អាមេរិកឡាទីនដាក់គោលដៅ ក្លាយជាតំបន់ឈានមុខមួយផ្នែកនវានុវត្តន៍លើពិភពលោក

យោងតាម WE Forum បានឱ្យដឹងថា ប្រទេស​ក្នុងតំបន់អាមេរិកឡាទីន បានកំពុង​បោះជំហានគួរឱ្យកត់សម្គាល់ក្នុងការក្លាយជាមជ្ឈមណ្ឌលគន្លឹះសម្រាប់ការបង្កើតថ្មី និងសហគ្រិនភាពរបស់ពិភពលោក។ នៅឆ្នាំ២០២២ ធុរកិច្ចថ្មី (Start-up) បានបង្កើតឡើងចំនួន ២២០ នៅទូទាំងតំបន់។ លើសពីនេះ ការលេចចេញនូវក្រុមហ៊ុន Unicorn ល្បីៗ និងការមកដល់នៃក្រុមហ៊ុនបណ្ដាក់ទុនសំខាន់ៗដូចជា Sequoia, Andreessen Horowitz, Accel Partners និង Y Combinator នៅក្នុងតំបន់នេះ បានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តធុរកិច្ចថ្មី (Start-up) និងសហគ្រិនភាពមកពីជុំវិញពិភពលោក។

ការចេញផ្សាយចុងក្រោយបំផុតនៃរបាយការណ៍ដែលមានឈ្មោះថា សន្ទស្សន៍ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីសកលចំនួន ១០០០ ក្នុងឆ្នាំ ២០២៣ (1,000 Global Startup Ecosystem Index 2023) បានរកឃើញថា ទីក្រុងចំ​នួន ៧៧ មកពីប្រទេសចំនួន ១១ ក្នុងតំបន់អាមេរិកឡាទីន បានកើនឡើងចំណាត់ថ្នាក់គួរឱ្យកត់សម្គាល់ ដែលក្នុងនោះមានដូចជាប្រទេស ប្រេស៊ីល ម៉ិកស៊ិក ឈីលី កូឡុំប៊ី និងអាហ្សង់ទីន បានវ៉ាដាច់ទីផ្សារបង្កើតថ្មីនៅខាងក្រៅតំបន់។

ទីក្រុង Quito របស់ប្រទេស Ecuador, អាមេរិកខាងត្បូង

ទស្សនៈវិស័យរបស់សមាជិកនៃសហគមន៍នវានុវត្តកររបស់វេទិកាសេដ្ឋកិច្ចពិភពលោក ដែលជាក្រុមអ្នកជំនាញផ្នែកធុរកិច្ចថ្មី (Startup) ពង្រីកអាជីវកម្ម (Scale up) និង ការធ្វើឱ្យក្រុមហ៊ុនមួយមានតម្លៃលើស ១ប៊ីលានដុល្លារ បានបង្ហាញឱ្យដឹងថា អាមេរិកឡាទីនបានឆ្លងកាត់នូវប្រវត្តិសាស្ត្រ ដែលត្រូវប្រឈមនឹងបញ្ហាដែលមិនអាចដោះស្រាយបានអស់រយៈពេលយ៉ាងយូរ ។ ជាក់ស្ដែង បញ្ហាសេវាកម្មធនាគារ និងដំណោះស្រាយការទូទាត់ មិនត្រូវបានវិស័យសាធារណៈ និង​ឯកជនយកចិត្តទុកដាក់ដោះស្រាយអស់រយៈពេលជាច្រើនឆ្នាំ ហើយរូបភាពនេះ គឺជាកាលៈទេសៈអំណោយផល សម្រាប់សហគ្រិនក្នុងស្រុកចាប់យកឱកាស និងបង្កើតដំណោះស្រាយសម្រាប់បញ្ហាដែលកំពុងកើតមានទាំងនោះ។ នេះជាឱកាសដ៏ល្អសម្រាប់សហគ្រិនក្នុងការសាកល្បងគំនិតថ្មី និងយកគំនិតដែលបានអនុវត្តជោគជ័យក្នុងប្រទេសដទៃមកអនុវត្តក្នុងទីផ្សារប្រទេសខ្លួនឯង។

«សេដ្ឋកិច្ចអាមេរិកឡាទីន ជាមួយនឹងបញ្ហាប្រឈមទាំងអស់ដែលពួកគេបានជួបប្រទះអស់រយៈពេលជាច្រើនឆ្នាំ គឺជាទិដ្ឋភាពដ៏ល្អឥតខ្ចោះសម្រាប់ការចាប់ឱកាស និងការច្នៃប្រឌិត។» នេះជាការលើកឡើងរបស់លោកស្រី Ana Maria Zucato នាយកប្រតិបត្តិ ក្រុមហ៊ុន Noh Pay ក្នុងប្រទេសប្រេស៊ីល។

លើសពីនេះ ការចាប់ផ្ដើមអាជីវកម្មថ្មីៗបានធ្វើការតភ្ជាប់ សហការ និងជំរុញប្រព័ន្ធអេកូឡូស៊ីនៃភាពជាសហគ្រិនឱ្យកាន់តែរឹងមាំ ខណៈពេលដែលភាពជោគជ័យនៃទីផ្សាររបស់ក្រុមហ៊ុនដែលតម្លៃលើស ១ប៊ីលានដុល្លារ (Unicorn) ជាច្រើននៅក្នុងតំបន់បានបំផុសគំនិតសហគ្រិនជាច្រើនឱ្យចាប់ផ្ដើមធុរកិច្ចថ្មី (Startup) ដើម្បីដោះស្រាយបញ្ហា និងតម្រូវការផ្សេងៗដែលមានក្នុងសង្គម។

លោក Tomas Bercovich ជា CEO និងជាសហស្ថាបនិកក្រុមហ៊ុន Global 66 ក្នុងប្រទេសឈីលី បានលើកឡើងថា «ភាពជោគជ័យដ៏ត្រចះត្រចង់របស់របស់ក្រុមហ៊ុន Unicorns ជំរុញឱ្យសហគ្រិនផ្សេងទៀត ចាប់ផ្ដើមគិតធំ និងហ៊ានប្រថុយក្នុងការបង្កើតអាជីវកម្ម។»

បច្ចុប្បន្ន រដ្ឋាភិបាលតាម​ប្រទេសនីមួយៗ ក៏កំពុងតែទទួលស្គាល់សារៈសំខាន់នៃការគាំទ្រ ការបង្កើតថ្មី និងចាត់វិធានការលើកកម្ពស់សហគ្រិនភាពផងដែរ។ វិធានការទាំងនេះ រួមបញ្ចូលក្របខ័ណ្ឌបទប្បញ្ញត្តិ ដែលជួយសម្រួលដល់សហគ្រិនក្នុងការទទួលបានធនធាន និងការផ្តល់មូលនិធិ ក៏ដូចជាគំនិតផ្តួចផ្តើមដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធឌីជីថលចាំបាច់សម្រាប់ការធ្វើសមាហរណកម្មយ៉ាងរលូនទៅក្នុងទិដ្ឋភាពទីផ្សារ។

កិច្ចសហការ ក្នុងការបង្កើតថ្មី

បណ្តាប្រទេស ដូចជាប្រទេសកូឡុំប៊ី បានបង្កើតបរិយាកាសអំណោយផលសម្រាប់ការបង្កើតថ្មី តាមរយៈការផ្តល់មូលនិធិសម្រាប់សហគ្រិនក្នុងស្រុក គាំទ្រដល់តម្រូវការនៃការចាប់ផ្តើមអាជីវកម្មសម្រាប់បុគ្គលិកជំនាញ និងការបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យានៅក្នុងទីក្រុងតូចៗទូទាំងប្រទេស។ គំនិតផ្ដួចផ្ដើមផ្សេងទៀត ដូចជា Startup Chile រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ គាំទ្រសហគ្រិនក្នុងស្រុក និងសហគ្រិនជាង ២,០០០ នាក់ មកពីជុំវិញពិភពលោក ក្នុងទីក្រុង Santiago ដើម្បីបង្កើនសក្តានុពលប្រព័ន្ធអេកូសហគ្រិនភាព ក្នុងប្រទេសឱ្យកាន់តែខ្លាំងក្លាឡើង។

លោក Guillermo Pepe នាយកប្រតិបត្តិក្រុមហ៊ុន Mamotest ប្រទេសអាហ្សង់ទីន បានបង្ហាញការយល់ឃើញថា ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពក្នុងការប្រើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលបានផ្ដល់ឱកាសដល់សហគ្រិនបានប្រើប្រាស់វេទិកាឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក និងបច្ចេកវិទ្យាទូរស័ព្ទ ដើម្បីប្រើទីផ្សារកាន់តែទូលំទូលាយ បង្កើនប្រសិទ្ធភាព និងពង្រីកអាជីវកម្មរបស់ពួកគេ។ ចំណុចនេះ បានបង្ហាញថា ការរួបរួមគ្នា ផ្ដួចផ្ដើមគំនិតសម្រាប់ការបង្កើតថ្មី ជាលក្ខណៈឯកជន ដោយមានការគាំទ្រពីរដ្ឋាភិបាល ក៏បានទាក់ទាញចំណាប់អារម្មណ៍នៃការបណ្ដាក់ទុនកាន់តែច្រើន ដែលនាំឱ្យមានការផ្ដល់មូលនិធិផ្សេងៗ ការផ្លាស់ប្ដូរចំណេះដឹង ការបង្កើតបណ្ដាញ និងពង្រីងអាជីវកម្ម។

លោក Juan Pablo Ortega សហស្ថាបនិក និងជានាយកប្រតិបត្តិ Yuno ប្រទេសកូឡុំប៊ី បន្ថែមថា លទ្ធភាពទទួលបានមូលនិធិបណ្តាក់ទុនពីទីផ្សារដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបបានធ្វើឱ្យអាជីវកម្មចាប់ផ្តើមរីកចម្រើនយ៉ាងឆាប់រហ័ស និងអភិវឌ្ឍបច្ចេកវិទ្យាក្នុងល្បឿនដែលមិនអាចធ្វើទៅបានពីមុនមក។ ការសហការវិនិយោគជាមួយដៃគូក្នុងស្រុក បានពង្រឹងប្រព័ន្ធអេកូឡូស៊ីពេលចាប់ផ្តើមអាជីវកម្ម ខណៈពេលដែលកាត់បន្ថយហានិភ័យសម្រាប់អ្នកបណ្តាក់ទុនអន្តរជាតិផងដែរ។

ខណៈអាមេរិកឡាទីនក៏ត្រូវបានទទួលស្គាល់ថាជាតំបន់មួយដែលសម្បូរទៅដោយកម្លាំងពលកម្មជំនាញ ហើយកិច្ចសហការរវាងរដ្ឋាភិបាល និងវិស័យឯកជនមានសារៈសំខាន់សម្រាប់ការពង្រឹងអ្នកជំនាញ។

កិច្ចសហការរវាងស្ថាប័នអប់រំ រដ្ឋាភិបាល និងសាជីវកម្មអាចនាំទៅដល់ការបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញ និងគំនិតផ្តួចផ្តើមដែលផ្តល់កម្លាំងពលកម្មជាមួយនឹងជំនាញចាំបាច់សម្រាប់ការងារបច្ចេកវិជ្ជា ដែលផ្តល់លទ្ធភាពឱ្យការផ្គត់ផ្គង់អ្នកមានជំនាញសម្រាប់អាជីវកម្មចាប់ផ្តើម និងទីផ្សារ

លោក Virginia Folgueiro នាយកប្រតិបត្តិក្រុមហ៊ុន Menta ប្រទេសអាហ្សង់ទីន
អាមេរិកឡាទីន បានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការក្លាយជាមជ្ឈមណ្ឌលគន្លឹះសម្រាប់ការបង្កើតថ្មី និងសហគ្រិនភាពរបស់ពិភពលោក។
អ្នកជំនួញប្រជុំ ដើម្បីបង្កើតគំនិតថ្មីៗ ដើម្បីចាប់ផ្ដើមធុរកិច្ចថ្មី

សម្ព័ន្ធភាពសាធារណៈ និងឯកជនដ៏ស្វាហាប់នេះមានសក្តានុពលក្នុងការជំរុញឱ្យមានការជឿនលឿនផ្នែកបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់ និងចិញ្ចឹមប្រព័ន្ធអេកូឡូស៊ី​ ដែលធន់ និងអាចដោះស្រាយបញ្ហាប្រឈមជាច្រើន ក្នុងពេលបច្ចុប្បន្ន និងអនាគត។

យោងតាម ​​IDB Lab ការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យានៅអាមេរិកឡាទីន និងការាបៀនត្រូវបានគេព្យាករណ៍ថា នឹងឈានដល់តម្លៃ ២ ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ហើយទោះបីជាការចាប់ផ្ដើមអាជីវកម្មនៅក្នុងតំបន់កំពុងប្រឈមនឹងការកាត់បន្ថយដ៏ធំនៃមូលនិធិបណ្តាក់ទុនក៏ដោយ ក៏ពួកគេនឹងត្រូវជំរុញវិធីរបស់ពួកគេ ដើម្បីទទួលបានប្រាក់ចំណេះចេញដដែល។ ទន្ទឹមនឹងនេះ កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនពិតជាមានសារៈសំខាន់ ហើយនៅពេលដែលកិច្ចសហការយ៉ាងម៉ឺងម៉ាត់នេះរវាងរដ្ឋាភិបាល និងអ្នកចាប់ផ្តើមអាជីវកម្មបន្តវិវឌ្ឍ នោះអាមេរិកឡាទីន នឹងអាចក្លាយជាមហាអំណាចនវានុវត្តន៍សកល៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Rosa Luxemburg នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/09/2023

ឱកាសសិក្សាថ្នាក់បណ្ឌិតពីមូលនិធិ Rosa Luxemburg នៃកម្មវីធីសិក្សា DAAD ប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតបរទេស.....

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2023

សាកលវិទ្យាល័យ Melburne នៅប្រទេស​អូស្រ្តាលី បាន​ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...