ភ្នំពេញ៖ នៅក្នុងបរិបទវប្បធម៌ និងការប្រើប្រាស់ក្រមាបានបង្ហាញនូវអត្តសញ្ញាណ និងប្រយោជន៍ក្រៃលែងចំពោះជនជាតិខ្មែរ។ ខ្លឹមសារកំណាព្យមួយល្បះលោក ព្រហ្ម ម៉ាញ សិល្បករចម្រៀងអាយ៉ៃបានលើកឡើងថា អំបោះក្នុងកីច្នៃជាក្រមា សំខាន់អស្ចារ្យសម្រាប់អ្នកប្រើ ផ្ដល់នូវក្ដីសុខគ្រប់មុខសារពើ ខ្លាចតែអ្នកប្រើមិនយល់តម្លៃ ។ កំណាព្យនេះ បានបង្ហាញថាក្រមាជារបស់ប្រើប្រាស់ធម្មតាប្រចាំថ្ងៃផលិតចេញពីអំបោះរវៃម្ដងមួយសរសៃៗ សម្រាប់ធ្វើជាសំពត់ស្លៀកដណ្ដប់ វេចខ្ចប់ ទទូរ ក្រាល ស្លៀកពាក់បានយ៉ាងងាយស្រួល ប្រសិនបើមនុស្សគ្រប់រូបចេះចាប់អារម្មណ៍ចង់ប្រើប្រាស់ក្រមា។

បច្ចុប្បន្នការងារតម្បាញហាក់ប្រឈមនឹងការបាត់បង់គួរឱ្យបារម្ភ ជាពិសេសតម្បាញតាមបែបប្រពៃណី។ នៅតាមសហគមន៍មួយចំនួន បានបោះបង់ចោលការត្បាញក្រមាចោលទាំងស្រុង ស្របពេលយុវជនជំនាន់ក្រោយហាក់មិនចាប់អារម្មណ៍នឹងក្រមា ដោយសារមានការនាំចូលផលិតផលពីបរទេសអាចប្រើប្រាស់ជំនួសក្រមា។ ក្នុងនោះមានសហគមន៍តិចតួចណាស់នៅបន្តត្បាញក្រមា តែការផលិតសម្ភារៈ និងវត្ថុធាតុដើមសម្រាប់តម្បាញច្រើនមានស្រាប់នៅលើទីផ្សារ។
បើតាមអត្ថបទស្រាវជ្រាវអំពីក្រមាខ្មែររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញថា ក្រមាជាផលិតផលដែលបានមកពីការត្បាញរវៃអំបោះម្ដងមួយសរសៃៗ កែច្នៃចេញពីវត្ថុធាតុដើមដូចជា កប្បាសឬសូត្រ និងល័ក្ខសម្រាប់ជ្រលក់ពណ៌។ លើសពីនេះ ខ្នាតអំបោះ ក្ដាមូរ ធ្មេញ ឈើ ត្រល់ និងកីជាដើម សុទ្ធសឹងជាសម្ភារៈចាំបាច់ដែលត្រូវប្រើក្នុងការងារតម្បាញ។ លើសពីនេះ នៅក្នុងប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ខ្មែរ ក្រមាជាផ្ទាំងសំពត់យ៉ាងវិសេសប្រើនៅក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ សម្រាប់ច្នៃលេងក្នុងល្បែងប្រជាប្រិយ និងជាអត្តសញ្ញាណជាតិ។
ចំណែកការនិយមក្នុងសម័យទំនើប ក្រមាអាចច្នៃជាវត្ថុអនុស្សាវរីយ៍មួយយ៉ាងល្អ និងសមរម្យសម្រាប់ជូនគ្នាទៅវិញទៅមក។ ក្រមាក្លាយជារបស់តាំងលម្អ ឬជាវត្ថុធាតុសម្រាប់ច្នៃសម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ផ្សេងៗជាដើម។ ដូចគ្នា ក្រមាមានគុណតម្លៃយ៉ាងពិសេសជាអ្វីដែលកូនខ្មែរត្រូវដឹង ឈ្វេងយល់ និងចូលរួមថែរក្សាកុំឱ្យបាត់បង់អត្តសញ្ញាណ និងវប្បធម៌ខ្មែរដ៏ល្អនេះ។ គួររំលឹកថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ កម្មវិធីបំបែកឯគទគ្គកម្មក្រមាវែងជាងគេលើពិភពលោកមានប្រវែងជាង១០០០ម៉ែត បានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ អំបោះក្រមាស្មើនឹងជិតបីលានសរសៃនេះ ចូលរួមត្បាញដោយប្រជាពលរដ្ឋទាំងជាតិនិងអន្តរជាតិចំនួនជិតពីរម៉ឺននាក់៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2023
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ វិទ្យាស្ថាននឹងជ្រើសរើសយុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារ...
រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/06/2025
តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ក្នុងការសិក្សាជំនាញធុរកិច្ចភេសជ្ជៈដោយឥតគិតថ្លៃ ទៅដល់យុវជន និងអ្នកកំពុងត្រូវការជំនាញ។
សាកលវិទ្យាល័យខេមតិចផ្ដល់អាហារូបករណ៍ ១០០% និង៧៥% សម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីខេត្តដាច់ស្រយាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/01/2023
សាកលវិទ្យាល័យខេមតិចកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងសម្រាប់និស្សិតស្រ្តី និងនិស្សិតមកពីបណ្ដាខេត្តដាច់ស្រយាល ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/04/2023
កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/06/2025
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល
អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/10/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។





























