មើលរឿងបែបវិទ្យាសាស្រ្ត ជួយ​ដល់​ការ​គិត​បែប​ស៊ីជម្រៅ និង​ឆ្លុះបញ្ចាំងពីសង្គមនាពេលអនាគត

ការមើលកុន ឬទស្សនាខ្សែភាពយន្តបានក្លាយជាវិធីសាស្ត្រដ៏មានប្រជាប្រិយភាពបំផុតមួយ ដើម្បីបន្ធូរភាពតានតឹងសម្រាប់យុវវ័យសម័យថ្មី ។ លើសពីនេះ គេសង្កេតឃើញថា ខ្សែភាពយន្តបែបវិទ្យាសាស្ត្រប្រឌិត ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនាគ្រប់មជ្ឈដ្ឋាន ដោយមិនគ្រាន់តែមានតម្លៃសម្រាប់ការកម្សាន្តអារម្មណ៍មួយមុខទេ ប៉ុន្តែខ្សែភាពយន្តប្រភេទនេះ ក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនផងដែរ ជាពិសេស​ជួយ​ដល់​ការ​គិតរបស់យើងផងដែរ។

ខាងក្រោមនេះគឺជាលក្ខណៈពិសេសចំនួន ៦ សំខាន់ៗ ពីការ​ទស្សនា​រឿងបែបវិទ្យាសាស្ត្រ ៖

១. បើកផ្លូវសម្រាប់ការគិតបែបស៊ីជម្រៅ ៖ ការគិតបែបស៊ីជម្រៅ និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គឺជាទេពកោសល្យដ៏សំខាន់បំផុតដែលមនុស្សនៅក្នុងសម័យកាលជឿនលឿនចាំបាច់ត្រូវមានដោយខានពុំបាន។ ជំនាញគិតស៊ីជម្រៅអនុញ្ញាតឱ្យយើងមើលឃើញបញ្ហា និងស្ថានភាពចំពោះមុខក្នុងរូបភាពថ្មី និងងាយស្រួលប្រឈមមុខដោះស្រាយជាងមុន។ ការទស្សនាភាពយន្តវិទ្យាសាស្ត្រ នឹងបង្ហាញអំពីបញ្ញាត្តិគំនិតថ្មីៗ ប្លែកៗ ដែលអនុញ្ញាតឱ្យអ្នកមើលឃើញពិភពលោកកាន់តែទូលំទូលាយ ដោយទទួលបាននូវគំនិតថ្មីៗ និងយល់អំពីរឿងរ៉ាវថ្មីៗអំពីបច្ចុប្បន្នភាព និងអនាគតនៃការរស់នៅរបស់មនុស្ស។ ម្ល៉ោះហើយ វាជាចំណីខួរក្បាលដ៏សំខាន់ ដែលអនុញ្ញាតឱ្យយើងព្យាករណ៍អំពីទំហំនៃបញ្ហា និងងាយស្រួលរកដំណោះស្រាយ។

២. ផ្ដល់ដើមទន់ដើម្បីគិតពីអនាគតមួយដ៏ប្រសើរ ៖ អ្នកនិពន្ធខ្សែភាពយន្តវិទ្យាសាស្ត្រ តែងតែបង្ហាញអំពីគំនិត និងរបៀបដោះស្រាយបញ្ហាប្រឈមរបស់ពិភពលោកនាថ្ងៃអនាគត។ បើទោះជាយើងមិនអាចយកគំនិតទាំងនោះមកអនុវត្តក្នុងតថភាពសង្គមជាក់ស្ដែងបានទាំងស្រុង យ៉ាងហោចណាស់ការបង្ហាញទាំងនោះអាចឱ្យយើងដឹងអំពីរូបភាព នៃអនាគតមួយដែលយើងស្រមៃចង់បាន។

