កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ១,៥លាននាក់ ផ្តល់​ឱកាស​ដល់និយោជិតបង្កើនសមត្ថភាពជំនាញ និង​អភិវឌ្ឍខ្លួន​

ក្រៅតែពីផ្តល់ជំនាញ​ច្បាស់លាស់ជូនដល់យុវជន កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ របស់រាជរដ្ឋាភិបាល​អាណត្តិទី៧ ក៏បានផ្តល់ឱកាសដល់និយោជិត ក្នុងការ​បង្កើន​សមត្ថភាពជំនាញ ក៏​ដូចជា​អភិវឌ្ឍ​ខ្លួន​ឱ្យ​បានខ្ពស់ជាងមុន ទាំងការងារ និង​ប្រាក់ចំណូល។

លោក ព្រហ្ម វាសនា ជា​បុគ្គលិក​ធ្វើការ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ បច្ចុប្បន្ន​លោក​កំពុង​សិក្សា​ជំនាញ​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​ ផ្នែក Automation ។​ លោក​និយាយថា ការ​មក​រៀនជំនាញបន្ថែមនេះ គឺព្រោះតែលោក​ចង់បង្កើន​សមត្ថភាព​លើ​ជំនាញ​ដែលមាន​ស្រាប់ ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​មានសមត្ថភាពល្អជាងមុន ដើម្បីទទួលបាន​ឱកាស​ការងារល្អ និង​ប្រាក់ចំណូល​ខ្ពស់​នៅ​ក្រុមហ៊ុន​បច្ចុប្បន្ន​ដែលលោក​កំពុង​បម្រើការ។

លោក វាសនា បន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺមានសារសំខាន់ណាស់សម្រាប់ពលរដ្ឋកម្ពុជា ហើយវាជាឱកាសមួយសម្រាប់ពលរដ្ឋទាំងឡាយណាដែលចង់សិក្សាជំនាញរយៈពេលខ្លី ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានប្រាក់ចំណូលសមរម្យ។

ដោយឡែកលោក ឡេង វណ្ណៈ ជាបុគ្គលិក​នៃក្រុមហ៊ុនផលិតទឹកបរិសុទ្ធមួយ ហើយ​បច្ចុប្បន្ន​ក៏​កំពុង​រៀនជំនាញ Automation ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ១,៥លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ក៏បានលើកឡើងដែរថា ការដែលលោក​ចូលរៀន​ជំនាញបន្ថែមទៀត ក៏​ព្រោះតែ​ចង់អភិវឌ្ឍសមត្ថភាព​ឱ្យ​ល្អជាងមុន។

“ខ្ញុំសម្រេចចិត្តមកសិក្សាជំនាញបន្ថែមនេះ ពីព្រោះខ្ញុំចង់អភិវឌ្ឃន៍សមត្ថភាពឱ្យល្អជាងមុន…ដើម្បីជាឱកាសក្នុងការចាប់យកអត្ថប្រយោជន៍ផ្សេងៗបន្ថែមទៀតពីក្រុមហ៊ុនបច្ចុប្បន្ន”

លោក ឡេង វណ្ណៈ

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានដាក់ចេញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្នុងនោះដែរកម្មវិធីនេះ ក៏ត្រូវបានអនុញ្ញាតឱ្យពលរដ្ឋទាំងឡាយណាដែលមានការងារធ្វើក៏មានឱកាសមកសិក្សាជំនាញបន្ថែមទៀត (Re-Skill, Up-Skill) ពីលើការងារបច្ចុប្បន្នដោយឥតគិតថ្លៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...