អ្នកជំនាញបានរកឃើញថា ការសរសេរគឺជាផ្នែកមួយនៃការអប់រំផ្លូវចិត្តដ៏ល្អ ។ នៅពេលអ្នកមានអារម្មណ៍មិនល្អ ការសរសេរពីកង្វល់របស់អ្នក អាចជួយអ្នករៀបចំគំនិត និងនាំមកនូវភាពស្ងប់ស្ងាត់ដល់ផ្លូវចិត្ត។
ខាងក្រោមនេះគឺជាហេតុផលបួនចំណុចជំរុញសុខភាពផ្លូវចិត្តរបស់អ្នកកាន់តែរឹងមាំដោយគ្រាន់តែអ្នកចាប់ផ្ដើមសរសេរ៖
១. អ្នកអាចសម្អាតចិត្ត និងបង្កើនភាពរីករាយ៖ ការសរសេរជួយអ្នកឱ្យបង្ហាញខ្លួនឯងដោយមិនខ្លាចការវិនិច្ឆ័យ, វាផ្តល់ឱ្យអ្នកនូវបរិយាកាសល្អ ដែលអ្នកអាចបញ្ចេញគំនិត និងអារម្មណ៍របស់អ្នកបាន ទោះបីជាមានមនុស្សច្រើន ឬមានអ្នករំខានយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ភ័យខ្លាចការវិនិច្ឆ័យពីអ្នកដទៃឡើយ ផ្ទុយទៅវិញធ្វើឱ្យអ្នកកាន់តែមានភាពរីករាយចំពោះខ្លួនឯងបន្ថែមទៀត។
២. ការសរសេរអនុញ្ញាតឱ្យអ្នកយល់កាន់តែស៊ីជម្រៅអំពីខ្លួនឯង៖ ប្រសិនបើអ្នកមានទម្លាប់រក្សាកំណត់ហេតុប្រចាំថ្ងៃ អ្នកអាចស្វែងយល់ពីចិត្ត និងគំនិតដែលខ្លួនមាន។ បន្ថែមពីនោះ វាអាចជួយក្នុងការថែរក្សាសុខភាពផ្លូវចិត្តរបស់អ្នក ដូចជាអ្នកមានអនុស្សាវរីយ៍ល្អ និងធ្លាប់មានអារម្មណ៍ល្អ ដូច្នេះអ្នកអាចកត់វាទុក ដើម្បីឱ្យសុខភាពផ្លូវចិត្តរបស់អ្នកទទួលភាពវិជ្ជមាន កាន់តែរឹងមាំ។

៣. ធ្វើឱ្យអ្នកយកចិត្តទុកដាក់លើអារម្មណ៍ខ្លួនឯងបានច្រើន៖ វាជួយអ្នកឱ្យបង្ហាញមនោសញ្ចេតនា និងអារម្មណ៍របស់អ្នកនៅលើក្រដាស ដោយមិនចាំបាច់និយាយប្រាប់ទៅកាន់មនុស្សម្នាក់ផ្សេងទៀតនោះទេ។ វាធ្វើឱ្យអ្នកចេះបង្វែរអារម្មណ៍ផ្ដោតទៅលើខ្លួនឯងកាន់តែខ្លាំង នោះភាពច្នៃប្រឌិតជាច្រើននឹងដុះឡើងដោយឯងៗ វាមិនត្រឹមតែធ្វើឱ្យសុខភាពផ្លូវចិត្តល្អនោះទេ ប៉ុន្តែវាក៏ជំរុញការរស់នៅរបស់អ្នកឱ្យបានប្រសើរទៅតាមនោះដែរ។
៤. ផ្តល់ឱ្យអ្នកចេះរៀបចំគោលដៅ៖ ការរក្សាការអនុវត្តការសរសេរជាប់លាប់ ផ្តល់នូវរចនាសម្ព័ន្ធប្រចាំថ្ងៃ និងអារម្មណ៍ពេញលេញ។ នៅថ្ងៃដែលអ្នកមានអារម្មណ៍ថាខ្វះការលើកទឹកចិត្តក្នុងពេលចាប់ផ្ដើម អ្នកគួរចំណាយពេលសរសេរស្នាដៃដែលអ្នកធ្លាប់ទទួលបាន ដើម្បីជាការជំរុញទឹកចិត្តខ្លួនឯងឲ្យមកល្អប្រសើរវិញ ។ តាមរបៀបនេះ វាធ្វើឱ្យអ្នកចេះសរសេរគោលដៅរបស់ខ្លួន និងសប្បាយចិត្តជាមួយការវិឌ្ឍន៍នៃសមត្ថភាពខ្លួនឯងឱ្យកាន់តែរីកចម្រើនខ្លាំងឡើង៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/09/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។
សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/09/2023
សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...
ជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពីសហគមន៍សេចក្ដីអំណរអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/11/2023
សហគមន៍សេចក្ដីអំណរអន្តរជាតិ ឬហៅកាត់ JIFA ប្រកាសជ្រើសរើសនិស្សិតសម្រាប់ស្នាក់នៅអន្តេវាសិកដ្ឋានជាច្រើនរូប។ ការជ្រើសរើសនិស្សិតស្នាក់នៅ...
អាហារូបករណ៍ថ្នាក់បណ្ឌិត ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ និងព័ត៌មានវិទ្យា នៅប្រទេសសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2024
A*STAR Computing and Information Science (ACIS) បានប្រកាសផ្តល់អាហារូបករណ៍ដល់អ្នកមានបំណងចង់បន្តការសិក្សាថ្នាក់បណ្ឌិតផ្នែកុំព្យូទ័រ និងវិទ្យាសាស្រ្តព័ត៌មាន។
អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/09/2025
ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។
បណ្ឌិត្យសភានគរបាលកម្ពុជា ជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2025
បណ្ឌិតសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៣ សិក្សារយៈពេល២ឆ្នាំ។ ការសិក្សាផ្ដោតលើជំនាញចំនួន២ គឺ ជំនាញស៊ើបអង្កេតព្រហ្មទណ្ឌ ជំនាញគ្រប់គ្រង...
ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/02/2024
ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...
អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើសនិស្សិតអន្តរជាតិ២ពាន់នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2026
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់





