តាមរយៈការបង្ហាញពីពិភពលោកនាពេលអនាគតពោរពេញដោយបច្ចេកវិទ្យាខ្ពស់ដែលផ្ដល់នូវជីវិតដ៏ល្អប្រសើរសម្រាប់មនុស្ស ភាពយន្តប្រភេទនេះ បណ្ដុះគំនិតឱ្យអ្នកទស្សនាស្រមៃអំពីពិភពលោកមួយដែលមានភាពជឿនលឿន និងស៊ីវិល័យសម្រាប់ខ្លួនឯងដែរ ហេតុផលនេះជំរុញឱ្យពួកគេខិតខំប្រឹងប្រែងធ្វើការខ្លាំងជាងមុន ដើម្បីសម្រេចបានគោលបំណងនេះ។

៣. ឆ្លុះបញ្ចាំងពីបញ្ហាសង្គមនាពេលអនាគត ៖ ជាមួយនឹងបញ្ញាត្តិនៃការ​ស្រមើស្រមៃអំពីអនាគតមួយ ដែលបញ្ហាទាំងអស់ត្រូវគ្រប់គ្រងលែងបាន ឬធ្លាក់ចូលទៅក្នុងវិបត្តិអ្វីមួយ គោលគំនិតអ្នកនិពន្ធតែងបង្ហាញពីដំណោះស្រាយចំពោះវិបត្តិទាំងនោះជានិច្ច ដោយជួនកាលវាអាចជាបញ្ហាដែលទាក់ទងនឹងវិទ្យាសាស្ត្រ ឬវិបត្តិផ្សេងៗទៀតជាច្រើន។ រឿងប្រភេទនេះបំផុសគំនិតឱ្យអ្នកទស្សនាគិតអំពីផលវិបាកដែលខ្លួនឯងអាចជួបប្រទះនៅថ្ងៃខាងមុខ និងរិះរកមធ្យោ​បាយថ្មីៗ ដើម្បីទប់ស្កាត់បញ្ហាទាំងនោះទុកជាមុន។ ម្យ៉ាងវិញទៀត សកម្មភាពនេះក៏ជាការត្រៀមខ្លួន ដើម្បីចូលរួមបង្កើតសង្គមមួយដែលមានប្រជាជនមានផ្នត់គំនិតជឿនលឿន និងដើរទាន់ដំណើរការនៃការអភិវឌ្ឍសង្គម។

៤. ពង្រឹងសមត្ថភាពក្នុងការផ្ចង់អារម្មណ៍ ៖ ប្រសិនបើអ្នកខ្វះការផ្ដោតអារម្មណ៍ សមត្ថភាពក្នុងការគិតរបស់អ្នកនឹងកាន់តែចុះខ្សោយ ហើយវាពិតជាប៉ះពាល់ខ្លាំងដល់ការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ ។ សមត្ថភាពក្នុងការផ្ចង់ ឬផ្ដោតអារម្មណ៍ក្នុងការបំពេញកិច្ចការ គឺជាធាតុសំខាន់បំផុតសម្រាប់មនុស្ស ជាពិសេសយុវជនក្នុងពេលបច្ចុប្បន្នតែម្ដង ព្រោះវាជាផ្នែកមួយក្នុងការ​ពង្រឹងសមត្ថភាពខួរក្បាល ដែលរួមមាន ទស្សនៈ ការចងចាំ ការរៀនសូត្រអ្វីថ្មី ការវិភាគវែកញែក ការសម្រេចចិត្តជាដើម។

ស្របតាមហេតុផលនេះ នៅពេលដែលអ្នកទស្សនាភាពយន្តបែបវិទ្យាសាស្ត្រ អ្នកច្បាស់ជាចង់យល់អំពីដំណើររឿង និងហេតុការណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់អ្នកនិពន្ធដែលនឹងកើតឡើងជាបន្តបន្ទាប់ពីមួយវគ្គទៅមួយវគ្គ។ ហេតុនេះការដាក់អារម្មណ៍ទាំងស្រុងចំពោះសកម្មភាពតួរអង្គនឹងកើតមានឡើងដោយស្វ័យប្រវត្តិ ហើយវាក៏អាចក្លាយជាទម្លាប់សម្រាប់អ្នកក្នុងការធ្វើរឿងផ្សេងៗទៀត ហើយទម្លាប់នេះក៏ជួយបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរផងដែរ។

