ព្រះវិហារ – វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសជាស៊ីមត្បែងមានជ័យ ស្ថិតក្នុងខេត្តព្រះវិហារ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់អប់រំបច្ចេកទេសជំនាញវិជ្ជាជីវៈរយៈពេល៣ឆ្នាំដល់សាធារណៈជន និងសិស្សានុសិស្សដែលបោះបង់ការសិក្សា ដើម្បីទទួលបានជំនាញវិជ្ជាជីវៈចំនួន១៥០កន្លែង ។ អាហារូបករណ៍នេះក៏ផ្ដល់ជូនកន្លែងស្នាក់នៅ ការសិក្សាអមដោយការអនុវត្តន៍ផ្ទាល់ និងអត្ថប្រយោជន៍ក្រោយការសិក្សាជាច្រើនទៀតផងដែរ ។
ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន៖ ក្សេត្រសាស្ត្រ៥០កន្លែង, អគ្គិសនី៦០កន្លែង, និងបសុវប្បកម្មចំនួន៤០កន្លែង ។ បេក្ខជនដែលមានចំណាប់អារម្មណ៍សិក្សាត្រូវមានលក្ខខណ្ឌដូចជា ជាបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬលិខិតបញ្ជាក់បានជាប់ថ្នាក់ទី៩ ។

លក្ខណៈពិសេសដែលសិស្សនឹងទទួលបានពីអាហារូបករណ៍រួមមាន ការសិក្សាជាមួយលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ និងចំណេះដឹងច្បាស់លាស់ ជាគ្រឹះស្ថានរបស់រដ្ឋដែលស្ថិតនៅក្រោមក្រសួងអប់រំយុវជន និងកីឡា មានអន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅដោយឥតគិតថ្លៃ មានអគារសិក្សា កន្លែងពិសោធន៍ កសិកម្ម កន្លែងចិញ្ចឹមសត្វ និងរោងជាងអគ្គិសនីដែលមានលក្ខណៈបច្ចេកទេសតាមស្តង់ដារ នៃការស្រាវជ្រាវ ។ លើសពីនេះមានឧបទេ្ទសបច្ចេកទេសគ្រប់គ្រាន់សម្រាប់អនុវត្តន៍ និងការសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈដែលកំពុងត្រូវការលើទីផ្សារការងារនៅពេលបច្ចុប្បន្ន ។ ក្រោយបញ្ចប់ការសិក្សាសិស្សនឹងទទួលបានសញ្ញាបត្រមានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានជំនាញវិជ្ជាជីវៈសម្រាប់បង្កើតអាជីវកម្មដោយខ្លួនឯង ឬក៏អាចក្លាយជាបុគ្គលិក នៃក្រុមហ៊ុន និងមានឱកាសបន្តការសិក្សានៅកម្រិតបរិញ្ញាបត្រ ។

ចូលរៀននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដោយការផ្ដល់ និងទទួលពាក្យចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២តទៅ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2026
មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និងឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2025
SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/05/2026
នៅក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្សកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយអាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































