ភ្នំពេញ – បច្ចុប្បន្នអ្វីៗគ្រប់យ៉ាងប្រែប្រួលយ៉ាងលឿន ប្រសិនបើមនុស្សមិនចេះសម្របខ្លួន ឬផ្លាស់ប្តូរទៅតាមការវិវឌ្ឍន៍ នោះពិតជាពិបាកសម្រាប់មនុស្សគ្រប់គ្នាមិនថា ការសិក្សា អាជីព និងការទំនាក់ទំនង ។ ទន្ទឹមនឹងនេះ ដើម្បីជួយសម្រួលដល់ការរស់នៅឱ្យល្អប្រសើរអាចអនុវត្តជំនាញបួនយ៉ាង រួមមាន ជំនាញសម្របខ្លួន តាមដានឱ្យបានលឿនបំផុត ជំនាញប្រើប្រាស់បច្ចេកវិទ្យា និងភាពឆ្លាតផ្នែកអារម្មណ៍ ។ នេះបើតាមការចែករំលែកបទពិសោធន៍ និងការស្រាវជ្រាវបន្ថែមរបស់អ្នកស្រី គីម ស៊ីដដាវីស ជាគ្រូបង្រៀនមុខវិជ្ជាជំនាញនៃការគ្រប់គ្រងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

១. ជំនាញសម្របខ្លួន ៖ ការសម្របខ្លួន ជាជំនាញមួយដែលសំខាន់បំផុតមិនថាសម្រាប់ផ្នែកណាមួយនោះឡើយ ។ ទន្ទឹមនឹងនេះ នៅពេលលោកអ្នកត្រូវប្រឈរមុខនឹងការផ្លាស់ប្តូរអ្វីមួយ មិនថាសកម្មភាពប្រចាំថ្ងៃដែលធ្លាប់ធ្វើ របៀបរបបនៅក្នុងការរស់នៅ លោកអ្នកត្រូវត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរទាំងផ្លូវចិត្ត និងកាយ ហើយវាអាចពិបាកបន្តិច នៅពេលដែលអ្នកធ្វើរឿងនឹងមករាប់ឆ្នាំហើយ ប៉ុន្តែបើសិនលោកអ្នកមិនសម្របខ្លួន នោះអ្នកនឹងពិបាករស់នៅ ។ ដូចនេះ ដើម្បីឱ្យជីវិតរស់នៅងាយស្រួលលោកអ្នកគួរស្វែងយល់ពីលំហូរនៃការប្រែប្រួលដើម្បីងាយស្រួលក្នុងការសម្របសម្រួល ។
២. តាមដានរឿងផ្សេងៗដែលកើតមានឱ្យបានលឿនបំផុត ៖ ដោយសារគ្រប់យ៉ាងផ្លាស់ប្តូរលឿន ទាមទារឱ្យលោកអ្នកព្យាយាមស្វែងរកនូវវិធីដែលអាចជួយឱ្យ ស្វែងយល់នូវរឿងផ្សេងៗទាំងអស់ឱ្យបានលឿនដូចគ្នា មិនថា អាជីពការងារថ្មី និងរបៀបធ្វើការថ្មីៗជាដើម ។ លើសពីនេះ លោកអ្នកអាចចូលប្រឡូកនឹងសកម្មភាព ឬកិច្ចការងារទាំងអស់ ដើម្បីទទួលបាននូវចំណេះដឹងថ្មី នឹងបរិបទការងារថ្មី។ បើទោះមានភាពលំបាកបន្តិច ប៉ុន្តែវាពិតជាជួយឱ្យលោកអ្នកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការរស់នៅបែបខុសពីបរិបទចាស់បានយ៉ាងងាយស្រួល ។
៣. ជំនាញប្រើប្រាស់បច្ចេកវិទ្យា ៖ សម្រាប់សម័យនេះ បើលោកអ្នកអត់ចេះប្រើប្រាស់គ្រឿងបច្ចេកវិទ្យា អាចដើរមិនទាន់បរិបទវិវឌ្ឍជឿនលឿនរបស់សង្គម ព្រោះគ្រប់យ៉ាងស្ថិតនៅលើប្រពន្ធ័អ៊ីនធឺណិត ឬអនឡាញសឹងតែទាំងអស់ ។ ជាពិសេសឥឡូវនេះ ដោយសាតែតម្រូវការកើតមានច្រើន ធ្វើឱ្យការបង្កើតនូវ Channel និង App ច្រើនទៅៗ បើសិនជាលោកអ្នកមិនមានជំនាញក្នុងការប្រើប្រាស់ ប្រាកដណាស់ដើរនឹងមានភាពយឺតយ៉ាងក្នុងការរីកចម្រើន ។
៤. ភាពឆ្លាតផ្នែកអារម្មណ៍ ៖ ភាពឆ្លាតផ្នែកអារម្មណ៍គឺជាជំនាញមួយដែលអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការតាមទាន់អារម្មណ៍ខ្លួនឯង និងអារម្មណ៍អ្នកដទៃ ។ លើសពីនេះ អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន នៅពេលខឹង ឬមានអារម្មណ៍មិនល្អ ។ ម៉្យាងវិញទៀត នៅពេលលោកអ្នកមានអារម្មណ៍មិនល្អ ចុះចាញ់ ខ្ជិល ក៏លោកអ្នកនៅតែអាចលើកទឹកចិត្តខ្លួនឯងបាន ប្រសិនលោកអ្នកអាចគ្រប់គ្រងអារម្មណ៍បានល្អ ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/02/2024
កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...
វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀងជ្រើសរើសយុវជនចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/03/2025
វិទ្យាស្ថានពហុបច្ចេកទេសតេជោសែនស្វាយរៀង ប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...
អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2026
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/10/2023
សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........
អាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/04/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិននៅសាកលវិទ្យាល័យសៀងហៃឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍សិក្សាមាន ថ្នាក់...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2023
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាស្ថាននឹងជ្រើសរើសយុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារ...
អាហារូបករណ៍សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សានៅសាកលវិទ្យាល័យ និងសាលាជំនាញបច្ចេកទេស ឆ្នាំសិក្សា២០២៤-២០២៥ ពីអង្គការកុមារមេគង្គ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2024
ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....




























