WE Forum ៖ ការវិនិយោគលើការអប់រំក្មេងស្រី ជាកិច្ចការចាំបាច់ទាំងផ្នែកសេដ្ឋកិច្ច និងសីលធម៌

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការវិនិយោគលើការអប់រំ ជាពិសេសសម្រាប់ក្មេងស្រី នឹងផ្ដល់នូវផលចំណេញជាច្រើន ត្រឡប់មកវិញសម្រាប់សង្គម និងពិភពលោកនាពេលអនាគត។

ការស្រាវជ្រាវ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា ការវិនិយោគ ក្នុងវិស័យអប់រំ គឺមានឥទ្ធិពលជាងពាក់កណ្ដាលនៃកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលបីទសវត្សចុងក្រោយ។ ដូចនឹងការស្រាវជ្រាវរបស់ធនាគារពិភពលោកដែរ ប្រសិនបើក្មេងស្រីទាំងអស់ មានឱកាសបញ្ចប់ការសិក្សានៅថ្នាក់មធ្យមសិក្សា ប្រទេសនានា នឹងទទួលបានចំណូល ១៥ ទៅ ៣០ ទ្រីលានដុល្លារ ក្នុងផលិតភាព និងប្រាក់ចំណូលពេញមួយជីវិតរបស់ក្មេងស្រី។

តាមរយៈភស្ដុតាង និងបទពិសោធន៍ បានបង្ហាញថា ការអប់រំក្មេងស្រី គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ក្នុងការបំបែកវដ្តនៃភាពក្រីក្រ បញ្ហាប្រឈមនឹងវិសមភាពរចនាសម្ព័ន្ធ និងការជំរុញកំណើនសេដ្ឋកិច្ច។ ការសិក្សារបស់យូនីស្កូនៅឆ្នាំ២០១៩ បានបង្ហាញថា ប្រសិនបើក្មេងស្រីគ្រប់រូបបានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សា អត្រាអាពាហ៍ពិពាហ៍កុមារ នឹងធ្លាក់ចុះជិត ២/៣ នៅទូទាំងពិភពលោក។ ខណៈការអប់រំកុមារីកាត់បន្ថយអត្រាកើតជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងមរណភាពទារក ព្រមទាំងបង្កើនការពេញចិត្តក្នុងជីវិតទាំងកុមារ៉ា និងកុមារី ដោយសារពួកគេទទួលបានឱកាសទៅសាលារៀន។

ហេតុអ្វីយើងត្រូវការវិនិយោគដ៏ឆ្លាតវៃ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងការអប់រំ?

ជាច្រើនឆ្នាំមកនេះ ប្រព័ន្ធអប់រំបានផ្ដល់អាទិភាពដល់ហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែវឌ្ឍនភាពក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំមិនបានប្រែក្លាយទៅជាការពង្រឹងលទ្ធផលសិក្សាឱ្យប្រសើរឡើងនោះទេ។ នៅទ្វីបអាហ្វ្រិក កុមារ ៩នាក់ ក្នុងចំណោម ១០នាក់ មិនអាចអានប្រយោគ ដែលមានឃ្លាសាមញ្ញនៅអាយុ ១០ឆ្នាំនោះឡើយ។ នេះមិនមែនគ្រាន់តែជាការនិយាយតៗគ្នានោះទេ វាជាមហន្តរាយសេដ្ឋកិច្ច។ ជាមួយនឹងចំនួនប្រជាជនវ័យក្មេងនៃទ្វីបនេះ ច្រើនជាងគេបំផុតលើពិភពលោក លទ្ធផលនៃការមិនវិនិយោគលើការសិក្សារបស់ក្មេងស្រី នឹងបង្កផលប៉ះពាល់ខ្ពស់។

