គន្លឹះសំខាន់ក្នុងការអភិវឌ្ឍខ្លួន ៖ សកម្មភាពដែលបង្ហាញពីភាពរីកចម្រើន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ពីមួយជំហាន ទៅមួយជំហាន មនុស្សមួយចំនួនបានផ្ទៀងផ្ទាត់ ភាពលូតលាស់របស់ខ្លួន ដើម្បីវាស់ស្ទង់អំពីភាពរីចម្រើនរបស់ខ្លួនឯង និងងាយស្រួល​ក្នុងការបំពេញបន្ថែមនូវកង្វះខាត។

តាមរយៈ Yourtango បានបង្ហាញគន្លឹះ៤ចំណុច ដែលផ្តល់ជាតឹកតាងឱ្យឃើញថា វឌ្ឍនៈភាពផ្ទាល់ខ្លួន គេអាចឆ្លុះបញ្ចាំងតាមរយៈការជ្រើសសកម្មភាពមកប្រព្រឹត្តិប្រចាំថ្ងៃ ដូចជា ៖

១. ស្វែងយល់ពីខ្លួនឯងជារឿយៗ ៖ ធ្លាប់មានបទពិសោធន៍ មានអាការៈអស់ថាមពលរៀងរាល់ពេលរសៀលដែរ ឬទេ? ទន្ទឹមគ្នានោះ តែងតែបន្ទោសខួរក្បាលនិងសមត្ថភាពនៃការគិតរបស់ខ្លួនឯង ខណៈបញ្ហានេះ កើតមានដោយសារការប្រើប្រាស់រាងកាយ និងការថែទាំសុខភាពមិនបានល្អ។​ ការធ្វើអ្វីមួយដែលអាចផ្តល់ប្រយោជន៍ចំពោះខ្លួនឯង យល់ពីតម្រូវការខ្លួនឯង ជាពិសេសនៅពេលដែលកំពុងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត សុទ្ធសឹងតែជាចំណែកក្នុងការស្វែងយល់ពីខ្លួនឯងបានច្រើនជាងមុន។

២. រក្សាសកម្មភាពជំរុញចិត្ត ៖ ចំពោះសកម្មភាព ដែលជំរុញនូវការរក្សាកម្លាំងទឹកចិត្តមានដូចជា អានសៀវភៅ ទស្សនាភាពយន្ត ការស្តាប់សាច់រឿងដែលមានភាពតស៊ូ ស្តាប់មនុស្សដែលមានថាមពលជំរុញចិត្ត និងពាក្យសម្តីលើកទឹកចិត្តក្នុងការសម្រេចបាននូវក្ដីសុបិន ដែលចំណុចទាំងនេះ គឺជាទម្លាប់មួយ ជួយជំរុញផលិតភាពការងារ និងការសម្រួចគោលដៅ។

៣. កត់ត្រាសមិទ្ធផលល្អៗ ៖ ការសរសេរកំណត់ហេតុប្រចាំថ្ងៃ មានការទទួលស្គាល់ ថា មានអត្ថប្រយោជន៍ពីក្រុមអ្នកសិក្សាចម្រុះមជ្ឈដ្ឋាន ហើយការកត់ត្រាទៀតសោធ គឺមានច្រើនប្រភេទ មិនថាការកត់អារម្មណ៍ដែលបានកើតឡើង ការបរាជ័យ ជោគជ័យ និងរាល់អ្វីៗដែលបានកើតឡើង។ សង្កត់ធ្ងន់ទៅលើការកត់ត្រារាល់សកម្មភាពសំខាន់ៗវិញ ការកត់ត្រាត្រង់ចំណុចនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ទៀងផ្ទាត់ វិភាគ វាយតម្លៃរាល់ភាពរីកចម្រើន ពីមួយដំណាក់កាល ទៅមួយដំណាក់កាលទៀត ថា តើវាមានល្បឿនបែបណា? ព្រោះ អ្នកដែលអាចវិភាគភាពជោគជ័យនៃខ្លួនឯងបាន ផ្តើមចេញពីបុគ្គលជាម្ចាស់ខ្លួនមុនគេ ដែលត្រូវដើរតួនាទីសំខាន់។ 

៤. ទុកចន្លោះនិងរក្សាភាពស្ងៀមស្ងាត់ ៖ ស្ថិតក្នុងស្ថានភាពដ៏មមាញឹក និងការចំណាយថាមពលជាច្រើនរៀងរាល់ថ្ងៃ ការសម្រាក ការឆ្លុះបញ្ចាំង ការនៅម្នាក់ឯង គឺជាចំណែកសំខាន់មុននឹងបន្តទៅមុខទៀត។ ហើយដើម្បីកាត់បន្ថយ ពីការគិតដ៏មានភាពរញ៉េរញ៉ៃ ឬភាពស្មុគស្មាញ នោះការទុកចន្លោះឱ្យខ្លួនឯងបាននៅកន្លែមួយដែលមានភាពស្ងប់ស្ងាត់មួយរយៈគឺជាដំណោះស្រាយមួយដ៏​ល្អ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេស​អាល្លឺម៉ង់ ពី Heinrich Boll Foundation Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសអាល្លឺម៉ង់ក្រោមគម្រោងកម្មវិធី Heinrich Boll Foundation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ការសិក្សានៅ...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *