សារៈសំខាន់អ្នកណែនាំ (Mentor) សម្រាប់យុវជន ក្រោយចប់ថ្នាក់វិទ្យាល័យ

ការបញ្ចប់ថ្នាក់វិទ្យាល័យមានន័យថា ពិភពនៃឱកាសជាច្រើនកំពុងរងចាំអ្នក ។ នេះគឺជាពេលវេលាស្វែងរកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដូចជាស្វែករកវគ្គសិក្សា និងកម្មវិធីសិក្សាថ្មី ចូលទៅក្នុងបរិបទសង្គមថ្មី និងគិតពីអាជីពនាពេលអនាគតជាដើម។ ក្នុងដំណាក់កាលនេះ មានរឿងជាច្រើន ដែលអ្នកត្រូវធ្វើ ហើយប្រសិនបើអ្នកព្យាយាមគិត និងធ្វើតែម្នាក់ឯង អ្នកប្រហែលជាអាចទទួលសម្ពាធដោយមិនដឹងខ្លួន។ ការមានអ្នកណែនាំ (Mentor) អាចជាជម្រើសដ៏ល្អបំផុតមួយសម្រាប់អ្នក ព្រោះពួកគាត់អាចផ្លាស់ប្ដូរជីវិតអ្នកទៅក្នុងរូបភាពវិជ្ជមាន នៅពេលអ្នកឈានចូលមហាវិទ្យាល័យ និងបំពេញការងារ។ លើសពីនេះ ពួកគាត់អាចពិគ្រោះជាមួយអ្នក អំពីការសម្រេចចិត្តជម្រើសរើសសាកលវិទ្យាល័យ មុខជំនាញ ការសេពគប់មិត្តភក្តិ និងរបៀបរស់នៅក្រោយចប់ថ្នាក់វិទ្យាល័យជាដើម។

អ្វីជាអ្នកណែនាំ (Mentor)?

អ្នកណែនាំ (Mentor) អាចជាមិត្តភក្ដិ គ្រូបង្រៀន សិស្សច្បង ឪពុកម្ដាយ មិត្តរួមការងារ ឬថ្នាក់លើ ដែលមានបទពិសោធន៍ជីវិត និងយល់ពីបរិបទសង្គមបានច្រើនជាងអ្នក។ ជាពិសេស គាត់ជាបុគ្គល ដែលអាចយល់ពីអ្នក ហើយមានឆន្ទៈចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលគាត់មានជាមួយអ្នក ឬក៏នរណាម្នាក់ ដែលអាចជួយអ្នកឱ្យសម្រេចបាននូវសក្តានុពលពិតប្រាកដរបស់អ្នក មានស្មារតីបង្ហាត់បង្ហាញ គាំទ្រ និងលើកទឹកចិត្តអ្នក។

អត្ថប្រយោជន៍ទទួលបានពីការប្រឹក្សាជាមួយ អ្នកណែនាំ (Mentor)

ការបង្កើតទំនាក់ទំនងជាមួយ​អ្នកណែនាំ ជួយឱ្យអ្នករីកចម្រើនទាំងជីវិតផ្ទាល់ខ្លួន ការសិក្សា និងវិជ្ជាជីវៈ។ អ្នកណែនាំ ដែលមានចំណេះដឹង និងបទពិសោធន៍ទូលាយ ព្រមទាំងផ្នត់គំនិតវិជ្ជមាន គឺជាគម្រូដ៏សំខាន់សម្រាប់ជីវិតអ្នក។ ពួកគាត់អាចជួយរៀបចំអាកប្បកិរិយារបស់អ្នក ក្រមសីលធម៌ការងារ និងរបៀបទំនាក់ទំនងក្នុងសង្គម។

