ការងារចំនួន២០ មានតម្រូវការ​ខ្ពស់សម្រាប់​យុវជន​ដែល​ស្វែង​រក​ការងារ​ដំបូង

ការដំបូង​របស់យុវជន​មាន​សារៈសំខាន់​ចំពោះ​ការចាប់ផ្តើម​អាជីព។ ការងារដំបូង​ជួយ​ឱ្យ​យុវជន បង្កើតបទពិសោធន៍, បង្កើតបណ្តាញ​ក្នុងសង្គម តាម​រយៈ​ការ​ទាក់ទងជាមួយ​អ្នកជំនាញក្នុងវិស័យ​ដូចគ្នា, យល់ពីតម្រូវការ​របស់ទីផ្សារ​ការងារ ក៏​ដូចជា​បណ្តុះ​សីលធម៌​ការងារជាដើម។

ជាធម្មតា យុវជនភាគច្រើនមានការងារដំបូងក្នុងស្ថាប័នអប់រំ សហគមន៍ ឬសហគ្រាស ដែលពួកគេគិតថានឹងផ្តល់ជំនាញដំបូង និងបទពិសោធន៍ក្នុងការងារ ហើយ​ការងារដំបូងភាគច្រើន​ដែលពួកគេធ្វើរួមមានផ្នែកផ្តល់សេវាកម្ម, ផ្នែកលក់, បច្ចេកទេស, ឬការងារកម្មសិក្សាជាមួយស្ថាប័នឯកជន ឬរដ្ឋ។

បើ​យោង​តាមទិន្នន័យ​របស់ទីភ្នាក់ងារ​ជាតិមុខរបរ និង​ការងារ (NEA) គេ​បានរកឃើញ​មុខតំណែង​ចំនួន២០ ដែល​ត្រូវ​បានស្វែង​រក​ច្រើន​បំផុត​ក្នុង​ចំណោម​អ្នក​ស្វែង​រក​ការងារ​ជាយុវជន ពេលស្វែង​រក​ការងារ​ជាលើកដំបូង។ វិស័យ និង​មុខ​តំណែងទាំង២០នោះ រួមមាន ៖

១. គណនេយ្យករកម្រិតខ្ពស់ ឬសវនករ ៖ ការងារនេះ គឺ​ត្រូវ​រៀបចំ គ្រប់គ្រង និងត្រួតពិនិត្យ​ប្រព័ន្ធគណនេយ្យ ហិរញ្ញវត្ថុ ហើយ​ត្រូវ​ការ​សញ្ញាបត្រ គឺ​កម្រិតបរិញ្ញាបត្រ​ឡើងទៅ។ ការងារនេះ ទទួលបានប្រាក់ខែ ចាប់ពី ៦០០ ទៅ៨០០ដុល្លារ។

២. គ្រូបង្រៀននៅសាកលវិទ្យាល័យ ៖ ការងារនេះតម្រូវ​ឱ្យ​ធ្វើ​ការ​ស្រាវជ្រាវ រៀបចំឯកសារ​សិក្សា និង​ផ្តល់​ការ​បង្រៀន​នៅ​សាកលវិទ្យាល័យ ហើយ​តម្រូវការ​សញ្ញាបត្រ គឺ​កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ។ ដោយឡែកប្រាក់ខែអាច​ចាប់ពី៤០០ ទៅ៦០០ដុល្លារ។

៣. វិស្វករឧស្សាហកម្ម និងផលិតកម្ម ៖ ការងារនេះតម្រូវ​ឱ្យ​ស្រាវជ្រាវ រៀបចំ សម្របសម្រួល និង​ត្រួតពិនិត្យ​ដំណើរ​ការ​ផលិតកម្ម។ កម្រិតសញ្ញាបត្រដែល​ការងារនេះតម្រូវ គឺបរិញ្ញាបត្រឡើងទៅ ហើយ​ប្រាក់ខែអាច​ទទួលបានពី ៣០០ ទៅ​៦០០ដុល្លារ។

អ្នកធ្វើការក្នុងវិស្វករឧស្សាហកម្ម និងផលិតកម្ម

៤. គ្រូបង្រៀនថ្នាក់មធ្យមសិក្សា ៖ បង្រៀន​សិស្ស​តាម​កម្មវិធី​ដែលមាន​ក្នុង​ក្រសួងអប់រំ យុវជន និងកីឡា។ ការងារនេះ​តម្រូវ​ឱ្យ​សញ្ញាបត្រ​កម្រិត​វិជ្ជាជីវៈ​គ្រូបង្រៀន ហើយ​ប្រាក់ខែ​អាចទទួលបានពី ៣៥០ ទៅ​៤៥០ដុល្លារ។

៥. អ្នក​តំណាង​លក់ផ្នែក​ពាណិជ្ជកម្ម ៖ ការងារក្នុងតំណែងនេះ គឺត្រូវ​ផ្តល់​យោបល់ពីសេវាកម្មលក់ ផលិតផល។ កម្រិតសិក្សា​គឺតម្រូវពីកម្រិត​បរិញ្ញាបត្ររងឡើងទៅ ដោយ​អាច​ទទួលបានប្រាក់ខែពី៣៥០ ទៅ៤៥០ដុល្លារ។

៦. វិស្វករសំណង់ស៊ីវិល ៖ ការងារនេះ នឹង​ត្រូវ​ធ្វើ​ការ​គ្រប់គ្រង​ការងារសាងសង់ និង​រចនា​សម្ព័ន្ធសំណង់​ដោយបច្ចេកទេស ហើយ​កម្រិតវប្បធម៌ គឺ​ចាប់ពីបរិញ្ញាបត្រ​រងឡើងទៅ។ សម្រាប់ប្រាក់ខែ អាច​ទទួល​បានពី ៣០០ ទៅ​៦០០ដុល្លារ។

៧. ចុងភៅ ៖ អ្នកធ្វើការងារនេះ គឺ​ត្រូវ​រៀបចំ​គ្រឿងចម្អិន​ម្ហូប​តាម​ការ​គ្រប់គ្រង​របស់ចុងភៅ ហើយ​តម្រូវការ​សញ្ញាបត្រ គឺ​ចាប់ពីសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ឡើងទៅ ដោយ​អាច​ទទួលបានប្រាក់ខែពី ៣០០ ទៅ៦០០ដុល្លារ។

៨. បុគ្គលិក ឬជំនួយ​ការ​ផ្នែកធនធាន​មនុស្ស ៖ ការងារនេះ គឺត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​កំណត់​ត្រាបុគ្គលិក ដូចជា ប្រាក់ខែ និង​ការវាយតម្លៃផ្សេងៗ ។ កម្រិតវប្បធម៌​ដែលធ្វើការងារនេះបាន គឺពីថ្នាក់បរិញ្ញាបត្រ​រងឡើងទៅ។ ដោយឡែកប្រាក់ខែអាច​ទទួលបានដំបូងពី ៣០០ ទៅ​៦០០ដុល្លារ។

៩. វិជ្ជាជីវៈខាងទំនាក់ទំនង​សាធារណៈ ៖ អ្នកធ្វើការងារ​ក្នុងតំណែង​នេះ ត្រូវ​ចេះ​បង្កើត អនុវត្ត និង​រៀបចំផែនការ​ទំនាក់ទំនង​ឱ្យ​មានប្រសិទ្ធភាព ហើយ​សម្រាប់លក្ខខណ្ឌសញ្ញាបត្រ គឺពីកម្រិតបរិញ្ញាបត្រ​ឡើងទៅ។ ដោយឡែកប្រាក់ខែដំបូង គឺចាប់ពី ៣០០ ទៅ៦០០ដុល្លារ។

១០. អ្នក​បច្ចេកទេស​គាំទ្រ​ដល់អ្នក​ប្រើប្រាស់បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មាន ៖ អ្នកធ្វើការងារនេះ គឺត្រូវផ្តល់ជំនួយ និង​ដោះស្រាយ​បញ្ហា​ដល់អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា។ តម្រូវការកម្រិតវប្បធម៌ គឺបរិញ្ញាបត្ររងឡើងទៅ ហើយ​ប្រាក់ខែដំបូងអាចទទួលបានពី ៣០០ ទៅ៦០០ដុល្លារ។

