ភ្នំពេញ – ការស្វែងរកអាហារូបករណ៍សម្រាប់សិក្សានៅមហាវិទ្យាល័យជាកត្តាមួយដែលសំខាន់សម្រាប់សិស្សក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ ។ អាហារូបករណ៍សិក្សានៅថ្នាក់មហាវិទ្យាល័យអាចជួយសម្រួលដល់សិស្ស និស្សិតក្នុងការសិក្សា ដូចជា ការបង់ថ្លៃសិក្សា កន្លែងស្នាក់នៅ ឬថវិការសម្រាប់ការចំណាយលើការសិក្សាផ្សេងៗ ។

កញ្ញា នួន រ័ត្ននី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតនិស្សិតអាហារូបករណ៍ Education First Cambodia (EFC) ជំនាន់ទី១ ឆ្នាំ២០១៥ បានប្រាប់ AMS ថា អាហារូបករណ៍ EFC ជាអាហារូបករណ៍ដែលផ្ដល់ជូនដល់និស្សិតស្រីមកពីតាមបណ្ដាខេត្តមានជីវភាពខ្វះខាត និងប្រវត្តិការសិក្សាល្អ ។ លើសពីនេះជានិស្សិតស្រីដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រសេដ្ឋកិច្ច និងជាបុគ្គលដែលសកម្មក្នុងសង្គម មានគោលដៅសិក្សាច្បាស់លាស់ មានឆន្ទះក្នុងការចែលរំលែក និងចេះជួយរំលែកទុក្ខធុរៈអ្នកដទៃ ។
កញ្ញា នួន រ័ត្ននី បានចែករំលែកបទពិសោធន៍របស់ខ្លួន ដើម្បីទទួលបានអាហារូបករណ៍នេះថា បេក្ខនារីទាំងអស់ត្រូវជាបេក្ខជនដែលកំពុងសិក្សាឆ្នាំទី១ នៃសាកលវិទ្យាល័យទាំងពីរខាងលើ និងជានិស្សិតដែលមានពិន្ទុ GPA យ៉ាងតិច ៣.០០ ក្នុងឆមាសទី១នៃឆ្នាំសិក្សា ។ ជាមួយគ្នានេះបេក្ខនារីគួរភ្ជាប់ជាមួយពាក្យសុំអាហារូបករណ៍ដែលបានបំពេញរួច សញ្ញាបត្របណ្ដោះអាសន្នថ្នាក់ទី១២ ថតចម្លងកាតសម្គាល់ខ្លួននិស្សិត ថតចម្លងសៀវភៅគ្រួសារ ព្រឹត្តិបត្រពិន្ទុនៃឆមាសទី១ឆ្នាំទី១ និងបណ្ណបញ្ជាក់កម្រិតភាសា(បើមាន) ។ កញ្ញាបន្ថែមថា ក្រោយដាក់ពាក្យនិស្សិតត្រូវរងចាំលទ្ធផល ដោយគេត្រូវពិចារណាសម្រាប់បេក្ខជនដែលជាប់ short list និងត្រូវធ្វើការសម្ភាសន៍២ទៅ៣ដង ។ ក្រោយជាប់ក្នុងការសម្ភាសន៍បេក្ខនារីនឹងទទួលបានការទាក់ទងដើម្បីបំពេញលក្ខខណ្ឌមួយចំនួនទៀត។
យុវតីមានស្រុកកំណើតនៅខេត្តកំពតរូបនេះបានបង្ហើបថា ដើម្បីទទួលបានជោគជ័យក្នុងការសម្ភាសន៍បេក្ខនារីត្រូវត្រៀមខ្លួនឱ្យបានល្អ ត្រូវមានភាពក្លាហាន មានការប្ដេជ្ញាចិត្តក្នុងការសិក្សាខ្ពស់ ស្គាល់ខ្លួនឯងឱ្យបានច្បាស់ ហ៊ានបង្ហាញសមត្ថភាពទៅកាន់គណកម្មការពីគោលដៅរបស់ខ្លួនឯង មានឆន្ទៈខ្ពស់ក្នុងការលើកកម្ពស់ដល់ការសិក្សារបស់ស្រ្តីនិងក្មេងស្រី និងចំណុចសំខាន់មួយទៀតអ្នកត្រូវសិក្សាពីអង្គការ EFC ឱ្យបានច្បាស់ដើម្បីងាយស្រួលក្នុងការត្រៀមខ្លួន។
ជាចុងក្រោយកញ្ញា នួន រ័ត្ននី ក៏សូមជូនពរដល់ប្អូនៗជំនាន់ក្រោយដែលកំពុងដាក់ពាក្យសុំអាហារូបករណ៍នេះសំណាងល្អ និងជោគជ័យក្នុងការសិក្សា ក៏ដូចជាការងារសង្គមផ្សេងៗ និងចែលរំលែកបទពិសោធន៍ល្អៗទៅកាន់មិត្តនារី និងស្រ្តីផ្សេងទៀត ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់ភាសា នៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/05/2023
សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតកម្ពុជា បានប្រកាសអំពីអាហារូបករណ៍ថ្នាក់ភាសា សិក្សានៅប្រទេសចិន រយៈពេល១ឆ្នាំ។...
ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/06/2023
កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...
ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ RMUTP ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2025
សាកលវិទ្យាល័យ Rajamangala University of Technology Phra Nakhon (RMUTP) នៃព្រះរាជាណាចក្រថៃឡង់ដ៍ កំពុងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន២កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 26/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។
មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/07/2025
កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែងដោយឥតគិថ្លៃ ។...
អាហារូបករណ៍សិក្សាភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/01/2026
សាកលវិទ្យាល័យ Yunnan Normal University កំពុងផ្តល់អាហារូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលភាសាចិន ចំនួន ៣០ កន្លែង ដែលជាអាហារូបករណ៍បានចុះ MoU រវាងសាកលវិទ្យាល័យ និងសមាគមនិស្សិតកម្ពុជាប្រចាំ...



























