ក្រុមយុវជនគម្រោង «អនាម័យខ្ញុំ ២.០» ធ្វើយុទ្ធនាការ​ «១ដុល្លារដើម្បីស្នាមញញឹមកុមារស្រុកស្ទោង» ជួយ​សង់អណ្តូង និង​បន្ទប់ទឹកដល់សាលាខ្វះខាត

ភ្នំពេញ – ដោយ​មើលឃើញ​អំពីការខ្វះខាត​ទឹកស្អាត និង​បន្ទប់ទឹករបស់សាលារៀន​នៅ​ទីជនបទ ក្នុងស្រុកស្ទោង នៃខេត្តកំពង់ធំ យុវជន​មួយ​ក្រុម នៃគម្រោងអនាម័យខ្ញុំ២.០ បានផ្តើម​នូវយុទ្ធនាការ «បរិច្ចាគម្នាក់​១ដុល្លារ ដើម្បីស្នាមញញឹម​កុមារ​ស្រុកស្ទោង» ដើម្បីរៃអង្គាសថវិកា ជួយ​សាងសង់អណ្តូងទឹក ក៏​ដូចជាជួសជុលបន្ទប់ទឹក និង​ផ្តល់សម្ភារៈសិក្សា​មួយ​ចំនួន​ដល់សិស្សដែលជួបការខ្វះខាត។

លោក កែរ វណ្ណវិបុល ប្រធានផ្នែកទំនាក់ទំនងសាធារណៈ នៃគម្រោងអនាម័យខ្ញុំ២.០ បាន​ឱ្យដឹងថា ឆ្នាំ​២០២៣នេះ គឺជា​ឆ្នាំ​ទី២ហើយ ដែល​ក្រុមការងារ​ស្នូល នៃក្លឹបយុវជន​ផារ៉ាហ្គន បន្ត​អនុវត្តនូវគម្រោង «អនាម័យខ្ញុំ២.០» ដោយ​បានជ្រើសរើសសាលា​ចំនួន៣ ស្ថិត​នៅក្នុងស្រុកស្ទោង ខេត្ត​កំពង់ធំ រួមមាន សាលា​បឋមសិក្សាត្រាច់ជ្រុំ សម្រាប់ការសាងសង់អណ្តូងទឹកដំណើរការដោយម៉ូទ័រចំនួន១ និងសាលាបឋមសិក្សា​បេង និង​អនុវិទ្យាល័យបេង សម្រាប់ការសាងសង់កន្លែងលាងដៃ រួម​ជាមួយ​នឹងធុងចម្រោះទឹកស្អាត ក៏ដូចជា​ភ្ជាប់​នូវ​ការ​បង្រៀនអំពីអនាម័យផ្ទាល់ខ្លួន គុណប្រយោជន៍នៃទឹកស្អាត ការ​ទុកដាក់សំរាម​ឱ្យ​បានត្រឹម​ត្រូវ ដល់សិស្សនៅទីនោះផងដែរ ដើម្បីរួមចំណែក​ក្នុងការផ្តល់​នូវ​បរិស្ថាន​សិក្សា​មួយ​ប្រកបដោយ​សុខុមាលភាព ដែលញ៉ាំងឱ្យ​ការសិក្សា​កាន់តែប្រសើរឡើង។

ជាមួយគ្នានេះ ថវិកា​ដែលបាន​មក​ពី​យុទ្ធនាការ «បរិច្ចាគម្នាក់១ដុល្លារ ដើម្បីស្នាមញញឹមកុមារស្រុកស្ទោង» ក៏ត្រូវបានប្រើ​ដើម្បីទិញ​នូវ​សម្ភារសិក្សា រួមមានប៊ិច សៀវភៅ ខ្មៅដៃ បន្ទាត់ ជ័រលុប រួម​ជាមួយ​នឹង​សម្ភារអនាម័យរួមមាន សាប៊ូ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ ជាដើម។

បើតាមលោក វណ្ណវិបុល កម្មវិធីសម្ពោធអណ្ដូងទឹក និងកន្លែងលាងដៃ រួមជាមួយនឹងការប្រគល់សម្ភារសិក្សា ​ដល់សិស្សានុសិស្សនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៣ ដូច្នេះ សម្រាប់សាធារណជន​ដែលមានបំណងចង់ចូលរួមបរិច្ចាគជាថវិកា ក៏ដូចជា​សម្ភារជាមួយយុទ្ធនាការ «បរិច្ចាគម្នាក់១ដុល្លារ ដើម្បីស្នាមញញឹមកុមារស្រុកស្ទោង» អាចទាក់ទងទៅកាន់ទំព័រ facebook : ParagonYouthClub ។

សូមបញ្ជាក់ដែរថា គម្រោង «អនាម័យខ្ញុំ២.០» គឺជាគម្រោងមួយក្នុងចំណោមសកម្មភាពរបស់ក្លិបយុវជនផារ៉ាហ្គន ក្រោមរូបភាពជាសកម្មភាពសប្បុរសធម៌ ដើម្បីពាំនាំនូវសម្ភារសិក្សា សម្ភារអនាម័យ ជាពិសេស​សាងសង់អណ្តូងទឹក កន្លែងលាងដៃ ជួសជុលបន្ទប់ទឹក ព្រមទាំងដាំកូនឈើ​ ជូន​ដល់​សាលា​នានា​ដែលកំពុងជួបប្រទះភាពខ្វះខាតនៅតាមទីជនបទ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលរុស្សីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ឯកទេស(Specialist)ចំនួន៤០កន្លែងនៅសហព័ន្ធរុស្សីពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang នៃប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍...

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។