កំហុស៥ចំណុចដែលជំរុញឱ្យខ្សោះថាមពល

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ថមថយថាមពល បណ្តាលមកពីកត្តាច្រើនយ៉ាង ហើយដើម្បីការពារក៏ដូចជាដោះស្រាយនឹងបញ្ហានេះ ចាំបាច់ត្រូវមានទម្លាប់ល្អប្រចាំថ្ងៃក្នុងការពង្រឹងសុខភាពផ្លូវចិត្ត និងសុខភាពរាងកាយ តាមរយៈការយកចិត្តទុកដាក់ចំពោះឥរិយាបថ ការហាត់ប្រាណ និងជ្រើសអាហារមកទទួលទានឱ្យមានតុល្យភាព។ តាមរយៈគេហទំព័រ Dailymail បានបង្ហាញកំហុសប្រាំចំណុចដើម្បីបញ្ចៀសកុំឱ្យមានអាការខ្សោះថាមពល។

១. ហាត់ប្រាណមិនទៀងទាត់ ៖ រាងកាយនៅស្ងៀមធឹង មិនមែនជាការសម្រាកពេញលេញនោះទេ វាអាចជាប្រភពដែលនាំឱ្យខ្សោះថាមពល។ ហាត់ប្រាណទៀងទាត់ និងគ្រប់គ្រាន់ទៅតាមតម្រូវការសុខភាព ប្រៀបដូចជាការផ្លាស់ប្តូរយុទ្ធសាស្រ្តមួយដែលឆ្លើយតបនឹងរបៀបរស់នៅមានសុខុមាលភាព។ សុខភាព​ប្រព័ន្ធ​សាច់ដុំ និងដំណើរការសរសៃ​ឈាមខ្សោយ នៅពេលដែលរាងកាយមិនមានចលនា ដែលកត្តាទាំងនេះហើយបណ្តាលឱ្យកើតមានអាការអស់កម្លាំង។

២. ឥរិយាបថ ៖ ការអង្គុយ ដើ​រ ឬឈរមិនត្រង់ខ្លួន គឺជាចំណែកមួយដែលប៉ះពាល់ដល់ឥរិយាបថ និងសុខភាពផ្លូវកាយ។ កាលដែលមិនចាប់អារម្មណ៍លើការប្រើប្រាស់កាយវិការ ក៏ដូចជាការពត់ខ្លួនបន្តិចបន្តួច ឬការបម្រែបម្រួលរបៀបឈរអង្គុយ សុទ្ធសឹងតែជាចំណែកបន្ធូរសាច់ដុំ រួមទាំងអាចស្រូបអុកស៊ីសែននៅជុំវិញខ្លួនបានល្អបន្ថែម។

៣. បរិភោគអាហារដែលមានជាតិកាបូអ៊ីដ្រាតលើសចំណុះ ៖ ត្បិតថាអាហារមានជាតិកាបូអ៊ីដ្រាតដើរតួនាទីជំនួនដល់សុខភាពខួរក្បាល ប៉ុន្តែក៏មានសារធាតុចិញ្ចឹមច្រើន ប្រសិនបើទទួលទានលើសលប់ក៏នឹងប៉ះពាល់ដល់សុខភាពរាងកាយដូចគ្នា។ ដូច្នេះដើម្បីរក្សាតុល្យភាពរបស់រាងកាយ ដូច្នេះចាំបាច់ត្រូវបន្ថែមប្រូតេអ៊ីន និងញ៉ាំបន្លែបង្ការជាដើម។

៤. ពិសាកាហ្វេលើសលប់ ៖ ថាមពលដែលទទួលបានពីការពិសាកាហ្វេកែវធំ ឬក្នុងបរិមាណច្រើន គ្រាន់តែជាការស្រូបយកថាមពលបណ្តោះអាសន្នប៉ុណ្ណោះ យ៉ាងណាមិញនៅពេលជាតិកាហ្វេអ៊ីនច្រើនពេកចូលទៅក្នុងរាងកាយអាចរំខានដល់ការគេង និងខ្សោះថាមពលចេញពីខ្លួន ដោយសារតែពិសាកាហ្វច្រើន បណ្តាលឱ្យក្នុងខ្លួនខ្សោះជាតិទឹក មានកម្រិតជាតិស្ករក្នុងឈាមច្រើន និងអារម្មណ៍ប្រែប្រួល។

៥. អង្គុយយូរម៉ោងពេក ៖ ការអង្គុយយូរពេកអាចប៉ះពាល់ដល់សុខភាពដូចជា សាច់ដុំរាងកាយមិនដំណើរការ ។ តាមរយៈការសិក្សាកន្លងមកក៏បានបង្ហាញដែរថា ផលប៉ះពាល់នៃការអង្គុយយូរៗ ប្រៀបដូចជាផលប៉ះពាល់ពីការជក់បារី និងបណ្តាលឱ្យកើតមានអាការអស់កម្លាំង។ ដូច្នេះចាប់ផ្តើមដោយការក្រោកឈរឱ្យបានញឹកញាប់​ រលាស់ដៃ និងសម្រាកឱ្យបានគ្រប់ ដើម្បីរក្សាថាមពល និងជំរុញភាពស្រស់ស្រាយផ្នែកផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍​ថ្នាក់​ភាសា​ចិន ​រយៈពេល​១​ឆ្នាំ​ ​នៅ​ខេត្ត​ជឺ​ជាំង​ ​ប្រទេស​ចិន​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2026

ដោយ​សហការ​ជាមួយ​គ្រឹះស្ថាន​ឧត្តមសិក្សា​នៅ​ខេត្ត​ជឺជាំង ទីក្រុងវិនចូវ ប្រទេស​ចិន សមាគម​និស្សិត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន ប្រកាស​ជ្រើសរើស​និស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សា​រយៈពេល ១ឆ្នាំ

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...