគ្គសិក្សាស្ដីពី ទីផ្សារនៅក្នុងពិភពឌីជីថល ដោយសាកលវិទ្យាល័យ llinois ។ វគ្គសិក្សានេះ បង្ហាញពីរបៀបដែលឧបករណ៍ឌីជីថលកំពុងផ្លាស់ប្តូរបដិវត្តន៍ទីផ្សារពិភពលោក។ អ្នកនឹងយល់ពីរបៀបដែលឧបករណ៍ឌីជីថលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ និងផ្សព្វផ្សាយផលិតផល។ ប្រសិនបើអ្នកមានជំនាញផ្នែកទីផ្សារ ហើយចង់រៀនបន្ថែម វគ្គសិក្សានេះត្រូវបានបង្កើតឡើងសម្រាប់អ្នក។ ការសិក្សារយៈពេល ៤សប្តាហ៍ ២៧ ម៉ោង តាមរយៈ https://www.classcentral.com/course/dmdigitalworld-2750 ។

ទី៤. សាកលវិទ្យាល័យ Cape Town៖ វគ្គសិក្សា តើអ្វីជាគំនិត? ដោយសាកលវិទ្យាល័យ Cape Town។  ស្វែងយល់ពីរបៀបដែលគំនិតដំណើរការជាមួយវគ្គសិក្សាអនឡាញឥតគិតថ្លៃនេះ។ អ្នកនឹងរៀនពីទិដ្ឋភាពទាំងបួននៃចិត្ត និងគំនិតវិទ្យាសាស្ត្រ និងទស្សនវិជ្ជាដែលពាក់ព័ន្ធបំផុតសម្រាប់ការយល់ដឹងពីចិត្តរបស់យើង។ ការសិក្សាមានរយៈពេល ៣ ម៉ោង / សប្តាហ៍ ឬ៦ សប្តាហ៍) តាមរយៈ https://www.futurelearn.com/courses/what-is-a-mind ។

ទី៥. Coursera៖ វគ្គសិក្សាអនឡាញ “សិល្បៈនៃការលក់៖ ជំនាញឯកទេសដំណើរការលក់” ដោយ Coursera។ វគ្គសិក្សានេះនឹងជួយអ្នកឱ្យបញ្ចប់កិច្ចព្រមព្រៀងកាន់តែច្រើន ហើយជាជំនាញចាំបាច់ដែលអាចកែលម្អទិដ្ឋភាពជាច្រើននៃជីវិតរបស់អ្នក។ ការសិក្សាមានរយៈពេល ៣ ម៉ោង/សប្តាហ៍ ឬ៤ខែ តាមរយៈ https://www.coursera.org/specializations/the-art-of-sales-mastering-the-selling-process ។

ទី៦. HubSpot Academy៖ វគ្គសិក្សា ការធ្វើទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយ HubSpot Academy ។ នេះគឺជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីការបង្កើតមាតិកាលេចធ្លោ និងការផ្សាយពាណិជ្ជកម្មឌីជីថល។ នៅក្នុងវគ្គសិក្សានេះ អ្នកនឹងរៀនពីរបៀបផ្លាស់ប្តូរអាជីវកម្ម ឬអាជីពរបស់អ្នកជាមួយនឹងថាមពលនៃបណ្តាញសង្គម។ វគ្គសិក្សានេះពិនិត្យពីរបៀបបង្កើតយុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយសង្គមដែលទាក់ទាញអតិថិជន និងដៃគូថ្មីៗ។ ការសិក្សាមានរយៈពេល ៥ ម៉ោង តាមរយៈ https://academy.hubspot.com/courses/social-media។

ទី៧. វិទ្យាស្ថានបច្ចេកវិទ្យា Georgia៖ វគ្គសិក្សាអនឡាញស្ដីពី ការណែនាំអំពីអ្នកមានបទពិសោធន៍ផ្នែករចនា (Design) ដោយវិទ្យាស្ថានបច្ចេកវិទ្យា Georgia។ លើសពីនេះ ស្វែងយល់ពីមូលដ្ឋានគ្រឹះនៃបទពិសោធន៍អ្នកប្រើប្រាស់ (UX) ការរចនា។ វគ្គសិក្សានេះនឹងជួយអ្នកឱ្យក្លាយជាអ្នករចនា UX ។ ការសិក្សាមានរយៈពេលប្រហែល ៦ម៉ោង តាមរយៈ https://www.coursera.org/learn/user-experience-design   ។

ទី៨. Google៖ វគ្គសិក្សាអនឡាញស្ដីពី ការវិភាគ Google សម្រាប់អ្នកចាប់ផ្តើមដំបូង ដោយក្រុមហ៊ុន Google។ វគ្គសិក្សានេះ គ្របដណ្តប់លើការវិភាគ Google ជាចម្បងសម្រាប់ការវាស់វែងចរាចរណ៍គេហទំព័រ។ វគ្គសិក្សាណែនាំពីរបៀបបង្កើតគណនី និងដំឡើងទិន្នន័យ ផ្ទាំងគ្រប់គ្រង និង shortcuts ។ អ្នកនឹងដឹងអ្វីៗគ្រប់យ៉ាងអំពី ការវិភាគ Google ពីការអនុវត្តកូដតាមដានរហូតដល់ការវិភាគរបាយការណ៍។ ហើយក៏នឹងបង្រៀនអ្នកពីរបៀបវាស់ស្ទង់យុទ្ធនាការ Google Ads ផងដែរ។ រយៈពេលសិក្សា ៤-៦ ម៉ោង។ សិក្សាតាមរយៈ https://analytics.google.com/analytics/academy/course/6 ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។