សិស្សសាលារដ្ឋក្រោមការឧបត្ថម្ភពីអង្គការ​ PSE ចំនួន១២០នាក់ នឹងទទួលបានការបណ្តុះបណ្តាលជំនាញភាសាអង់គ្លេសតាមបែបសតវត្សទី២១ ពី EDI

ភ្នំពេញ – សិស្សានុសិស្សកម្រិតមធ្យមសិក្សាចំនួន១២០នាក់ដែលកំពុងសិក្សានៅតាមវិទ្យាល័យនានាក្រោមការជួយឧបត្ថម្ភពីអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នឹងទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេសតាមបែបសតវត្សទី២១ ដែលមានការបង្ហាត់បង្រៀនដោយលោកគ្រូ អ្នកគ្រូជនជាតិខ្មែរ និងបរទេស តាមរយៈសៀវភៅសិក្សាសម្បូរបែប ពីវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI)។

ការផ្តល់ជូននេះ គឺធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) និងអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ក្នុងការបង្កើនចំណេះដឹងភាសាអង់គ្លេសដល់យុវជន ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

លោក គុជ សាវ៉ាត នាយកវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) បានមានប្រសាសន៍ថា

“ការបណ្តុះបណ្តាលភាសាអង់គ្លេសសម្រាប់សិស្សដែលស្ថិតនៅក្រោមការឧបត្ថម្ភពីអង្គការដើម្បីភាពញញឹមនៃកុមារ(PSE) នេះ មានលក្ខណល្អប្លែកដោយសារកម្មវិធីរៀបចំឡើងដោយបញ្ចូលជំនាញបែបសតវត្សទី២១ ដែលសិស្សទទួលបានចំណេះដឹង ព្រមទាំងប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការទំនាក់ទំនងឱ្យកាន់តែប្រសើរ។ វិទ្យាស្ថាន ក៏នឹងផ្តល់ជូនវគ្គសិក្សាទម្លាប់ល្អទាំង៧សម្រាប់បុគ្គលឆ្នើម ដោយជំរុញជំនាញទន់ ភាពជាអ្នកដឹកនាំដល់បុគ្គលិក នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ផងដែរ ដោយវគ្គសិក្សានេះផ្តល់ការអប់រំផ្នែកផ្នត់គំនិត និងបណ្តុះបណ្តាលឱ្យបុគ្គលិកចេះប្រើប្រាស់ឥរិយាបថល្អ ចេះធ្វើការជាក្រុម  ចេះគិតបែបឈ្នះ-ឈ្នះ និងដើម្បីឆ្លើយតបនឹងតម្រូវការបរិបទទីផ្សារការងារ ក៏ដូចជាក្លាយអ្នកដឹកនាំឆ្នើមនៅពេលអនាគត”។

លោកបានបន្តថា  វិទ្យាស្ថាននឹងផ្តល់ការគាំទ្របន្ថែម ជាការលើកទឹកចិត្តដល់សិស្សឆ្នើម PSE នូវតម្លៃសិក្សា ពិសេសណាមួយ  ព្រមទាំងវគ្គសិក្សាអប់រំនានាដែលជាការជួយលើកកំពស់ផ្នែកអប់រំ  និងជំនាញទន់ជាច្រើនទៀត។

លោកស្រី  Leakhena des Pallieres នាយិកាគ្រប់គ្រងទូទៅនៃអង្គការដើម្បីភាពញញឹម នៃកុមារ (PSE) បានលើកឡើងថា

“ដោយមើលឃើញពីតម្រូវការជាក់ស្តែងក្នុងការពង្រឹងជំនាញភាសាអង់គ្លេសសំរាប់សិស្សានុសិស្ស និងភាពជាដៃគូរដ៏ល្អរវាងវិទ្យាស្ថានកន្លងមកនោះ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) បន្តចាប់ដៃគូជាមួយវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលជំនាញភាសាអង់គ្លេស និងពិចារណាក្នុងការសហការលើផ្នែកអប់រំនានាជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះ PSE នឹងផ្តល់ជូននូវការប្រើប្រាស់កម្មវិធីសិក្សាបន្ថែមដែលរួមមានថ្នាក់តន្ត្រី តារាងបាល់ទាត់  និងវេទិកាចែករំលែកចំណេះដឹងផ្សេងៗទៀត ជាមួយបណ្តាញសាលារៀនវ៉េស្ទឡាញន៍”។

សូមជម្រាបថា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ចាប់ដំណើរការតាំងពីឆ្នាំ២០០៨ ក្នុងការផ្តល់នូវសេវាកម្មអប់រំ សេវាកម្មប្រឹក្សាយោបល់ សេវាកម្មបណ្តុះបណ្តាលផ្នែកជំនួញ និងសេវាស្រាវជ្រាវ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិក អ្នកគ្រប់គ្រង និងអ្នកជំនួញនៅក្នុងប្រទេសកម្ពុជា វិទ្យាស្ថានបានទទួលនូវសិទ្ធផ្តាច់មុខក្នុងការប្រើប្រាស់ និង ចែកចាយនូវកម្មវិធីអប់រំ “ទម្លាប់ទាំង៧ របស់បុគ្គលឆ្នើម” សម្រាប់អ្នកសិក្សា និងស្ថាប័នអប់រំ” ពីក្រុមហ៊ុន Franklin Covey Education ផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍សម្រាប់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន ៦៣៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2023

ជាឱកាសល្អសម្រាប់ យុវជន យុវតី សិស្ស និស្សិត ដែលចង់សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនបាត់ដំបង ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

គ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ភាសាចិន ១ឆ្នាំ ដល់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/06/2026

ផ្អែកតាមការប្រកាសរបស់ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC), សមាគម ក្រោមកិច្ចសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្ត Zhejiang នាទីក្រុងវិនចូវ (Wenzhou) ក្នុងគោលបំណង...

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2025

សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង បានប្រកាស​ជ្រើសរើស​សិស្ស​និស្សិត​ឱ្យ​ចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្រ​បច្ចេកទេស...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...