ពួកគាត់ជាអ្នកផ្ដល់ការណែនាំប្រកបដោយវិជ្ជាជីវៈ ជួយអ្នកកំណត់អត្តសញ្ញាណភាពខ្លាំងខ្លួនឯង និងបង្ហាញផ្លូវឆ្ពោះទៅរកគោលដៅវិជ្ជាជីវៈ។ អ្នកណែនាំ (Mentor) អាចមានបណ្ដាញទំនាក់ទំនងក្នុងសង្គមច្រើន ហើយអាចភ្ជាប់អ្នកជាមួយអ្នកជំនាញនៅក្នុងវិស័យ ឬក៏អាជីព ដែលអ្នកបានជ្រើសរើស ក្រោយពីបញ្ចប់ការសិក្សា។

នៅក្នុងដំណាក់កាលចូលរៀនថ្នាក់មហាវិទ្យាល័យ ពួកគាត់អាចណែនាំអ្នកឱ្យយល់ដឹងអំពីវប្បធម៌នៅថ្នាក់មហាវិទ្យាល័យ ជួយអ្នករកដំណោះស្រាយគ្រប់គ្រងពេលវេលា និងគ្រប់គ្រងភាពតានតឹងជាដើម។ អ្នកណែនាំឆ្នើម (Good Mentor) ក៏អាចធ្វើជាអ្នកស្ដាប់ នៅពេលអ្នកត្រូវការអ្នកនិយាយជាមួយផងដែរ។

ការស្វែងរកអ្នកណែនាំ (Mentor)

ជារឿងធម្មតាទេ ដែលអ្នកមានអ្នកណែនាំ (Mentor) ច្រើនពេញមួយជីវិតរបស់អ្នក។ នៅអំឡុងពេលរៀនថ្នាក់វិទ្យាល័យ អ្នកណែនាំ (Mentor) របស់អ្នក​ អាចជាគ្រូដែលអ្នកចូលចិត្ត ឬក៏សិស្សច្បងរបស់អ្នក។ នៅអំឡុងពេលរៀននៅមហាវិទ្យាល័យ អ្នកណែនាំ (Mentor)​ របស់អ្នកអាចជាសាស្ត្រាចារ្យ សិស្សច្បង មិត្តជិតស្និត ឬបុគ្គលឆ្នើមណាម្នាក់ដែលអ្នកចូលចិត្ត និងចង់រៀនសូត្រពីគាត់។ ក្រោយមករកនៅក្នុងជីវិតការងារ អ្នកណែនាំ (Mentor) អាចជាថ្នាក់លើ ឬក៏ចាស់ទុំ ដែលរស់នៅក្នុងភូមិជាមួយអ្នក។ ក្នុងអំឡុងពេលនៃរបត់ធំៗក្នុងជីវិត អ្នកណែនាំ (Mentor) អាចជួយអ្នកឱ្យរកដំណោះស្រាយ នៅពេលមានការសម្រេចចិត្តលំបាកៗ ដោយប្រើបទពិសោធន៍ជីវិតរបស់ពួកគាត់។ ប៉ុន្តែរឿងមួយដែលអ្នក ត្រូវចងចាំ គឺ អ្នកណែនាំ គ្រាន់តែជាអ្នកបង្ហាញផ្លូវសម្រាប់អ្នកប៉ុណ្ណោះ រាល់មតិយោបល់ ដែលអ្នកទទួលបាន ត្រូវឆ្លងកាត់ការគិត និងពិចារណាឱ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៣៥០កន្លែងនៅប្រទេសបារាំង ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី The Frience Eiffel Excellence Scholarship ចំនួន៣៥០កន្លែងឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងផ្នែកមនុស្សសាស្ត្រ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឥណ្ឌូនេស៊ី ប្រកាសផ្តល់អាហារូបករណ៍ “DARMASISWA” ឆ្នាំសិក្សា ២០២៦-២០២៧ ផ្ដោតលើភាសា និងវប្បធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2026

ក្រសួងអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ "DARMASISWA" ដល់និស្សិតអន្តរជាតិសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីទៅសិក្សាស្រាវជ្រាវលើជំនាញភាសា សិល្បៈ និងវប្បធម៌ នៅតាមបណ្តាសាកលវិទ្យាល័យនានា