ភ្នំពេញ – ដើម្បីធ្វើឱ្យសាលារៀនដំណើរការទៅបានល្អ គណៈគ្រប់គ្រងសាលារៀន ជាអ្នកធ្វើការជិតស្និទ្ធជាមួយគ្រូបង្រៀន និងដើរតួជាបណ្តាញសាលារៀននៅតាមភូមិ គណៈកម្មការទ្រទ្រង់សាលារៀន ឬគណៈកម្មការអភិវឌ្ឍន៍សាលារៀន ។ លើសពីនេះ គណៈគ្រប់គ្រងសាលារៀនត្រូវមានទំនាក់ទំនងជាមួយសហគមន៍ និងអប់រំដល់ឪពុកម្តាយសិស្សឱ្យដឹងពីសារៈសំខាន់នៃការអប់រំ និងអំពីការកែលម្អសាលារៀន ។
បើយោងតាមឯកសាររបស់ក្រសួងអប់រំ ស្ដីពី កម្មវិធីសាសាកុមារមេត្រី ភារកិច្ចរបស់គណៈគ្រប់គ្រងសាលារៀនត្រូវអនុវត្តរួមមាន៖
១. ធ្វើការជាមួយគណៈកម្មការទ្រទ្រង់សាលារៀន ៖ ពិភាក្សាអំពីរបៀបអនុវត្តគោលការណ៍ប្រឆាំងការសម្លុតធ្វើបាបនៅតាមសាលារៀន ដែលកើតឡើងនៅពេលដែលសិស្សម្នាក់ក្លាយជាគោលដៅនៃការប្រព្រឹត្តអវិជ្ជមានម្តងហើយម្តងទៀតពីសិស្សផ្សេងទៀត ឬពីគ្រូបង្រៀនណាម្នាក់ ។ ម៉្យាងវិញទៀត ត្រូវធ្វើស្វ័យវាយតម្លៃអំពីកិច្ចការពារកុមារ ដោយប្រើប្រាស់ឧបករណ៍ស្វ័យវាយតម្លៃផ្ដល់ជា «ប័ណ្ណពិន្ទុ» សម្រាប់ជាការវាយតម្លៃជាក់ស្ដែងដែលអាចជួយនាយកដ្ឋានអប់រំ និងសាលារៀនក្នុងការវាស់វែងកម្រិតរបស់សិស្សបំពេញបានតាមស្តង់ដារមូលដ្ឋានសម្រាប់ការគាំពារកុមារក្នុងមជ្ឍដ្ឋានអប់រំ និងចង្អុលបង្ហាញផ្នែកដែលត្រូវកែតម្រូវ ។ លើលពីនេះ ពិភាក្សា និងកែសម្រួលគោលការណ៍ការពារកុមារនៅតាមសាលារៀន ។

២. ធ្វើការជាមួយគ្រូបង្រៀន៖ ផ្តល់ព័ត៌មានអំពីសិទ្ធិកុមារ និងក្របខ័ណ្ឌច្បាប់នានា សម្រាប់ការពារកុមារពីអំពើហិង្សានៅក្នុងមជ្ឈដ្ឋានសាលារៀន ។ លើសពីនេះ រៀបចំកិច្ចប្រជុំជាមួយគ្រូបង្រៀនទាំងអស់ ដើម្បីពន្យល់អំពីភារកិច្ចរបស់គ្រូនៅក្នុងការទប់ស្កាត់អំពើហិង្សាចំពោះកុមារ ។ ក្នុងនោះ គ្រូបង្រៀនមានភារកិច្ច រក្សាបរិយាកាសនៃការគោរពគ្នាទៅវិញទៅមក និងភាពថ្លៃថ្នូរ ។ លើសពីនេះ ដឹងពីគោលនយោបាយ គោលការណ៍ និងបទបញ្ញត្តិសាលារៀន ព្រមទាំងពង្រឹងការអនុវត្តបរិបទទាំងនោះដោយត្រឹមត្រូវ និងជាប់ជាប្រចាំមិនប្រើទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី នៅពេលដាក់វិន័យសិស្សរបស់ខ្លួន ។
៣. ធ្វើការជាមួយសិស្ស៖ ប្រាប់សិស្សនៅក្នុងសាលារៀនអំពីសិទ្ធិកុមារ និងសិទ្ធិក្នុងការទទួលខុសត្រូវរបស់សិស្ស ។ ម៉្យាងវិញទៀត ផ្សព្វផ្សាយព័ត៌មានអំពីប្រភេទខុសៗគ្នានៃអំពើហិង្សា និងផលវិបាកនៃអំពើហិង្សាចំពោះសិស្ស ។ លើសពីនេះ ប្រាប់សិស្សគួររាយការណ៍អំពីករណីអំពើហិង្សា និងការបៀតបៀន ករណីនានាដែលពាក់ព័ន្ធនឹងពួកគេផ្ទាល់ ឬសិស្សដទៃទៀតទៅដល់មនុស្សធំដែលពួកគេទុកចិត្តនៅតាមសាលា ។ ជាពិសេស ផ្សព្វផ្សាយ និងពន្យល់អំពីគោលនយោបាយស្តីពីទណ្ឌកម្មលើរាងកាយ និងផ្នែកស្មារតី ដល់សិស្ស ក៏ដូចជា អំពីការប្តេជ្ញារបស់សាលារៀន ចំពោះវិន័យបែបវិជ្ជមានផងដែរ ។
៤. ធ្វើការជាមួយឪពុកម្តាយសិស្ស៖ ជូនដំណឹងដល់ឪពុកម្តាយសិស្សអំពីភារកិច្ចរបស់គាត់ ដោយទទួលស្គាល់ថា ការអប់រំកូនៗ គឺជាការទទួលខុសត្រូវរួមគ្នារបស់ឪពុកម្តាយ អាណាព្យាបាល និងសហគមន៍សាលារៀន ។ លើសពីនេះ ដឹងពីគោលការណ៍សាលារៀន និងជួយឱ្យកូនៗអនុវត្តតាម ព្រមទាំងកសាងទំនាក់ទំនងល្អជាមួយគ្រូ ឪពុកម្តាយសិស្សដទៃទៀត និងកូនៗ ។ ទន្ទឹមគ្នានេះ ឪពុកម្ដាយសិស្សត្រូវឆ្លើយតបចំពោះសំណូមពររបស់គ្រូ និងមករៀនតាមប្រតិទិនសិក្សារបស់សាលារៀន ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និងការបង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/02/2026
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...
ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/06/2025
កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និងការអភិវឌ្ឍ (Master)
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅសាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/11/2025
ជាឱកាសសម្រាប់សិស្សានុសិស្សដែលបញ្ចប់ថ្នាក់ទី១២ ហើយកំពុងស្វែងរកអាហារូបករណ៍សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជនអាហារូបករណ៍ (ស២) បានប្រកាសពីការផ្តល់...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិនឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/12/2024
តាមរយៈស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៥។
ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2023
គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/11/2024
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពីគម្រោង អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។





























