ចិននឹងបើកវគ្គបណ្ដុះបណ្ដាល AI សម្រាប់សិស្សថ្នាក់បឋម និងមធ្យមសិក្សា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សាលារៀនក្នុងទីក្រុងប៉េកាំង នឹងដំណើរការវគ្គសិក្សា AI ព្រមជាមួយ​វិធីសាស្ត្របង្រៀនទៅក្នុងកម្មវិធីបឋមសិក្សា និងមធ្យមសិក្សា ចាប់ពីខែកញ្ញា ឆ្នាំ ២០២៥ នេះតទៅ ដើម្បីបណ្ដុះអ្នកជំនាញវ័យក្មេង និងជំរុញការអភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យាជាន់ខ្ពស់, នេះបើតាមសារព័ត៌មាន CNA ។

នៅក្នុងសេចក្ដីថ្លែងការណ៍ របស់គណៈកម្មការអប់រំក្រុងប៉េកាំង កាលពីថ្ងៃទី៧ មីនា អាជ្ញាធរអប់រំចិន បានបញ្ជាក់ថា សាលារៀននឹងបង្កើតវគ្គសិក្សា AI សម្រាប់កុមារ ស្របពេលដែល AI ត្រូវបានបញ្ចូលទៅក្នុង «សេវាកម្មសិក្សាក្រៅម៉ោង សកម្មភាពក្លឹបសិក្សា និងការស្រាវជ្រាវ» និងប្រព័ន្ធអប់រំផ្សេងទៀតនៅក្នុងឆមាសរដូវស្លឹកឈើជ្រុះ នាពេលខាងមុខនេះ។

សាលារៀនក៏មានគោលបំណងធ្វើការជាមួយសហគ្រាសធំៗ សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ និងសមាគមន៍ឧស្សាហកម្ម ក្នុងប្រទេសចិនផងដែរ ដើម្បីបង្កើតវគ្គសិក្សា AI រួមគ្នា។

ឧបករណ៍ AI នឹងត្រូវប្រើដើម្បីស្រាវជ្រាវបង្កើតសេណារីយ៉ូថ្មីៗសម្រាប់ថ្នាក់រៀននាពេលអនាគត ដែលបច្ចេកវិទ្យានេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងវិធីសាស្ត្របង្រៀន ដោយប្រើការស្រាវជ្រាវ និងសិក្សាដោយប្រើ AI និងជំនួយការបង្រៀន សម្រាប់ការរៀនផ្ទាល់ខ្លួន (AI learning research and teaching assistants for personalised learning)។

មន្ត្រីអប់រំចិន បាននិយាយថា សាលារៀនត្រូវតែផ្ដល់ការអប់រំ AI យ៉ាងហោចណាស់ ប្រាំបីម៉ោងក្នុងមួយឆ្នាំ ហើយអាចដំណើរការវគ្គសិក្សាដោយឯករាជ្យ ឬបញ្ចូលវាទៅក្នុងកម្មវិធីសិក្សាបច្ចុប្បន្ន ដូចជាថ្នាក់ IT និងវិទ្យាសាស្ត្រជាដើម។

ជាមួយនឹងការកើនឡើងនៃកម្មវិធី និងក្រុមហ៊ុន AI ប្រទេសចិនកំពុងឈានទៅមុខយ៉ាងឆាប់រហ័សលើមហិច្ឆតាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI របស់ខ្លួន ចំពេលដែលពិភពលោកកំពុងមានការប្រកួតប្រជែងបច្ចេកវិទ្យា។

នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជាតិ​ (NPC) ដែលបានចាប់ផ្ដើមនៅថ្ងៃទី៥ ខែមីនា រដ្ឋាភិបាលចិន បានសន្យាថានឹងជំរុញការគាំទ្រលើការអភិវឌ្ឍ និងវិនិយោគលើបច្ចេកវិទ្យា AI ក្នុងគោលបំណងជំរុញ​ឱ្យមានភាពឈានមុខបន្ថែមទៀត ហើយធ្វើឱ្យចិនក្លាយជាប្រទេសដែលពឹងផ្អែកលើបច្ចេកវិទ្យា AI របស់ខ្លួនឯង។

នៅពេលសិស្សឈានទៅកម្រិតមធ្យមសិក្សា វគ្គសិក្សាជាក់ស្ដែង នឹងផ្ដោតលើការពង្រឹងសមត្ថភាពប្រើប្រាស់កម្មវិធី AI និងវិធីសាស្ត្រប្រើប្រកបដោយនវានុវត្តន៍។

វគ្គសិក្សាក្រមសីលធម៌ AI ក៏នឹងដាក់ដំណើរការផងដែរ ដើម្បីណែនាំសិស្សអំពីការប្រើប្រាស់ឧបករណ៍ AI តាមបែប វិទ្យាសាស្ត្រ ភាពសមហេតុផល ស្ថិរភាព និងការប្រុងប្រយ័ត្ន។

ជាមួយគ្នានេះ ផែនការការងារក៏ផ្ដោតលើការជ្រើសរើសគ្រូបង្រៀនក្នុងវិស័យ STEM ដែលរួមមាន វិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដើម្បីលើកកម្ពស់ការអប់រំ AI ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...