ការមានបន្ទប់សិក្សាគ្រប់គ្រាន់គឺជារឿងល្អប្រសើរ ប៉ុន្តែកង្វះគ្រូបង្រៀន ដែលទទួលបានការបណ្ដុះបណ្ដាល និងធនធានសំខាន់ៗ សម្រាប់ការអប់រំ ក៏ជាបញ្ហាចម្បងផងដែរ ព្រោះសមត្ថភាពគ្រូ និងធនធានជាចំណែកសំខាន់ ក្នុងការពង្រឹងចំណេះដឹងមូលដ្ឋាន និងគណិតវិទ្យាសម្រាប់កុមារ។ បើទោះបីជាក្មេងស្រី ទទួលបានឱកាសអប់រំក៏ដោយ គុណភាពនៃការអប់រំ នៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យមានការវិនិយោគប្រកបដោយប្រសិទ្ធភាព លើគ្រូបង្រៀន សម្ភារៈ និងធនធាន។

តើគួរវិនិយោគដូចម្ដេច ដើម្បីបំពាក់ឱ្យកុមារនូវអក្ខរកម្មក្នុងការអាន ចំណេះដឹងគណិតវិទ្យា និងបំណិនជីវិត?

គម្រូនវានុវត្តន៍ ដឹកនាំដោយបច្ចេកវិទ្យា និងសហគមន៍ បានបង្ហាញថា បញ្ហានេះពិតជាអាចដោះស្រាយបាន។ ប្រទេសដូចជា កេនយ៉ា និងសេរ៉ាឡេអូន បានអនុវត្តដោយជោគជ័យនូវការអន្តរាគមន៍ ផ្អែកលើភស្តុតាង ដែលមានប្រសិទ្ធភាព រួមទាំងផែនការមេរៀន ដែលមានរចនាសម្ព័ន្ធ សូរស័ព្ទ ការរៀនឌីជីថល និងការបណ្ដុះបណ្ដាលគ្រូ ដែលមានគោលដៅផ្ដល់លទ្ធផលជាក់ស្ដែង។

ការប្រើប្រាស់បច្ចេកវិទ្យាបង្ហាញពីឱកាសនៃការផ្លាស់ប្ដូរ ដរាបណា យើងអាចមានលទ្ធភាពចូលប្រើបច្ចេកវិទ្យាស្មើៗគ្នា។ វេទិការៀនបែបសម្របខ្លួន (Adaptive learning) អាចកំណត់ពីការណែនាំ របៀបសិក្សាសម្រាប់បុគ្គលម្នាក់ៗ ខណៈពេលដែលការរៀនតាមវិទ្យុ និងទូរសព្ទដៃ ដែលបានអនុវត្តនៅអំឡុងពេលជំងឺរាតត្បាត កូវីដ-១៩ បានបន្តអនុវត្តចំពោះការសិក្សានៅក្រៅសាលាជាច្រើន។

កម្មវិធីអប់រំ Accelerated Education Programmes ដែលមិនតម្រូវឱ្យមានការចូលរៀនផ្ទាល់បង្ហាញឱ្យឃើញថា សកម្មភាពនេះ មានប្រសិទ្ធភាពទូទាំងទ្វីបអាហ្រ្វិក ដោយត្រូវបានរៀនចំឡើង ដើម្បីជួយដល់កុមារងាយរងគ្រោះ កម្មវិធីនេះបង្កើតភាពជាដៃគូជាមួយសហគមន៍ ដោយរួមបញ្ចូលនូវ ការណែនាំ សុវត្ថិភាព និងគំនិតផ្ដួតផ្ដើមអំពីការឱ្យតម្លៃខ្លួនឯង។ ជំរុញអារម្មណ៍ភាពជាកម្មសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ជាពិសេសសម្រាប់ក្មេងស្រី និងស្រី្តវ័យក្មេង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2023

កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

សិក្សា​វគ្គ​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​ដោយ​ឥត​គិត​ថ្លៃ​ ​និង​ទទួលបាន​វិញ្ញាបនបត្រ​ទទួលស្គាល់​ជា​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2026

សាកលវិទ្យាល័យ​រដ្ឋ​អាយ​អូវ៉ា ​(​Iowa​ ​State​ ​University​) ​សហការ​ជាមួយ​កម្មវិធី​ ​Online​ ​Professional​ ​English​ ​Network​ ​(​OPEN​) ​ប្រកាស​បើក​វគ្គ​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត