បណ្ឌិត តាន់ មុនីវណ្ណ ៖ ផែនការជីវិត ជំរុញឱ្យ​ការប្រើពេលវេលាកាន់តែមានតម្លៃ

លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប បានលើកឡើងថា នៅក្នុងសង្គមបច្ចុប្បន្ន ការជជែកអំពីផែនការជីវិត ហាក់មិនសូវមានភាពទូលំទូលាយដូចផែនការដទៃនោះទេ បើប្រៀបទៅនឹងកិច្ចការអាជីវកម្ម និងគម្រោងនានា។ យ៉ាងណា ប្រសិនបើយើងធ្វើអ្វីមួយដោយគ្មានផែនការ នោះភាពលេចធ្លោ ឬភាពពូកែ គឺមិនអាចនឹងរះឡើងបានឡើយ។ ក្នុងនាមជាអ្នកមានបទពិសោធន៍ក្នុងអាជីវកម្ម លោកបញ្ជាក់ថា ការធ្វើផែនការ គឺរឿងល្អ មិនថាសម្រាប់ការរៀនសូត្រ ឬជីវិតនោះទេ។

ថ្លែងនៅក្នុងកម្មវិធីសិក្ខាសាលាប្រចាំឆ្នាំរបស់សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ក្រោមប្រធានបទ “Winning University Life 2024″ លោកបណ្ឌិត តាន់ មុន្នីវណ្ណមើលឃើញថា ចំពោះសិស្សដែលដាក់ផែនការរៀន គឺនៅមានចំនួនតិចតួចនៅឡើយ នេះក៏ដោយសារតែភាពមិនច្បាស់លាស់នៃស្ថានភាពហិរញ្ញវត្ថុ ប៉ុន្តែអ្វីក៏ដោយ គឺត្រូវតែមានផែនការ។

លោកបន្តទៀតថា ដើម្បីមានមូលដ្ឋានគ្រឹះនៃការដាក់ផែនការ គឺត្រូវចូលរៀនបរិញ្ញាបត្រ ពីព្រោះចំណេះដឹងនៅថ្នាក់ឧត្តមមួយនេះ វានឹងផ្តល់ភាពងាយស្រួលក្នុងការធ្វើផែនការជីវិត។ ចំណែកចំណេះដឹងត្រឹមកម្រិតមធ្យមសិក្សាទុតិយភូមិវិញ ក៏អាចធ្វើបានដែរ គ្រាន់តែ វាមិនមានភាពពេញលេញ។

ជានិស្សិតក៏ត្រូវមានផែនការដែរ សូមកុំអាងតែមានស្ថានភាពគ្រួសារល្អ មានផ្ទះនៅល្អ មានគ្រួសារស្រឡាញ់ រួចក៏បំភ្លេចចោលនូវផែនការ ពីព្រោះផែនការ វាជាមជ្ឈដ្ឋានបង្កើនសេចក្តីប្តេជ្ញាខ្ពស់ និងជំរុញឱ្យយុវជនចាក់ចេញពីកន្លែងដែលមិនមានភាពប្រកួតប្រជែង (Comfort zone)

លោកបណ្ឌិត តាន់ មុនីវណ្ណ

ជាមួយគ្នានេះ លោកបណ្ឌិត តាន់ មុន្នីវណ្ណ បានផ្តល់ដំបូន្មានទៅដល់សិស្សនិស្សិតត្រូវចេះមើលមនុស្ស​ក្នុងការសេពគ​ប់ ដោយលោកលើកឡើងថា សៀវភៅ​មានសរសេរច្រើនណាស់ គឺក្រុមមនុស្សប្រើប្រាស់ជីវិតរស់នៅជាបីប្រភេទ ដែលមនុស្សកម្រិតទី១ មានរបៀបក្នុងការរស់នៅតាមដំណើរធម្មតាៗ ដែលមានន័យថា បានប៉ុន្មានក៏ទទួលយកប៉ុណ្ណោះ និងរស់នៅដោយគ្មានការកំណត់អ្វីនោះទេ, ចំណែកក្រុមមនុស្សទី២ ភាគច្រើនប្រើប្រាស់បញ្ញាណដើម្បីរស់នៅ ហើយក្រុមនេះមានភាពងាយស្រួលក្នុងការរស់នៅជាងក្រុមទី១, ចំណែកកម្រិតទី៣វិញ ការរស់នៅគឺមានសមត្ថភាពខ្ពស់ក្នុងការទទួលខុសត្រូវចំពោះរឿងដែលសំខាន់ៗ និងមានសមត្ថភាពដឹកនាំស្ថាប័នទៀតផង។ ការដឹងអំពីកម្រិតនៃមនុស្សក៏ដូចជាការសេពគប់មនុស្សត្រូវ ក៏ជាចំណែកមួយ ជួយឱ្យការចំណាយពេលប្រចាំថ្ងៃរបស់សិស្សនិស្សិតមានប្រសិទ្ធភាព និងជាការសម្រួចទៅកាន់ផែនការរស់នៅរបស់ខ្លួន។

លោកបណ្ឌិត តាន់ មុនីវណ្ណ បញ្ជាក់ថា ពេលវេលានិងផែនការមានសារៈសំខាន់ណាស់ក្នុងការដឹកនាំជីវិតរបស់យើង ហើយបើរៀបចំខុស គឺនឹងនាំឱ្យដំណើរជីវិតវាខុសទៅតាមនោះដែរ។ ជាទូទៅយើងប្រើពេលយ៉ាងហោចណាស់ប្រាំបីម៉ោងក្នុងមួយថ្ងៃទៅក្នុងសាលារៀន ឬកន្លែងការងារ, ដូច្នេះត្រូវប្រើវាឱ្យមានប្រសិទ្ធភាព និងគ្រប់គ្រងពេលវេលាឱ្យបានត្រឹមត្រូវ ពីព្រោះពេលវេលាមានតម្លៃជាងមាស ឬក៏ពេជ្រទៅទៀត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa សហព័ន្ធអារ៉ាប់រួម ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Khalifa នៃសហព័ន្ធអារ៉ាប់រួម ឆ្នាំសិក្សា២០២៤ ​។ អាហា​រូបករណ៍​ផ្ដល់ជូនសម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកដោយ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងពីក្រសួងអប់រំ យុវជន និងកីឡានៅសាធារណរដ្ឋប្រជា...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ៣៥០កន្លែងពីអង្គការ ប៉េ អេស អឺ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2023

វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹម នៃកុមារប្រកាសជ្រើសរើសសិស្សក្រីក្រដើម្បីសិក្សាជំនាញវិជ្ជាជីវៈចំនួន៣៥០នាក់សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូននិស្សិតដែលមិនមានលទ្ធភាពបន្តការសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងជំហានទី២។ អាហារូបករណ៍...

ឱកាសសិក្សា! អាហារូបករណ៍ អ.ម.ត ១០៣៣ កន្លែង នៅគ្រឹះស្ថានឧត្តមសិក្សា ១៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/09/2026

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