ភ្នំពេញ៖ មានសុភាសិតមួយបានលើកឡើងថា “អ្នកមានមិនដែល ៣ត អ្នកក្រមិនដែល ៣ជួរ” សុភាសិតនេះបានពញ្ញាក់ស្មារតីចំពោះអ្នកមានទ្រព្យសម្បត្តិស្ដុកស្តម្ភឱ្យបន្តខិតខំ ស្របពេលជាមួយគ្នាដែលអាចផ្តល់ការលើកទឹកចិត្តដល់អ្នកខ្សត់ឱ្យខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរស្ថានភាពផងដែរ។

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានពន្យល់ថា សុភាសិតខាងលើអាចបញ្ជក់អំពីតម្លៃនៃការរស់នៅក្នុងសង្គមឱ្យមនុស្សគ្រប់គ្នាមានចិត្តខំប្រឹងប្រែងតស៊ូក្នុងជីវីត និងរក្សាគុណធម៌ចំពោះខ្លួនឯង។
ឯកឧត្តម ហឿន សំនៀង បានមានប្រសាសន៍ថា៖
“បើកើតមកក្រ មានម៉ែឪ គ្រួសារទីទ័លក្រ មិនមែនបានន័យថា កូនៗទាំងអស់សុទ្ធតែត្រូវតែជាមនុស្សទីទ័លក្រីក្រ ល្ងង់ខ្លៅ ទន់ទាប គ្មានបុណ្យសក្ក័ដូចត្រកូលម៉ែឪរបស់ខ្លួននោះទេ ព្រោះថាអ្វីៗក៏អាចកើតមាន និងប្រែប្រួលដែរ។ អ្នកក្រក៏អាចមានឱកាសអភិវឌ្ឍសមត្ថភាព និងលទ្ធភាពបានដែរ ឱ្យតែចេះខិតខំប្រឹងប្រែង”
ជាមួយគ្នានេះដែរ អ្នកអប់រំខាងលើបានលើកជាគំនិតផ្ទុយមកវិញថា គ្រប់លទ្ធផលលើលោកនេះកើតចេញពីសកម្មភាព។ បើអ្នកក្រខិតខំប្រឹងប្រែង ពួកគាត់អាចរីកចម្រើនប្រែក្លាយទៅជាអ្នកមាន តែផ្ទុយមកវិញ បើសិនជាអ្នកមានទ្រព្យសម្បត្តិហើយ ឬមានសំណាងកើតមកក្នុងត្រកូលអ្នកមានស្តុកស្តម្ភ បែរជាមិនបន្តខិតខំអភិវឌ្ឍខ្លួន មើលងាយអ្នកដទៃ ប្រើប្រាស់ទ្រព្យ និងអំណាចជិះជាន់គេឯង អ្នកនោះប្រាកដជាត្រូវធ្លាក់ចុះក្នុងសភាពដុនដាបវិញជាក់ជាមិនខាន។
ឯកឧត្តមនាយកវិទ្យាស្ថានបានបញ្ជាក់ថា សុភាសិតមួយនេះ ប្រហែលចាស់បុរាណលើកឡើងក្នុងសម័យកាលមួយដែលសង្គមខ្មែរមាននិន្នាការស្អប់គ្នាខ្លាំង រវាងអ្នកមាននិងងអ្នកក្រ អ្នកចេះដឹងនិងអ្នកល្ងង់ ឬមន្ត្រីតូចធំនិងរាស្ត្រជាដើម។ ដូច្នេះ ការស្អប់គ្នារវាងមនុស្សមានឋានៈខុសគ្នា បានធ្វើឱ្យមានការបាត់បង់សាមគ្គីភាព ភក្តីភាព ស្មោះត្រង់ លែងមានទំនុកចិត្តគ្នាទៅវិញទៅមក និងបង្កើតជាក្តីវិនាសអន្តរាយដល់សង្គមជាតិ ក្នុងរូបភាពថា “ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី” ជាដើម។ ឯកឧត្តមថា គតិអប់រំដែលសុភាសិតដ៏មានតម្លៃនេះចង់សាបព្រោះ គឺធ្វើយ៉ាងណា ឱ្យមនុស្សគ្រប់គ្នា ដែលមានឋាន: និងតួនាទីផ្សេងៗគ្នាក្នុងសង្គម អាចរស់នៅជាមួយគ្នាបាន ប្រកបដោយសុខដុមរមនា និងរីកចម្រើនលូតលាស់ទាំងអស់គ្នាប្រកបដោយសន្តិភាព៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/10/2025
វិទ្យាស្ថានវីឌីស៊ី បានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន ១៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/12/2025
កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...
មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2025
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។
ឱកាសសិក្សាអាហារូបករណ៍ចំនួន២៣០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន២៣០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំ...
អាហារូបករណ៍សិក្សាជំនាញវិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/11/2025
ដោយមានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានប្រកាសពីការបណ្តុះបណ្តាលឥតគិតថ្លៃទៅលើ...
ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍សិក្សាថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ និងឯកទេសកម្មវិធីសិក្សា ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/08/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតគ្រប់គ្រងអប់រំ ជំនាន់ទី៤ និងថ្នាក់បណ្ឌិតអប់រំឯកទេសកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនជំនាន់ទី...





