ការងារជាគិលានុបដ្ឋានិកា ត្រូវផ្តល់សេវាព្យាបាល ថែទាំ ពិនតិ្យ អ្នកជំងឺ

១១. គិលានុបដ្ឋានិកា ៖ អ្នកធ្វើការងារនេះ ត្រូវផ្តល់សេវាព្យាបាល ថែទាំ ពិនិត្យ គ្រប់គ្រង​អ្នកជំងឺ។ ការងារ​ជាគិលានុបដ្ឋានិកា តម្រូវ​ឱ្យ​មានកម្រិតវប្បធម៌​ចាប់ពី​បរិញ្ញាបត្រឡើងទៅ ដោយឡែកប្រាក់ខែដំបូងអាច​ទទួល​បានពី ៣០០ ទៅ៦០០ដុល្លារ។

១២. វិស្វករអគ្គិសនី ៖ ការងារក្នុងតំណែងនេះ គឺត្រូវ​ស្រាវជ្រាវ ថែទាំ សិក្សា និង​ជួសជុល​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​អគ្គិសនី។ សម្រាប់លក្ខខណ្ឌសញ្ញាបត្រ គឺកម្រិតបរិញ្ញាបត្រឡើងទៅ ហើយ​អាច​ទទួលបានប្រាក់ខែពី ៣០០ ទៅ៦០០ដុល្លារ។

១៣. អ្នក​បច្ចេកទេស​ខាងវិស្វកម្ម​អេឡិចត្រូនិក ៖ ការងារនេះ ត្រូវ​ស្រាវជ្រាវ ថែទាំ ប្រតិបត្តិការ និង​ជួសជុល​គ្រឿងអេឡិចត្រូនិក។ តម្រូវការកម្រិតវប្បធម៌ គឺ​បរិញ្ញាបត្ររងឡើងទៅ។ ដោយឡែកប្រាក់ខែ អាចទទួលបាន​ពី ៣០០ ទៅ៥០០ដុល្លារ។

១៤. បុគ្គលិកទូទៅផ្នែកកត់ត្រា គណនេយ្យ និងបញ្ជី ៖ ការងារនេះតម្រូវ​ឱ្យ​គណនា ចាត់ថ្នាក់ កត់ត្រា និងផ្ទៀងផ្ទាត់​គណនេយ្យហិរញ្ញវត្ថុ ។ សម្រាប់កម្រិតសញ្ញាបត្រដែល​អាច​ធ្វើការងារនេះបាន គឺចាប់ពីបរិញ្ញាបត្ររង​ឡើងទៅ ហើយ​អាចទទួលបានប្រាក់ខែពី ៣០០ ទៅ៤៥០ដុល្លារ។

១៥. ភ្នាក់ងារខាងមូលប័ត្រ និង​ហិរញ្ញវត្ថុ ៖ ការងារនេះស្ថិត​ក្នុងអនុវិស័យហិរញ្ញវត្ថុ និង​ធានារ៉ាប់រង ដូច្នេះអ្នកធ្វើការងារនេះ ត្រូវ​ប្រតិបត្តិការទិញលក់មូលបត្រ​ភាគហ៊ុន បំណុល និង​សេវាហិរញ្ញវត្ថុផ្សេង​ទៀត ។ តម្រូវការ​សញ្ញាបត្រ គឺ​ចាប់ពីកម្រិតបរិញ្ញាបត្ររងឡើងទៅ ហើយអាចទទួលបានប្រាក់ខែពី ៣០០ ទៅ៥០០ដុល្លារ។

