រដ្ឋមន្ត្រីក្រសួងអប់រំចាត់ទុកការអប់រំតាមបែបឌីជីថលជាស្នូលនៃសាលាជំនាន់ថ្មី

ភ្នំពេញ៖ ការអប់រំតាមបែបឌីជីថលជាវិធីសាស្រ្ដបង្រៀនថ្មីតាមបែបសកម្ម រួមមានវិធីសាស្រ្តបង្រៀនតាមបែបត្រិះរិះ ចំណេះដឹងដោះស្រាយបញ្ហា គំនិតច្នៃប្រតិដ្ឋ និងការបង្កើតសហគមន៍សិក្សាវិជ្ជាជីវៈ ដើម្បីចែករំលែកវិធីសាស្រ្ដបង្រៀនថ្មីៗ ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងសន្និសីទជាតិលើកទីមួយ ស្ដីពីការប្រឹក្សាគរុកោសល្យ កាលពីខែកក្កដាកន្លងទៅ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សាលាជំនាន់ថ្មីត្រូវមានហេដ្ឋារចនាសម័ន្ធទំនើប រួមមាន បណ្ណាល័យសតវត្សទី២១ បន្ទប់ពិសោធន៍ បន្ទប់ប្រជុំ បំណិនជីវិត និងផ្ដល់ការប្រឹក្សាមុខជំនាញ ។ លើសពីនេះ មានក្រុមប្រឹក្សាភិបាលសម្រាប់ត្រួតពិនិត្យ អនុវត្តគោលនយោបាយរបស់ក្រសួង ។ ទន្ទឹមនឹងនេះ គុណភាពសិក្សាខ្ពស់ សិក្សាតាមស្តង់ដារបច្ចេកវិទ្យា ប្រើឯកសារនៅបណ្ណាល័យ ដើម្បីរៀននិងបង្រៀន រៀនពីវិ​ទ្យា​សាស្រ្ដ ជាពិសេសមានជាក្លឹបសិក្សា Computer coding និងបច្ចេកវិទ្យាផ្សេងៗ ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា៖

“លក្ខណៈសម្បត្តិនៃសិស្សសាលាជំនាន់ថ្មីនាសតវត្សទី២១ ចង់បង្រៀនសិស្សឱ្យចេះគិត ចេះដោះស្រាយបញ្ហា ចេះសហការ រហ័សរហួន មានគំនិតផ្ដួចផ្ដើម មានសហគ្រិនភាព ចេះវិភាគវាយតម្លៃ ចង់ស្គាល់ និងចង់រៀនឱ្យចេះដឹង”

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បញ្ជាក់បន្ថែមថា ក្រសួងអប់រំបានអនុវត្តបើកសាកល្បងសាលាជំនាន់ថ្មី ទីមួយផ្ដល់នីស្វ័យភាព ផ្ដោតសំខាន់លើការគ្រប់​គ្រ​ង​របស់នាយកសាលា មានការប្រឡងជ្រើសរើសគ្រូ និងរៀបចំកម្មវិធីសិក្សាដោយខ្លួនឯង ។ ទីពីរស្តង់ដារវិជ្ជាជីវៈខ្ពស់ តម្រូវឱ្យការបង្រៀនមានភាពច្បាស់​លា​ស់​ គ្រូបង្រៀនត្រូវមានស្តង់ដារវិជ្ជាជីវៈច្បាស់លាស់ ។

ទីបីគណនីយភាពជាការទទួលខុសត្រូវចំពោះមុខឪពុកម្ដាយសិស្ស និងចំពោះមុខក្រសួងអប់រំ យុវជន និងកីឡា ។ ចំណែកទីបួន ត្រូវមាននវានុវត្តន៍ មានកម្មវិធីសិក្សាថ្មី ការគ្រប់គ្រងសាលារៀនតាមបច្ចេកវិទ្យា ការបង្រៀនដោយប្រើប្រាស់ឧបករណ៍កុំព្យូទ័រ ។ ដោយឡែកទីប្រាំ ការបែងចែកថវិកាទៅតាមអាទិភាព ដើម្បីឱ្យសិស្សទទួលបានលទ្ធផលសិក្សាល្អ ។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមទៀតថា ការបង្កើតជាមជ្ឍមណ្ឌលអប់រំឌីជីថល ជួយលើកកម្ពស់ Smart Classroom ហើយក្រសួងមានគោលបំណងឱ្យសាលារៀនមួយចំនួនត្រូវមាន បន្ទប់ឌីជីថល មានកុំព្យូទ័រ មានឯកសាររៀន និងបង្រៀនគ្រប់គ្រាន់ និងចូលរួមក្នុងការប្រឡងប្រណាំងផ្សេងៗ ។ លើសពីនេះ សិស្សត្រូវមានចំណេះដឹងផ្នែក Coding ដើម្បីជួយសិស្សឱ្យចេះគិតពិចារណា យកចត្តទុកដាក់ និងចាប់អារម្មណ៍លើបច្ចេកវិទ្យា ។

គួរបញ្ជាក់ថា តាមប្រសាសន៍បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ការចូលរួមប្រកួតប្រជែងតស៊ូមតិដោយជ្រើសរើសសិស្សថ្នាក់ទី១១ មកប្រកួតលើប្រធានបទផ្ដោតលើបំណិនធ្វើការជាក្រុម ការត្រិះរិះពិចារណា ស្រាវជ្រាវ បញ្ចេញគំនិត និងជជែកវែកញែករកដំណោះស្រាយ អាចជួយឱ្យសិស្សទទួលបាននូវចំណេះដឹងថ្មី ចេះស្រាវជ្រាវ និងចេះរៀនតាមបែបថ្មីនៃសាលាជំនាន់ថ្មី ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យចំនួន១០កន្លែងនៅវិទ្យាស្ថានវ៉ាន់ដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន១០កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ នៅវិទ្យាស្ថាន វ៉ាន់ដា ក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី