ភ្នំពេញ – ជំនន់ទឹកភ្លៀងអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ អាចបណ្ដាលឱ្យមានមនុស្សស្លាប់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតរងផលប៉ះពាល់ ។ បញ្ហាទាំងនេះ បង្កជាក្ដីព្រួយបារម្ភលើបញ្ហាគ្រោះធម្មជាតិដែលនាំឱ្យខូចខាតលើផ្នែកសេដ្ឋកិច្ចកម្ពុជាជារៀងរាល់ឆ្នាំ ។ នេះបើតាមការលើកឡើងរបស់ លោក ឈឹម សុវណ្ណារិទ្ធ ជាមន្រ្តីគម្រោងជាន់ខ្ពស់នៃប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ របស់អង្គការ People In Need ។

លោក ឈឹម សុវណ្ណារិទ្ធ ជាមន្រ្តីគម្រោងជាន់ខ្ពស់នៃប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ របស់អង្គការ People In Need មានប្រសាសន៍ថា ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ជាប្រព័ន្ធប្រកាសសារឱ្យដឹងមុន រៀបចំឡើងដោយអង្គការ People In Need ដោយសហការគ្នាជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។ ប្រព័ន្ធបញ្ជូនសារជាសំឡេងនេះ ប្រាប់ពីព្រឹត្តិការណ៍គ្រោះមហន្តរាយដែលអាចនឹងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋទាន់ពេលវេលា ។

អ្នកជំនាញបានបញ្ជាក់ថា លក្ខណៈពិសេសរបស់ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ ពឹងផ្អែកទៅលើទិន្នន័យដែលទទួលបានពីប្រភពផ្សេងៗ រួមមានក្រសួងធនធានទឹក គណៈកម្មការទន្លេមេគង្គ ឧបករណ៍វាស់កម្ពស់ទឹកទេពមច្ឆា ដែលអាចផ្ដល់ព័ត៌មានទាក់ទងនឹងកម្ពស់ទឹកនៅក្នុង ២៥រាជធានីខេត្ត ដែលបានតំឡើងរួចរាល់ ។ ការវាស់កម្ពស់ទឹកតែងតែផ្ដល់បច្ចុប្បន្នភាពទិន្នន័យរៀងរាល់ ១៥នាទីម្ដងអំពីកម្ពស់ទឹកនៅក្នុងខេត្តនីមួយៗ ដើម្បីផ្ដល់ព័ត៌មានឱ្យបានដឹងមុនទាក់ទងនឹងស្ថានភាពគ្រោះមហន្តរាយ ។
លោក ឈឹម សុវណ្ណារិទ្ធ បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋគួរមានទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានអំពីទីទួលសុវត្ថិភាព នៅពេលកើតមានគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅក្នុងសហគមន៍ ។ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់ហានិភ័យប្រឈមនឹងហានិភ័យគ្រោះទឹកជំនន់ ស្វែងរកទីទួលសុវត្ថិភាពដែលនៅក្បែរបំផុត ដើម្បីឱ្យពួកគាត់អាចជម្លៀសខ្លួននៅពេលដែលមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។ លើសពីនេះ ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ដើម្បីប្រជាពលរដ្ឋមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំទ្រព្យសម្បត្តិ ឯកសារ សម្ភារចាំបាច់នានា បម្រុងទុកស្បៀងអាហារ និងសត្វចិញ្ចឹម យកទៅកាន់ទីទួលសុវត្ថិភាព ។
មន្រ្តីគម្រោងជាន់ខ្ពស់ លោក ឈឹម សុវណ្ណារិទ្ធ បានចែករំលែកគន្លឹះសុវត្ថិភាពនៅពេលមានគ្រោះទឹកជំនន់រួមមាន ទី១. ជៀសវាងប៉ះពាល់ខ្សែភ្លើងនៅពេលមានភ្លៀង ឬព្យុះកើតឡើង ទី២. ជៀសវាងធ្វើដំណើរនៅពេលមានទឹកទំនន់ហូរកាត់ផ្លូវ ទី៣. ធ្វើដំណើរដោយប្រុងប្រយ័ត្ន ក្នុងល្បឿនយឺតៗ ហើយប្រសិនមានគ្រោះមហន្តរាយកើតឡើងប្រជាពលរដ្ឋគួរសម្រាកនៅក្នុងផ្ទះ បិទបង្អួចឬបិទទ្វាឱ្យបានត្រឹមត្រូវ ទី៤. ដាក់អាវភ្លៀងតាមខ្លួនជានិច្ច និងត្រូវត្រៀមឧបករណ៍សង្គ្រោះបឋម និងតាមដានព័ត៌មាន ជាពិសេសភ្ជាប់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ដែលកំពុងធ្វើការនៅក្នុងរាជធានីខេត្ត ។
លោក ឈឹម សុវណ្ណារិទ្ធ សំណូមពរដល់ប្រជាពលរដ្ឋឱ្យភ្ជាប់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ ដើម្បីប្រជាពលរដ្ឋអាចទទួលបានសារដឹងទុកជាមុនអំពីគ្រោះមហន្តរាយ គ្រោះធម្មជាតិ ឬការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិដែលអាចប្រឈមនឹងការបាត់បងជីវិត ។ ទន្ទឹមនឹងនេះ ដើម្បីភ្ជាប់ប្រព័ន្ធប្រកាស ១២៩៤ បានដោយគ្រាន់តែចុចលេខ ១២៩៤ រួចចុចបញ្ជូន និងស្ដាប់តាមការណែនាំ រួចអនុវត្តតាមការណែនាំនោះប្រជាពលរដ្ឋនិងអាចភ្ជាប់ប្រព័ន្ធ ១២៩៤ រួចជាស្រេច ជាពិសេសភ្ជាប់ប្រព័ន្ធនេះភ្ជាប់ដោយឥតគិតថ្លៃ ។
គួរបញ្ជាក់ថា ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ មកដល់ពេលបច្ចុប្បន្ន សម្រាប់អ្នកចុះឈ្មោះតាមរយៈទូរស័ព្ទដៃមានរហូតដល់ ១សែន៦ម៉ឺន៦ពាន់នាក់ បានចុះឈ្មោះរួចរាល់ ។ ចំណែកនៅក្នុងទំព័រហ្វេសប៊ុករបស់ប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ មានអ្នកតាមដានរហូតដល់ ១សែន៣ម៉ឺននាក់ ។ ប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤ គាំទ្រមូលនិធិដោយ European Union Civil Protection and Humanitarian Aid ក្រសួងការបរទេសនៃសាធារណរដ្ឋឆែក ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ អង្គការយូអិនឌីភីប្រចាំកម្ពុជា និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ។

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/10/2025
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...
អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/12/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។
ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិតពីតំបន់អាស៊ាន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/12/2025
សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ ...
សាកលវិទ្យាល័យស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2023
ក្រោមកម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន...
ក្រសួងអប់រំជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងអប់រំជំនាន់ទី១២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...
អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៨០កន្លែង ពីគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត...





























