កម្ពុជាស្ថិតក្នុងចំណោមប្រទេស ៥ ដែលទទួលយកភាពត្រជាក់អកម្មសម្រាប់អនាគតទីក្រុងប្រកបដោយនិរន្តភាព

របាយការណ៍ ដែលស្រាវជ្រាវដោយកម្មវិធី បរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) បានបង្ហាញថា ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៥០ ការដំឡើងឧបករណ៍ត្រជាក់ជាសកលនឹងកើនឡើងបីដងធៀបនឹងបច្ចុប្បន្ន ដែលបណ្ដាលឱ្យមានការប្រើប្រាស់អគ្គិសនីច្រើនជាងមុនទ្វេដង។

ឧបករណ៍បរិក្ខាត្រជាក់ គឺជាបន្ទុកទេ្វដង ដែលមានឥទ្ធិពលលើបញ្ហាបម្រែបម្រួលអាកាសធាតុ ដូចជា ម៉ាស៊ីនត្រជាក់ និងទូរទឹកកក មានទាំងការបំភាយដោយប្រយោលពីការប្រើប្រាស់អគ្គិសនី និងការបំភាយដោយផ្ទាល់ពីការបញ្ចេញឧស្ម័នទូរទឹកកក ដែលភាគច្រើនមានថាមពលខ្លាំងក្នុងការបង្កើនកម្ដៅផែនដីជាងកាបូនទៅទៀត។

នៅឆ្នាំ២០៥០ លុះត្រាតែមនុស្សជាតិកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បើមិនដូច្នេះទេ ទីក្រុងជិតមួយពាន់ នឹងមានសីតុណ្ហភាពនូវរដូវក្ដៅជាមធ្យម ៣៥ អង្សារ ដែលក្តៅជិតបីដងនៃកម្ដៅបច្ចុប្បន្ន។ ចំនួនប្រជាជននៅទីក្រុង ដែលប្រឈមនឹងសីតុណ្ហភាពក្ដៅខ្លាំង អាចកើនឡើងដល់ ៨០០ភាគរយ ដែលមានចំនួនប្រមាណ ១,៦ ពាន់លាននាក់។

កាលពីឆ្នាំមុន UNEP បានចាប់ផ្ដើមកម្មវិធី Nature for cool cities challenge ជាផ្នែកមួយនៃ Cool Coalition ដែលមានបណ្ដាញជាសកលជាង ៨០ ក្នុងគោលបំណងជំរុញការផ្លាស់ប្ដូរជាសកលយ៉ាងឆាប់រហ័ស ឆ្ពោះទៅរកភាពត្រជាក់ប្រកបដោយប្រសិទ្ធភាព និងភាពធន់នឹងអាកាសធាតុ។

ដូច្នេះ តើមានជម្រើសអ្វីខ្លះ ដែលអាចបង្កើតភាពត្រជាក់សម្រាប់មនុស្ស ដោយមិននាំឱ្យមានការកើនឡើងការបំភាយឧស្ម័ន ? មានឧទាហរណ៍ចំនួន ៥ មកពីប្រទេសជុំវិញពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ៖

១. បច្ចេកទេសបុរាណ ដែលធ្វើឱ្យមានភាពត្រជាក់ក្នុងសាលា នៅប្រទេស Burkina Faso

មានទីតាំងនៅជាយក្រុងដែលពោរពេញដោយធូលីនៃទីក្រុង Koudougou ប្រទេស Burkina Faso សាលាអនុវិទ្យាល័យ Schorge បង្ហាញពីអ្វី ដែលអាចធ្វើទៅបាននៅពេលដែលអ្នកសាងសង់លាយបច្ចេកទេសប្រពៃណី និងសម្ភារៈសម័យថ្មី។ សាលាមានម៉ូឌុលចំនួន ៩ ដែលរៀបចំនៅជុំវិញទីធ្លាកណ្ដាល ដើម្បីការពារទីធ្លាកណ្ដាលពីខ្យល់ និងធូលី។ ម៉ូឌុលនីមួយៗត្រូវបានសាងសង់ឡើងពីឥដ្ឋថ្មបាយក្រៀម ដែលមានប្រភពក្នុងស្រុក ហើយឥដ្ឋនេះមានសមត្ថភាពស្រូបយកកម្ដៅនៅពេលថ្ងៃ និងបញ្ចេញពន្លឺនៅពេលយប់។ ផ្នែកខាងមុខ ធ្វើពីឈើ eucalyptus ក្នុងស្រុក រុំជុំវិញថ្នាក់រៀន ប្រៀបដូចជា ក្រណាត់ ដើម្បីបង្កើតស្រមោល ការពារសិស្សពីសីតុណ្ហភាពក្ដៅនៅពេលថ្ងៃ។

២. ដំបូលពណ៌សជួយសង្គ្រោះជីវិតមនុស្សនៅប្រទេសឥណ្ឌា

បន្ទាប់ពីរលកកំដៅដ៏ខ្លាំងឆ្នាំ២០១០ ទីក្រុង Ahmedabad ប្រទេសឥណ្ឌាបានបង្កើតផែនការមួយ ដើម្បីទប់ទល់នឹងសីតុណ្ហភាពដែលកើនឡើងក្នុងប៉ុន្មានខែមុនពេលខ្យល់មូសុងប្រចាំឆ្នាំមកដល់។ គ្រួសារដែលមានប្រាក់ចំណូលទាបប្រហែល ៧ ពាន់គ្រួសារ បានលាបដំបូលផ្ទះរបស់ពួកគេពណ៌ស ដែលជាជំហានសាមញ្ញ ដើម្បីកាត់បន្ថយសីតុណ្ហភាពក្ដៅខ្លាំងនៅខាងក្នុងផ្ទះ។ ចំណែក ទីក្រុង ក៏បានដាំដើមឈើបន្ថែម និងចែករំលែកទឹកជាសាធារណៈដោយឥតគិតថ្លៃ ដល់សាធារណជន ហើយកិច្ចខិតខំប្រឹងប្រែងនេះ បានសង្គ្រោះជីវិតមនុស្សប្រមាណ ១,១០០នាក់ក្នុងមួយឆ្នាំ។ Ahmedabad បានក្លាយជាប្លង់ទីក្រុងគំរូសម្រាប់ទីក្រុងចំនួន ៣០ ផ្សេងទៀត នៅក្នុងប្រទេសឥណ្ឌា ដែលកំពុងបង្កើតផែនការស្រដៀងគ្នា។

៣. ស្រមោល និងអ៊ីសូឡង់ ប្រឆាំងនឹងកម្ដៅ នៅម៉ាល់ឌីវ

ម៉ាល់ឌីវ ស្ថិតក្នុងចំណោមប្រទេសជួរមុខ ដែលកំពុងជួបវិបត្តិអាកាសធាតុ។​ ជាមួយនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ និងការកើនឡើងសីតុណ្ហភាព បានធ្វើឱ្យប្រទេសនេះងាយរងគ្រោះខ្លាំង។ ហេតុដូច្នេះ ក្រសួងបរិស្ថានម៉ាល់ឌីវ ដោយមានការគាំទ្រពី UNEP បាននិងកំពុងធ្វើការ ដើម្បីធានាថា ប្រជាពលរដ្ឋអាចរក្សាភាពត្រជាក់សម្រាប់ការរស់នៅ ដោយមិនបង្កើនការប្រើប្រាស់អគ្គិសនី។ ចំណុចសំខាន់ នៃកិច្ចខិតខំប្រឹងប្រែងនេះ គឺការសាងសង់អគារសេវាកម្ម ឧតុនិយមម៉ាល់ឌីវ នៅទីក្រុង Addu ។ ដោយផ្អែកលើគោលការណ៍ណែនាំរបស់ UNEP បានសង្កត់ធ្ងន់ទៅលើវិធានការត្រជាក់អកម្ម (Passive cooling) ដោយការប្រើស្រមោល និងអ៊ីសូឡង់ ដើម្បីជួយឱ្យសីតុណ្ហភាពធ្លាក់ចុះ។

៤. ស្ដង់ដារអគារអាចជួយសង្គ្រោះជីវិតពីកម្ដៅនៅកម្ពុជា

នៅកម្ពុជា តម្រូវការសម្រាប់ភាពត្រជាក់នៃអគារនឹងកើនឡើងទ្វេដងនៅចន្លោះឆ្នាំ២០២០ និង ២០៤០។ UNEP និងគណៈក​ម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN ESCAP) កំពុងធ្វើការជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យពីរ ដើម្បីប្រឆាំងនឹងនិន្នាការនៃការកើនឡើងនៃភាពត្រជាក់ក្នុងអគារ។ ដៃគូសហការទាំងអស់ កំពុងសាកល្បងប្រសិទ្ធភាពនៃវិធានការ ត្រជាក់អកម្ម ដូចជា អ៊ីសូឡង់ ការដាក់ស្រមោល និងការឌីហ្សាញដំបូល។ ទីបំផុត គម្រោងនេះមានគោលដៅដាក់បញ្ចូលក្នុងបទបញ្ញាត្តិនៃការសាងសង់ថ្នាក់ជាតិ និងស្ដង់ដារៀបចំទីក្រុង ដោយកាត់បន្ថយតម្រូវការថាមពលសម្រាប់ភាពត្រជាក់។

៥. ការស្ដារប្រឡាញទឹកឡើងវិញ ដើម្បីកាត់បន្ថយកម្ដៅនៅសាធារណរដ្ឋកូរ៉េ

ប្រឡាយ Cheonggyecheon ប្រវែង ១១ គីឡូម៉ែត្រនៅកណ្តាលទីក្រុងសេអ៊ូលត្រូវបានលាក់នៅក្រោមផ្លូវចំនួន១០ផ្លូវ និងផ្លូវហាយវេចំនួន ៤ ផ្លូវរហូតដល់ឆ្នាំ២០០៥ ទើបរដ្ឋាភិបាលរុះរើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យចរន្តទឹករស់ឡើងវិញ។ សកម្មភាពនេះ បានកាត់បន្ថយ ឥទ្ធិពលកម្ដៅនៅតាមមាត់ទឹកបានរហូតដល់ ៣,៣ អង្សារ ទៅ ៥,៩ អង្សារ។ គម្រោងនេះ បានបង្ហាញឱ្យឃើញពីឥទ្ធិពលយ៉ាងធំធេង ក្នុងការដោះស្រាយវិបត្តិអាកាសធាតុ តាមរបៀបធម្មជាតិ នៅក្នុងទីក្រុង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2026

សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

NIEI​ ​​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ «​មិន​បង់​ថ្លៃ​ ​និង​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​» ​សម្រាប់​វគ្គ​ថ្មី ​ខែសីហា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2026

​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​ និង​ន​វានុវត្តន៍​ (​NIEI​) ​កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​-​និស្សិត​ ​និង​ប្រជាពលរដ្ឋ​ឱ្យ​ចូល​រៀន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ និង​បច្ចេកទេស ​(​C​1​ ​-​1.5​M​)

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបចំនួន១០កន្លែងតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញសម្រាប់ឆ្នាំ...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់