៥. កាត់បន្ថយភាពតានតឹង ៖ ពេលខ្លះជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗគឺពិតជាមានភាពស្មុគស្មាញខ្លាំង ដែលតម្រូវឱ្យយើងស្វែងរកវិធីរំដោះខ្លួនចេញពីស្ថានភាពតានតឹងទាំងនោះភ្លាមៗ ។ មនុស្សមួយចំនួនបានសម្រេចចិត្តសម្រាកនៅផ្ទះ ខ្លះជួបជុំមិត្តភក្តិជជែកកម្សាន្ត និងអ្នកខ្លះទៀតចំណាយពេលវិស្សមកាលនៅតំបន់ទេសចរណ៍ផ្សេងៗ ដើម្បីលំហែកាយ ដោយស្រូបយកខ្យល់អាកាលបរិសុទ្ធ។

ទន្ទឹមនឹងនេះការទស្សនាភាពយន្តវិទ្យាសាស្រ្តក៏ជាវិធីសាស្ត្រមួយដ៏ល្អឥតខ្ចោះ សម្រាប់ការសម្រាកខួរក្បាល កម្សាន្តអារម្មណ៍ និងបន្ធូរភាពតានតឹងផងដែរ ព្រោះនៅពេលទស្សនាជក់ចិត្ត អ្នកនឹងភ្លេចអស់ទុក្ខកង្វល់ និងបញ្ហាផ្សេងៗទៀត ដោយរវល់ផ្ដោតអារម្មណ៍នៅលើការមើលរឿងឱ្យយល់តែមួយមុខប៉ុណ្ណោះ។ ម្ល៉ោះហើយ សកម្មភាព​នេះអាចធ្វើឱ្យអារម្មណ៍របស់អ្នកមានភាពប្រសើរឡើងវិញ និងផ្ដល់ឱ្យអ្នកនូវពេលវេលាសម្រាក និងដកខ្លួនចេញពីជីវិតពិតបានមួយគ្រាផងដែរ។

៦. បង្កើនភាពឈ្លាសវៃផ្លូវអារម្មណ៍ (Emotional Intelligence) ៖ ភាពឈ្លាសវៃផ្លូវអារម្មណ៍ (Emotional Intelligence) ត្រូវគេដឹងជាទូទៅថា ជាចរិតលក្ខណៈដ៏សំខាន់ដែលជួយឱ្យទំនាក់ទំនង ការគ្រប់គ្រងការងារ ការដោះស្រាយបញ្ហា និងសមត្ថភាពចូលរួមធ្វើការជាមួយអ្នកដទៃកាន់តែមានភាពប្រសើរឡើង។ ប្រសិនបើអ្នកចង់ពង្រឹងភាពឈ្លាសវៃផ្លូវអារម្មណ៍ ការទស្សនាភាពយន្តបែបវិទ្យាសាស្ត្រក៏ជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពផងដែរ ព្រោះថា ខណៈពេលទស្សនាអ្នកនឹងដាក់អារម្មណ៍ខ្លួនឯងចូលទៅក្នុងខ្សែជីវិតរបស់តួរអង្គដែលអ្នកចូលចិត្ត​ និងតួរអង្គផ្សេងៗជាច្រើនទៀត។ ដំណើរការនេះ នឹងធ្វើឱ្យអ្នកយល់ពីអារម្មណ៍របស់តួរអង្គនីមួយៗនៅក្នុងរឿងបានច្រើន ហើយការទទួលដឹងអារម្មណ៍អ្នកដទៃ ក៏ជាការបើកផ្លូវឱ្យអ្នកអាចអភិវឌ្ឍរបៀបស្វែងយល់អំពីការគិតរបស់មនុស្សក្នុងជីវិតពិតជាក់ស្ដែងបានល្អ និងអាចសម្របខ្លួនទៅក្នុងមជ្ឈដ្ឋានជុំវិញខ្លួន និងសង្គមកាន់តែងាយស្រួល៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"

CGTI កម្ពុជាផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែងសម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ហៅកាត់ថា CGTI បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន១១០កន្លែង...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។