ការផ្សាយរបស់វេទិការសេដ្ឋកិច្ចពិភពលោក (World Economic Forum) នាពេលថ្មីៗនេះបានឱ្យដឹងថា ស្ត្រីជាតួអង្គរងគ្រោះខ្លាំងដោយសារសកម្មភាពបៀតបៀនភេទនិងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណេតដោយផ្ទាល់និងដោយប្រយោល។ ការរកឃើញនេះ បន្ទាប់ពីតំណាងស្ត្រីមកពីជុំវិញពិភពលោកបានរួមគ្នាចុះហត្ថលេខាទៅលើលិខិតមួយទាមទារឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ចូលរួមទប់ស្កាត់សកម្មភាពបង្កហានិភ័យនិងបំពានលើស្ត្រីតាមប្រព័ន្ធអ៊ីនធឺណេត។
ទោះបីជាក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក ក្រុមហ៊ុន Google ក្រុមហ៊ុន TikTok និងក្រុមហ៊ុន Twitter បានប្តេជា្ញយកចិត្តទុកដាក់ និងកែសម្រួលដំណើរការសុវត្ថិភាពជូនអ្នកប្រើប្រាស់ជាស្ត្រីនារយៈពេលចុងក្រោយនេះក៏ពិតមែន ប៉ុន្តែតាមការស្រារវជ្រាវថ្មីមួយដោយ World Economic Forum បានរកឃើញថាស្រី្តប្រើប្រាស់បណ្តាញសង្គម ៣៨ភាគរយទទួលរងការរំលោភបំពានដោយផ្ទាល់ ៨៥ភាគរយទទួលរងសកម្មភាពបំពានដោយប្រយោលតាមប្រព័ន្ធអនឡាញ។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា អំឡុងពេលនៃការរីករាលដាលជំងឺផ្លូវដង្ហើមកូវីដ-១៩ ស្ត្រីវ័យក្មេងជាបុគ្គលដែលងាយទទួលរងសកម្មភាពបៀតបៀនភេទច្រើនបំផុត តាមរយៈរូបភាពផ្សេងៗ ពាក្យសំដី ការបញ្ចេញមតិ ការរើសអើង និងរូបភាពបរិហារកេរ្តិ៍ជាដើម។ ទន្ទឹមគ្នានេះ World Economic Forum បានស្ទង់មតិអ្នកជំនាញ ៥០នាក់មកពីអង្គការសង្គមស៊ីវិលល្បីៗ តំណាងមន្ត្រីជំនាញរបស់រដ្ឋាភិបាល និងវិស័យឯកជនបានឱ្យដឹងថា ៧៥ភាពរយនៃក្រុមហ៊ុនបណ្តាញសង្គមទាំងអស់មិនទាន់គ្រប់គ្រងសកម្មភាពបៀតបៀនភេទនិងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណេតបាននៅឡើយ៕

ជីវប្រវត្តិ: ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Education និង AMS Economy ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពី ADB-KFP ឆ្នាំ២០២៦ ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/01/2026
ឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការ និងនិស្សិតកម្ពុជា ដែលមានបំណងចង់ពង្រឹងសមត្ថភាពលើជំនាញគោលនយោបាយ និងការគ្រប់គ្រង ពេលនេះសាលាគោលនយោបាយសាធារណៈ និងការគ្រប់គ្រង KDI (KDI School)
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 26/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/12/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/05/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/04/2025
កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេសអូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ផ្ដល់អាហារូបករណ៍រយៈពេលខ្លីផ្នែកព័ត៌មានវិទ្យា៥០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/05/2023
វិទ្យាស្ថានអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ប្រកាសជ្រើសរើសនិស្សិតឱ្យសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍សិក្សារយៈពេល៤ខែ...





