១៦. គ្រូបង្រៀន​អប់រំ​វិជ្ជាជីវៈ ៖ អ្នកធ្វើការងារនេះ ត្រូវ​បង្រៀន ណែនាំ​មុខវិជ្ជាវិជ្ជាជីវៈ​ក្នុងគ្រឹះស្ថានអប់រំ សម្រាប់​មនុស្ស​ពេញវ័យ ហើយ​កម្រិតសញ្ញាបត្រ គឺកម្រិតវិជ្ជាជីវៈគ្រូបង្រៀន។ ដោយឡែកប្រាក់ខែ អាចទទួលបានពី ៣០០ ទៅ៥០០ដុល្លារ។

១៧. បុគ្គលិកផ្គត់ផ្គង់ ឬលទ្ធកម្ម ៖ ការងារនេះតម្រូវឱ្យ​ចេះធ្វើការ​សម្របសម្រួល​ការ​បញ្ជាទិញ​សម្ភារ គ្រប់គ្រង​ការ​ដឹកជញ្ជូន និងភស្តុភារ។ អ្នកធ្វើការងារក្នុងតួនាទីនេះ ត្រូវ​មានកម្រិតសញ្ញាបត្រ​ចាប់ពីថ្នាក់បរិញ្ញាបត្ររងឡើងទៅ ដោយ​អាចទទួលបានប្រាក់ខែពី ២៥០ ទៅ៥០០ដុល្លារ។

ការងារជាបុគ្គលិកផ្គត់ផ្គង់ ឬលទ្ធកម្ម

១៨. អ្នកបច្ចេកទេស​គ្រឿងម៉ាស៊ីន ៖ ការទទួលខុសត្រូវ​ចំពោះការងារនេះ គឺ​ត្រូវ​ជួសជុល និង​ត្រួតពិនិត្យ​គ្រឿងម៉ាស៊ីន ។ កម្រិតសញ្ញាបត្រ​ដែលអាចធ្វើការងារនេះបាន គឺត្រឹមសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ឡើងទៅ ដោយអាច​ទទួលបានប្រាក់ខែ​ប្រមាណ ២៥០ ទៅ៥០០ដុល្លារ។

១៩. អ្នកទទួលភ្ញៀវក្នុងសណ្ឋាគារ ៖ ការទទួលខុសត្រូវ​ចំពោះ​ការងារនេះ គឺត្រូវ​ចេះស្វាគមន៍ បម្រើ​សេវាកម្ម​សម្រាប់​ភ្ញៀវ​នៅ​ក្នុង​សណ្ឋាគារ និង​គ្រឹះស្ថានផ្សេងៗ ។ ដោយឡែកកម្រិតសញ្ញាបត្រ​ដែលអាច​ធ្វើ​ការងារនេះបាន គឺត្រឹមតែ សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ឡើងទៅ ហើយ​ប្រាក់ខែដែលអាច​ទទួលបាន គឺពី២០០ ទៅ៣០០ដុល្លារ។

២០. អ្នកក្រឡុកស្រា ៖ ការងារនេះ គឺស្ថិត​នៅក្នុង​អនុវិស័យ​ស្នាក់នៅ និង​ភោជនីយដ្ឋាន, អ្នកធ្វើការងារក្នុងវិស័យ​នេះ ត្រូវ​ទទួលខុសត្រូវ​លើ​ការ​រៀបចំ និង​បម្រើភេសជ្ជៈ​ដោយផ្ទាល់​ទៅ​កាន់អតិថិជន។ សម្រាប់កម្រិតសញ្ញាបត្រ​ដែលអាច​ធ្វើការងារនេះបាន គឺត្រឹម​សញ្ញាបត្រ​បច្ចេកទេស និងវជ្ជាជីវៈ១ (C1) ឡើងទៅ ហើយ​អាច​ទទួលបានប្រាក់ខែពី២០០ ទៅ២៥០ដុល្លារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍សាច់ប្រាក់ពី Education First Cambodia សម្រាប់និស្សិតស្រីរយៈពេល៣ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់រយៈពេល៣ឆ្នាំពី Education First Cambodia ផ្ដល់សម្រាប់សិស្សស្រីកំពុងសិក្សាឆ្នាំទី២នៃឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់និស្សិតកំពុងសិក្សានៅ...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *